កប៉ាល់ដឹករថយន្តរបស់សិង្ហបុរី បានជាប់គឿងនៅច្រកសមុទ្រ Solent របស់អង់គ្លេស ហើយកំពុងស្ថិតក្នុងសភាពផ្អៀង ៥០ ដឺក្រេ ។ នាវិក ២៥ រូប លើនោះត្រូវបានឧទ្ធម្ភាគចក្រជម្លៀសចេញ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១ និង ២០ នាទី យប់ថ្ងៃទី០៣ មករា ពេលដែលកប៉ាល់ Hoegh Osaka ទើបតែចាកចេញពីកំពង់ផែ Southampton របស់អង់គ្លេស ក្នុងដំណើរឆ្ពោះទៅកាន់អាល្លឺម៉ង់ ក៏ជាប់គឿងនៅ Bramble Bank ជិតកោះ Wight ហើយចាប់ផ្តើមផ្អៀង ។
បច្ចុប្បន្ន គេកំពុងជួយសង្គ្រោះនាវានេះ ហើយក៏ស៊ើបអង្កេតរកមូលហេតុ ដែលធ្វើឲ្យនាវាទម្ងន់ ៥១.០០០ តោន នេះជួបគ្រោះថ្នាក់ ៕
» ព័ត៌មានអន្តរជាតិ » កប៉ាល់ដឹករថយន្តរបស់សិង្ហបុរីជួបបញ្ហា