កំពង់ស្ពឺ ៖ មុខសញ្ញាលួចដ៏សកម្មម្នាក់ត្រូវបាននគរបាលស្រុកឧដុង្គឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពគាស់ តូបលក់ទូរស័ព្ទក្នុងផ្សារឧដុង្គ ។
ករណីឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ក្នុងផ្សារឧដុង្គ ស្ថិតក្នុងភូមិឧដុង្គ ឃុំវាំង ចាស់ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ បូ ប៉ូលីន អាយុ២២ឆ្នាំ រស់នៅ ភូមិផ្សារលិច សង្កាត់-ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ តាមការអនុវត្ដ ទៅលើគោលនយោបាយភូមិ-ឃុំមាន សុវត្ថិភាព លោកតែងតែដឹកនាំកម្លាំង ក្រោមឱវាទចុះល្បាតការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុង មូល ដ្ឋាន។ ពេលដឹកនាំកម្លាំងល្បាតនាវេលា ម៉ោងខាងលើកម្លាំងរបស់យើងបានប្រទះ ឃើញជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពក្នុងបទល្មើសជាក់ស្ដែងគឺគាស់ តូបលក់ទូរស័ព្ទ ទើបសមត្ថកិច្ចឃាត់ខ្លួន តែម្ដង ។
លោកអធិការរងបានបន្ដទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចដកហូតបានវត្ថុតាងជាទូរស័ព្ទ ដៃចំនួន៤គ្រឿង កូនសោ២ចង្កោមដែលទុកធ្វើសកម្មភាព។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដដើម្បីចាត់ការបន្ដតាមនីតិវិធី ៕