ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ស្ត្រី​វៀតណាម​ស្នាក់នៅ​ខុសច្បាប់ ៨​នាក់​ ​

ប៉ូលិស​ឃាត់​ស្ត្រី​វៀតណាម​ស្នាក់នៅ​ខុសច្បាប់ ៨​នាក់​ ​

ភ្នំពេញ ៖ ផ្ទះ​លក់​កាហ្វេ និង​កាត់សក់​ចំនួន​៣​ទីតាំង​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​ត្រូវ​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឆ្មក់​ចុះ ត្រួតពិនិត្យ​រក​លិខិតស្នាម ឃាត់​បាន​ស្ត្រី​ជនជាតិ​វៀតណាម​ដែល​មក​ស្នាក់នៅ​ខុសច្បាប់​សរុប​៨​នាក់ ។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​៥ មករា ២០១៥ ។​
​ប្រភព​បានឱ្យដឹងថា ទីតាំង​ដែល​នគរបាល​ឆ្មក់​ចុះ​ពិនិត្យ​នេះ មានផ្ទះ​លេខ​៣ ផ្លូវ​លេខ​២២៣ ជា​ផ្ទះ​បើក​អាជីវកម្ម​កាត់សក់ ឃាត់​បាន​ស្ត្រី​ជនជាតិ​វៀតណាម​៣​នាក់​, ផ្ទះ​លេខ​២ ផ្លូវ​លេខ​២២៣ ជា​ផ្ទះ​លក់​កាហ្វេ​ឃាត់​បាន​២​នាក់ និង​ផ្ទះ​លេខ​៣០ ផ្លូវ​ដដែល ជា​ផ្ទះ​លក់​កាហ្វេ​ដែរ ឃាត់​បាន​៣​នាក់​ទៀត​។​
​បច្ចុប្បន្ន​ស្ត្រី​ជនជាតិ​វៀតណាម​ទាំង​៨​នាក់​ត្រូវ​នគរបាល​បញ្ជូនទៅ កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

15

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya