ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានចេញលិខិតផ្លូវ ការមួយ ផ្ញើជូនអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង ដោយស្នើឲ្យអភិបាល ខេត្តទាំង៣នោះ ធ្វើការបង្ក្រាប និងផ្តន្ទាទោស តាមច្បាប់ចំពោះ សកម្មភាពបូមខ្សាច់ ក្នុងតំបន់ហាមឃាត់ នៅតាមដងទន្លេមេគង្គលើ មេគង្គក្រោម និងទន្លេបាសាក់ ។
បើតាមលិខិតរបស់លោករដ្ឋមន្ត្រី តំបន់តាមដងទន្លេងទាំង ៣ខាងលើល ត្រូវបានក្រសួងរ៉ែ និងថាមពល កំណត់ជាតំបន់ហាមឃាត់ ការធ្វើអាជីវកម្មបូមខ្សាច់ តាំងពីឆ្នាំ២០១១ មកម្ល៉េះ ពោល ដោយអតីតក្រសួង ឧស្សាហកម្មរ៉ែ និងថាមពល ។ រាល់សកម្មភាពបូមខ្សាច់ទាំងឡាយណា ដែលកើតឡើងក្នុង តំបន់ទាំងអស់ខាងលើនេះ គឺជាសកម្មភាព អនាធិបតេយ្យ ល្មើសនឹងច្បាប់ ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ដែលត្រូវទទួលទោស បញ្ញាតិស្របតាមមាត្រា ៣៥ នៃច្បាប់នេះ ៕
» ព័ត៌មានជាតិ » លោក ស៊ុយ សែម ផ្ញើលិខិតទៅ អភិបាល រាជធានី-ខេត្ត៣ ពាក់ព័ន្ធពីករណី ការបូមខ្សាច់