ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ពេលដើរចេញពីផ្ទះ កាលពីវេលា ម៉ោង១០និង៣០ នាទីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលសមត្ថកិច្ចសង្ស័យថា អាចផ្ដើមចេញពីរឿងគំនុំ ហើយអាចជារឿង ពាលស៊ីពាល ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ខណៈដែលជនរងគ្រោះកំពុងដើរចេញពីក្នុងផ្ទះ ស្រាប់តែមានជនមិនស្គាល់មុខ ប្រដាប់ដោយអាវុធខ្លីបាញ់ប្រហារបណ្ដាលឱ្យដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បើទោះបីក្រុមគ្រួសារបានខំដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សីក៏ដោយនោះ ។ ជនរងគ្រោះឈ្មោះជា ចាន់រ៉ា អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្បែរកន្លែងកើតហេតុ។
រហូតដល់ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥នេះ សមត្ថកិច្ចកោសល្យវិច័យ និងគ្រូពេទ្យជំនាញ បាននឹងកំពុងពិនិត្យសពជនរងគ្រោះ ។ R/c