បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ ខណៈដែល កម្លាំងនគរបាលបានចុះល្បាតក្នុង ភូមិសាស្ដ្រការពារសន្ដិសុខនិងទប់ស្កាត់បទ ល្មើសជូនប្រជាពលរដ្ឋ ។
ជនសង្ស័យជាមុខសញ្ញាដ៏ធំនេះ បានគេចខ្លួនតាំងពីធ្វើសកម្មភាពគាស់ផ្ទះប្រជា ពលរដ្ឋនៅចំណុច ផ្សារ អគ្គៈ កាលពីព្រឹកទាប ភ្លឺថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ដោយយកម៉ូតូ អស់ចំនួន២គ្រឿង និងសម្ភារមួយចំនួន ទៀត ប៉ុន្ដែក្រោយពេលធ្វើសកម្មភាពរួច បក្ខពួកពីរនាក់ ត្រូវបានកម្លាំងនគរបាលឃាត់ ខ្លួន ខណៈដែលជន សង្ស័យជា មេខ្លោងរូប នេះ បានរត់គេចខ្លួន ។ ក្រោយពី មានសកម្មភាព គាស់ផ្ទះ ប្រជាពលរដ្ឋ កាលពី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ ជន សង្ស័យជាមេខ្លោងនិងជាមុខសញ្ញាដ៏សកម្ម ធ្វើសកម្មភាពគាស់ផ្ទះនិងលួចទ្រព្យសម្បត្ដិ របស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ដ្រក្រុងប៉ោយ ប៉ែត បានរត់គេចខ្លួន ខណៈដែលបក្ខពួកពីរ នាក់ ត្រូវបានសមត្ថកិច្ចរបស់លោកឃាត់ខ្លួន ភ្លាមៗ ។
ក្រោយពីមានសកម្មភាព គាស់ផ្ទះខាងលើនេះរួចមក លោក បានបញ្ជា ឱ្យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនិងនគរ បាលមូលដ្ឋាន បន្ដការស្រាវជ្រាវឃ្លាំមើល និងចុះ ល្បាត ជាប្រចាំទាំងយប់ទាំងថ្ងៃ រហូត ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យរូបនេះ កាលពីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ ។ មេខ្លោង ដែលត្រូវចាប់ខ្លួនឈ្មោះគឹម រី អាយុ១៧ឆ្នាំ រស់នៅមណ្ឌល៤ ប្រជាធម្មលិច សង្កាត់ផ្សារ កណ្ដាល ក្រុងប៉ោយប៉ែត ។
ដោយមានការណែនាំពីសំណាក់ស្នងការនគរ បាលខេត្ដ លើការពង្រឹង សន្ដិសុខ និងទប់ស្កាត់ បទល្មើសនានា ជាពិសេសអំពើគាស់ផ្ទះ លួច ទ្រព្យសម្បត្ដិជាដើមនោះ កម្លាំងសមត្ថកិច្ច របស់លោក បានបង្កើនការចុះល្បាតទាំងយប់ ទាំងថ្ងៃ ដើម្បីជួយអន្ដរាគមន៍និងឃាត់ខ្លួន ជនល្មើស បានភ្លាមៗ នៅពេលមានហេតុការណ៍ អ្វីមួយកើតឡើងនោះ ៕