ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច » ក្នុង​ឆ្នាំ​2014 អ៊ីរ៉ាក់​នាំចេញ​ប្រេង​បាន​ច្រើនជាងគេ​

ក្នុង​ឆ្នាំ​2014 អ៊ីរ៉ាក់​នាំចេញ​ប្រេង​បាន​ច្រើនជាងគេ​

​ការនាំចេញ​ប្រេង​របស់​ប្រទេស​អ៊ីរ៉ាក់​សម្រេចបាន​កម្រិត​ខ្ពស់​ជាងគេ បំផុត​នៅ​ប៉ុន្មាន​ទសវត្សរ៍​នេះ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៤ ប៉ុន្តែ​ចំណូល​ដែល​ចាំបាច់​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​កំពុងតែ វាយប្រហារ​ដោយ​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​តម្លៃ​ប្រេង​ឆៅ ។​
​លោក Assem Jihad អ្នកនាំពាក្យ​ក្រសួង​ថ្លែងថា ប្រទេស​អី​ុ​រ៉ា​ក់​នាំចេញ​ប្រេង​បាន​៩១,១៤​លាន​ធុង​ក្នុង​ខែធ្នូ ខណៈដែល​បរិមាណ​នាំចេញ​ជា​មធ្យម​ក្នុង​មួយថ្ងៃ​សម្រេចបាន​២,៩៤​លាន​ធុង ដែលជា​អត្រា​ច្រើន​បំផុត​ប្រចាំថ្ងៃ គិត​ចាប់តាំងពី​ឆ្នាំ​១៩៨០ ។ តាម​តួលេខ​ពី​ក្រសួង ការនាំចេញ​ក្នុង​ខែធ្នូ គឺមាន​គម្លាត​ឆ្ងាយ​ពី​កម្រិត​ខ្ពស់បំផុត​ក្នុង​ឆ្នាំ​២០១៤ បាំងបិទ​នូវ​កម្រិត​ល្អ​បំផុត​កាលពី​ខែ​មុន ដែល​នាំចេញ​បាន​ជាង​១១​លាន​ធុង ។ ដោយឡែក​ចំណូល​ទទួលបាន​៥,២៥​ពាន់​លាន​ដុល្លារ​កើន​តែ​បន្តិច​បុ​៉​ណ្ណោះ​ពី ខែវិច្ឆិកា និង​ទាប​ជាង​ខែ​មុន​ច្រើន ដោយសារតែ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​តម្លៃ​ប្រេង ។​

​លោក Jihad បានបញ្ជាក់​បន្ថែមថា តម្លៃ​ប្រេង​ជា​មធ្យម​៥៧​ដុល្លារ​ក្នុង​មួយ​ធុង​ក្នុង​ខែធ្នូ ធ្លាក់ចុះ​ពី​១០០​ដុល្លារ​ក្នុង​១​ធុង​កាលពី​អំឡុងពេល​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៤ ។ រីឯ​តម្លៃ​ជា​មធ្យម​ក្នុង​ខែធ្នូ គឺ​ស្ថិតនៅក្នុង​កម្រិត​ទាប​ជាង​៦០​ដុល្លារ​ក្នុង​មួយ​ធុង ដែល​គេ​ប្រើប្រាស់​ក្នុងការ​ទូទាត់​នូវ​ថវិកា​ឆ្នាំ​២០១៥ របស់​អី​ុ​រ៉ា​ក់ ដែល​រាប់បញ្ចូល​ឱនភាព​ចំនួន​១៩​ពាន់​លាន​ដុល្លារ ៕ដ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya