ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ប៉ង​ចាប់រំលោភ​មិនបាន​សំរេច បុរស​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ ​

ប៉ង​ចាប់រំលោភ​មិនបាន​សំរេច បុរស​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ ​

បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​សង្កាត់​ប៉ោយប៉ែត​ឃាត់ខ្លួន សួរនាំ​បន្ទាប់ពី​នាង​ជំទង់​ម្នាក់ ស្រែក​ឡាំប៉ា​ផ្អើល​គេឯង​ថា ប៉ង​ចាប់រំលោភ​នាង តែ​មិនបាន​សម្រេច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​៧​យប់ ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៥ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ។

​ជនសង្ស័យ ឈ្មោះ​ហ៊​ន មុំ អាយុ​៣៦​ឆ្នាំ ជា​កម្មករសំណង់ និង​មាន​ទីលំនៅ ភូមិ​នៀល ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ។ នាង​ជំទង់​ដែល​អះអាងថា គេ​ប៉ង​រំលោភ​តាម​ប្រភព​បាន​ប្រាប់ថា នាង​មានឈ្មោះ​ឡ​.​វ​.​ឌ អាយុ​១៤​ឆ្នាំ ម្ដាយ​ឪពុក​ទៅរក​ស៊ី នៅ​ស្រុកថៃ រូបនាង​រស់នៅ​ជាមួយ​ជីដូន​ចាស់ វ័យ​ជាង​៧៣​ឆ្នាំ ពិការភ្នែក ទាំងសងខាង​ដើរ​សុំទាន​គេ​ចិញ្ចឹម​ចៅ និង​រស់នៅ​ក្នុងភូមិ  ។

​កាលពី​ក្បាល​ព្រលប់​នាង​ផឹកស្រា​បៀរ​នៅផ្ទះ​អស់​មួយ​កំប៉ុង បន្ទាប់មក​ស្រាប់តែ​ជនសង្ស័យ ហៅ​នាង​ទៅ​ផឹកស្រា​ជាមួយ​គេ​បន្ត ដោយនៅ​វង់​ផឹកស៊ី​នោះ​មាន​កម្មករសំណង់​៣​នាក់​ផ្សេងទៀត លុះ​គេ​ស្រវឹង​ក្រោក​ចេញ​អស់ ស្រាប់តែ​ជនសង្ស័យ ចាប់​នាង​ឱបរឹត ប៉ង​រំលោភ តែ​នាង​រើខ្លួន​រួច និង​ស្រែក​ឡាំប៉ា ក៍​ផ្អើល​ដល់​អ្នកស្រុក និង​ជីដូន ព្រោះ​កន្លែងកើតហេតុ​នៅ​ទល់មុខ​ផ្ទះ​របស់​នាង ។

​តាម​ការសាកសួរ ផ្ទាល់មាត់​ជនសង្ស័យ​និយាយថា ខ្លួន​បាន​ចាប់​នាង​មែន ប៉ុន្តែ​ថា ការចាប់​នោះ​ចាប់ដៃ ដើម្បី​ទាញ​នាង​ឲ្យ​ឡើង​អង្គុយ​លើ​គ្រែ ព្រោះ​នាង​អង្គុយ​ដាក់​ជើង​សំ​យ៉ុង​ទៅ​ដី ។ អ្នកយកព័ត៌មាន​សាកសួរ​បន្តថា «​តើ​ចាប់ដៃ​នាង​ដើម្បី​អ្វី​?» ជននេះ​ឆ្លើយ​ទាំង​សឿង​បឿ​ង​ថា រៀង​ចង់​ស្រឡាញ់​ដែរ ព្រោះតែ​ខ្លួន​ជា​បុរស​ពោះម៉ាយ លែងប្រពន្ធ​៤​ទៅ​៥​ឆ្នាំ​ហើយ ប៉ុន្តែ​ទាស់​ថា «​នាង​នោះ​រៀង​ឡិកឡក់ អ៊ីចឹង​» មិនដឹងថា គួរ​យក​ធ្វើជា​ប្រពន្ធ​ទៅ​ថ្ងៃ​អនាគត​យ៉ាងដូចម្ដេច​ទេ ៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya