ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ព្រមព្រៀង​បញ្ចប់​ជំពូក​ទី​៦ ​

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ព្រមព្រៀង​បញ្ចប់​ជំពូក​ទី​៦ ​

ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា (CPP)  និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​ព្រមព្រៀងគ្នា​បិទ​បញ្ចប់​ជំពូក​ទី​៦ នៃ​ច្បាប់បោះឆ្នោត​ហើយ បន្ទាប់ពី ការជជែក​ពិភាក្សា ដោយមាន​ភាព​រកាំរកូស​លើ​ចំណុច​មួយចំនួន​នោះ​។ ទោះបី​ជំពូក​ទី​៦ នៃ​ច្បាប់បោះឆ្នោត​ត្រូវ  បាន​ព្រមព្រៀង​បិទ​បញ្ចប់​ក្តី តែ​ក្រុមការងារ នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ បាន​បន្សល់​មាត្រា​ចំនួន ២ ដែល​នឹង  លើក​មក​ជជែក​នាពេល​ក្រោយ​។​
​ក្រុមការងារ​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ នឹង​បន្ត​ជជែក​ពិភាក្សា​លើ​ជំពូក​ទី​៧ នៅ​ថ្ងៃ​សុក្រ ទី​៩ ខែមករា ឆ្នាំ ២០១៥​សប្តាហ៍​ដដែល​នេះ​។ ជំពូក​ទី​៧ ដែល​នឹងត្រូវ​លើក​ជជែក​ពិភាក្សា ដើម្បី​ធ្វើ​វិសោធន​កម្មនេះ គឺ​និយាយ អំពី​ការឃោសនាបោះឆ្នោត មាន​ចំនួន ១៤​មាត្រា ចាប់ពី​មាត្រា ៧០ ដល់​៨៣​។​
​ជំពូក​ទី​៦ នៃ​ច្បាប់បោះឆ្នោត ដែល​បិទ​បញ្ចប់​នា​ល្ងាច​ថ្ងៃនេះ គឺ​និយាយ​អំពី «​ការចុះឈ្មោះ​អ្នកបោះឆ្នោត និង  បញ្ជី​បោះឆ្នោត​» មាន​ចំនួន ២១​មាត្រា ចាប់ពី​មាត្រា ៤៨ ដល់​៦៩​។​
​លោក ប៊ិន ឈិន ប្រធាន​ក្រុម​ពិភាក្សា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងប្រាប់​ក្រុម​អ្នកព័ត៌មាន បន្ទាប់ពី បញ្ចប់​កិច្ចពិភាក្សា​នា​ល្ងាច​ថ្ងៃ​ចន្ទ ទី​៥ ខែមករា ឆ្នាំ​២០១៥ នា​វិមាន​រដ្ឋសភា​ថា ជំពូក​ទី​៦ បាន​ពិភាក្សាគ្នា​ចប់  ហើយ តែ​នៅសល់​ចំនួន ២​មាត្រា​។​
​លោក​បញ្ជាក់ថា «​មាត្រា​ដែល​នៅសល់​នៅ​គឺ​មាត្រា​ទី​៥៣ និយាយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវធ្វើ​ប្រតិភូកម្ម​អំណាច​ដល់​ក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យ​បំពេញ​តួនាទី​តំណាង​ខ្លួន ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង ការចុះឈ្មោះ​បោះឆ្នោត និង​មាត្រា​ទី​៥៤ និយាយ​ពី​ការ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ប្រជាពលរដ្ឋ​ត្រូវ​បង្ហាញ​អត្ត សញ្ញាប័ណ្ណ ដល់​ក្រុម​អ្នក​ចុះឈ្មោះ​បោះឆ្នោត​»​។​
​លោក ប៊ិន ឈិន បញ្ជាក់ថា ចំណុច​ដែល​នៅ​សេសសល់​នេះ អាច​ទុក​ឲ្យ​ថ្នាក់ដឹកនាំ​ជា​អ្នកសម្រេច ឬ ក៏​អាច​ឲ្យ ក្រុមការងារ​ទាំងពីរ ត្រឡប់មក​ពិភាក្សាគ្នា​ឡើងវិញ នូវ​ចំណុច​ទាំងនោះ ក្រោយពី​បញ្ចប់​កិច្ចពិភាក្សា​ទៅលើ​សេច ក្តី​ព្រាង​ច្បាប់​ទាំងអស់​រួចរាល់​។​
​លោក គួ​យ ប៊ុន​រឿន ប្រធាន​ក្រុម​កិច្ចពិភាក្សា​មកពី​គណបក្សប្រឆាំង បាន​មានប្រសាសន៍ថា «​នៅក្នុង​ថ្ងៃនេះ  យើង​បាន​ពិភាក្សាគ្នា​ចាប់ពី​ជំពូក​ទី ៥៥​ទៅ  អីចឹង​ជំពូក​ទី​៦​ហ្នឹង យើង​បាន​និយាយ​គ្នា​ដល់​ចប់​តែម្តង​ពី​៥៥ ដល់ មាត្រា​ទី​៦៩»​។​
​លោក បាន​បញ្ជាក់ថា  អ្វីដែល​ក្រុមការងារ​ទាំងពី​របាន​ពិភាក្សា​នោះ ផ្តោត​សំខាន់​ពី​សុវត្ថិភាព​ក្នុងការ​ការពារ​កា​រិ យា​ល័យ​បោះឆ្នោត​, ដំណាក់កាល នៃ​ការប្តឹងតវ៉ា ចំពោះ​អ្នក​ដែល​ត្រូវបាន​បដិសេធ នៃ​ការចុះឈ្មោះ​បោះឆ្នោត​,  ពិនិត្យ​ទៅលើ​ការរៀបចំ​ចុះឈ្មោះ នៅក្នុង​ប្រព័ន្ធ​ទិន្នន័យ នៃ​អ្នកបោះឆ្នោត និង និយាយ​ពី​យន្តការ នៃ​ការ​ដោះ ស្រាយ នៅក្នុង​បណ្តឹងតវ៉ា​ជាដើម​៕4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya