ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ជន​ឆ្លៀតឱកាស ប្លន់​យក​ចិញ្ចៀនពេជ្រ​និង​ម៉ូតូ​មួយគ្រឿង​ ​

ជន​ឆ្លៀតឱកាស ប្លន់​យក​ចិញ្ចៀនពេជ្រ​និង​ម៉ូតូ​មួយគ្រឿង​ ​

ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ហូប​ការ​ស្រវឹង​ជោកជាំ​ជិះ​ម៉ូតូ​ដួល​២​ដង ត្រូវ​ជន​ឆ្លៀតឱកាស​ដោះយក​ចិញ្ចៀនពេជ្រ​មួយ​វង់ និង​ប្លន់​យក​ម៉ូតូ​មួយគ្រឿង ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់ ថ្ងៃទី​៤ ខែមករា ឆ្នាំ​១០១៥ នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ កែង​៣១៥ មុខផ្ទះ​លេខ​១០១ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។​
​មុនពេល​កើតហេតុ​ជនរងគ្រោះ ចេញពី​ហូប​ការ​នៅ​មជ្ឈមណ្ឌល​ទួលគោក ធ្វើដំណើរ​ត្រឡប់ទៅផ្ទះ​វិញ តាមផ្លូវ​លេខ​៣១៥ ពី​លិចទៅ​កើត ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ​ខ្លាំងពេក ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១០ មិន​ចាំ​ស្លាក​លេខ មកដល់​មុខ​ហាង​ព្រះ​ច័ន្ទ​ពេញវង់ បាន​ដួល​ម្នាក់ឯង តែ​មិនមាន​រងរបួស​ធ្ងន់ធ្ង​រ​ទេ បាន​លើក​ម៉ូតូ​ជិះ​ទៅមុខ​បន្តទៀត ដល់​ចំណុច​ផ្លូវកែង​បាន​ជិះ​ដួល​ម្តងទៀត ងើប​លែងរួច គាប់​ជួន​ពេលនោះ មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​វ៉េវ ពណ៌​ឈាមជ្រូក បាន​អះអាងថា ត្រូវជា​មិត្ត​ភ​ក្កិ បាន​ឈប់​ម៉ូតូ​សួរនាំ​បាន​បន្តិច ស្រាប់​តែមាន​ជន​ឆ្លៀត​ឪ​កាស​មួយក្រុម​មាន​គ្នា​៤​នាក់ ដើរ​មកពី​ផ្លូវ​លេខ​៥៩៨ មកដល់​បាន​ធ្វើជា​សួរនាំ ហើយ​បាន​ដោះយក​ចិញ្ចៀនពេជ្រ​បុរស​ដែល​ស្រវឹង​នោះ ហើយ​បាន​ឆក់យក​ទូរស័ព្ទ​សាំ​សុង​កាឡាក់ស៊ី អេស ពី​បុរស​ម្នាក់ទៀត ដែលជា​មិត្ត​ភ​ក្កិ រួច​ជនសង្ស័យ​បាន​ចេញទៅ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ទៀត មកដល់​កាច់ក ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​យកទៅ​បាត់ ។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​សន្លប់​ស្តូកស្តឹង​ដោយសារតែ​ស្រវឹង​ខ្លាំង ពេក​បាន បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya