ភ្នំភ្លើងសាគូរ៉ាជីម៉ា ជាភ្នំភ្លើងមួយដែលធ្វើសកម្មភាពខ្លាំងបំផុតស្រាប់តែ ព្រួសកម្អែសាជាថ្មីម្ដងទៀត ហើយពេល នេះកម្អែផេះ ផ្សែងនៃភ្នំភ្លើងនេះព្រួស ឡើងរហូតដល់កម្ពស់៥គីឡូម៉ែត្រ ។ កំពូលភ្នំភ្លើងសាគូរ៉ាជីម៉ា ស្ថិតនៅភាគខាងលិចកោះគីយូស៊ូ ប្រទេសជប៉ុន ចាប់ផ្ដើមព្រួសកម្អែនៅវេលាម៉ោង៤ និង៣១នាទីរសៀលថ្ងៃទី១៨ ខែសីហា ម៉ោងនៅក្នុងតំបន់ ។
តាមមន្ទីរត្រួតពិនិត្យអាកាសធាតុ បានបញ្ជាក់ថា ការព្រួសកម្អែបង្កឱ្យ មានផ្សែងខ្មៅលាយឡំដោយលម្អងធូលី បាញ់ទៅលើអាកាសកម្ពស់៥គីឡូម៉ែត្រ។ បណ្ដាញទូរទស្សន៍ NHK បានផ្សព្វផ្សាយ ថានេះជាការព្រួសកម្អែផែះខ្ពស់បំផុត ពីការផ្ទុះភ្នំភ្លើងមិនធ្លាប់មានតាំងពីឆ្នាំ ១៩៥៥ ។បណ្ដាញទូរទស្សន៍ NHK បានផ្សព្វ ផ្សាយថា កម្អែផែះបានគ្របដណ្ដាប់ទី ក្រុងកាហ្គោស៊ីម៉ា ទាំងមូលធ្វើឱ្យការ មើលផ្លូវមិនបានឆ្ងាយនោះឡើយ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ប្រមាណ១សែននាក់ ។
មន្ដ្រីក្នុងទីក្រុងបានអំពាវនាវដល់ ពលរដ្ឋពេលចេញទៅក្រៅត្រូវតែពាក់ ឯកសណ្ឋានឱ្យបានជិត ពាក់ម៉ាស ពាក់ អាវភ្លៀង និងប្រើប្រាស់រថយន្ដបញ្ចៀស ផលប៉ះពាល់នៃកម្ទេចផេះភ្នំភ្លើង ។ ចរចារណ៍នៅក្នុងក្រុងត្រូវបានស្នើឱ្យ បន្ថយល្បឿនផងដែរ ដោយអ្នកបើកបរ មិនអាចមើលឃើញផ្លូវបានឆ្ងាយ ៕
» Breaking News, ព័ត៌មានអន្តរជាតិ » ភ្នំភ្លើងកម្អែផ្សែងយ៉ាងខ្លាំង