បាត់ដំបង៖ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្តី ដែលស្លាប់ក្រោមផ្លែកាំបិតចិតបន្លែរបស់ភរិយាខ្លួននេះ មានឈ្មោះ ជួប ប៊ុនហង្ស អាយុ ៣៦ឆ្នាំ ជាជាងចម្លាក់ឈើ មានស្រុកកំណើតនៅភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង។ រីឯភរិ យា មានឈ្មោះ ប្រេន សុគន្ធា អាយុ ៣៥ឆ្នាំ។បើតាមសេចក្តីរាយការណ៍បឋមពីសាក្សី ដែលស្គាល់ក្រុមគ្រួសារកើតអំពើហិង្សាចាក់សម្លាប់គ្នានេះ បានឲ្យដឹងថា លោក ជួប ប៊ុនហង្ស ជាជនរងគ្រោះ បានភ្ជាប់និស្ស័យជាមួយភរិយា ប្រេន សុគន្ធា ជាស្ត្រីមេម៉ាយកូន២ ជាច្រើន ឆ្នាំ
មកហើយ រហូតទទួលបានចំណងដៃអនុស្សាវរីយ៍កូន២នាក់ថែមទៀតផង។
ភ្លើងកំហឹងស្នេហ៍ត្រីកោណ បានធ្វើឲ្យ ស្ត្រីម្នាក់ដាច់ចិត្តចាក់សម្លាប់ប្តីជាច្រើនកាំបិត ខណៈប្តីកំពុងរួម រស់ជាមួយប្រពន្ធចុងនៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅក្រុមទី៣៩ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្ត បាត់ដំបង នាម៉ោង ៦ និង១០នាទីព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ០១៣។ កន្លែងកើតហេតុធ្លាប់កើត មានករណីឃាតកម្ម
ចាក់សម្លាប់ម្តាយ និងកូន ថៅកែអេតចាយម្តងរួចមកហើយ កាលពីចុងឆ្នាំ២០១២។
តែចំណងស្នេហាបានប្រែជាប្រេះឆា និងឈ្លោះប្រកែកគ្នាជាញឹកញយ បន្ទាប់ពីស្វាមីជាជនរងគ្រោះ បានលួចលប មានស្រីស្នេហ៍ថ្មីវ័យក្មេង ឈ្មោះ ចាន់ឌី អាយុ ២៧ឆ្នាំ ជាអ្នករស់នៅសៀមរាប។
ប្រភពដដែលបន្តថា លុះមុនថ្ងៃកើតហេតុមួយថ្ងៃ គឺនៅថ្ងៃទី១៩ ខែសីហា ជនរងគ្រោះជាប្តី និងស្ត្រីជាភរិយា បានជិះម៉ូតូឌុបគ្នាញាំអី យ៉ាងល្អូកល្អិន ព្រមទាំងផ្តល់ថវិកា២០០ដុល្លារថែមទៀត ដើម្បីយកទៅដោះបំណុលរបស់អង្គការ។
ទន្ទឹមជាមួយ គ្នានេះ ស្ត្រីជាភរិយា ក៏បានសុំថវិកាបន្ថែមទៀត ដើម្បីយកកូនទើបចាប់កំណើតចេញ តែជនរងគ្រោះជាប្តីមិនបាន ឲ្យនោះទេ ហើយក៏បែកគ្នាទៅ។
ស្រាប់តែយប់ឡើងបុរសជាប្តីមិនស្នាក់នៅជាមួយភរិយានោះទេ បានលប់មករួមដំណេកជាមួយស្រីកំណាន់វ័យ ២៧ឆ្នាំ ក្នុងផ្ទះជួលស្ថិតនៅចំណុចកើតហេតុខាងលើ។ លុះព្រឹកឡើង គឺនៅថ្ងៃទី២០ ខែសីហា នេះ ស្ត្រីជាភរិយា បានទៅដល់ទាញយកកាំបិតចិតបន្លែ ស្ទុះទៅចាក់ស្ត្រីកំណាន់ប្រុងផ្តាច់ជីវិត តែដោយសារស្នេហ៍ស្មោះដែរនោះ
លោក ប៊ុនហង្ស ជាប្តីបានស្ទុះមករង។
ទោះជាប្តីចេញមករងកាំបិតយ៉ាងណាក្តី ព្រោះតែកំហឹងឆាបឆួលពេញបេះដូងទៅហើយនោះ អ្នកស្រី ប្រេន សុ គន្ធា មិនបានបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ នៅតែបន្តចាក់ទៅលើប្តីជាច្រើនកាំបិតបណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាមទាំងព្រឹកតែម្តង។ក្រោយហេតុការណ៍ចាក់សម្លាប់គ្នាកើតចេញពីភ្លើងហឹង្សាស្នេហាត្រីកោណ ត្រូវបានសមត្ថកិច្ចចុះដល់កន្លែងកើត ហេតុភ្លាមៗ និងឃាត់ខ្លួនស្ត្រីជាភរិយាដៃដល់ និងស្រីកំណាន់ទៅកាន់ទីបញ្ជាករដ្ឋានកងរាជអាវុធហត្ថ ដើម្បីធ្វើការសួរនាំផងដែរ៕
» Breaking News, ព័ត៌មានជាតិ » ភរិយាចាក់សម្លាប់ប្តី ជាច្រើនកាំបិត ព្រោះស្នេហ៍ត្រីកោណ