ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​កើន​ដល់​២២៦ នាក់​ហើយ ខណៈដែល​នៅតែមាន​អ្នក​ទៅធ្វើ​តេស​ឈាម​

​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​កើន​ដល់​២២៦ នាក់​ហើយ ខណៈដែល​នៅតែមាន​អ្នក​ទៅធ្វើ​តេស​ឈាម​

​បាត់ដំបង ៖ ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង កើនឡើង​ដល់​២២៦ នាក់​ហើយ​គិត​ត្រឹម​ថ្ងៃទី​៣ មករា ឆ្នាំ​២០១៥ ហើយ​ធ្វើ​ឲ្យ​អ្នក​ផ្ទុកមេរោគ​អេដស៍​មួយចំនួន​បាន​លេបថ្នាំ​ពន្យារ​បណ្ដើរៗ​ហើយ ព្រោះ​ក្នុង​ខ្លួន​គ្មាន​កម្លាំងកំហែង​មិនអាច​ធ្វើការ​ងារ​អ្វី​បាន ខណៈ​អ្នកខ្លះ​កំពុង​លេបថ្នាំ​ពន្យារ​មិនត្រូវ​ធ្វើអោយ​កាន់​តែមាន​សុខភាព​ពិបាក​ជាង​មុន ។​
​ប្រជាពលរដ្ឋ​អ្នក​ផ្ទុកមេរោគ​អេដស៍​និយាយថា ខ្លួន​ធ្វើ​មាន​មេរោគ​អេដស៍​ភ្លាម គឺ​ម្នាក់​ចេះតែ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​មិន​ឈប់ឈរ​ឡើយ​។ អ្នកភូមិ​បន្តថា សព្វថ្ងៃនេះ​គ្រូពេទ្យ​បាន​ឲ្យ​ថ្នាំ​ពន្យារ​លេប​បណ្ដើរៗ​ដែរ ហើយ​ថា​ពេល​ថ្នាំលេប​ម្ដងៗ អ្នក​សុខភាព​មិនល្អ​ធ្វើទុក្ខ​ក្នុង​ខ្លួន​រក​ក្អួតចង្អោរ គ្មាន​កម្លាំងកំហែង​ដូចពេលមុន​នោះទេ​។ ទោះ​យ៉ាងនេះ​ក្ដី ពួកគាត់​បញ្ជាក់ថា មាន​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បាន​ចុះ​អប់រំ​ផ្លូវចិត្ត​តាម​ផ្ទះ អ្នក​ផ្ទុកមេរោគ​អេដស៍​ជា​បន្តបន្ទាប់​ដែរ ធ្វើ​ឲ្យ​កាត់បន្ថយ​ការគិត​រវើរវាយ​បាន​មួយចំនួន​អ្នក​ដែល​ផ្ទុកមេរោគ​អេ ដស៍​ទាំងនោះ សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ជាក់​ពី​មូលហេតុ​ពី​ការឆ្លង​មេរោគ​នេះ ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ព្រមទាំង​ផ្ដល់ជំនួយ​អាហារ​ហូបចុក និង​ថ្នាំ​ព្យាបាល​ជំងឺ​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​រយៈពេល​វែង​ផង​។​
​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៃ​ក្រសួងសុខាភិបាល លោក តែង គ​ន្ធី ធ្លាប់មាន​ប្រសាសន៍ថា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​បញ្ជូន​ឈាម​ដែល​ធ្វើតេស្ត​រួច​ទៅពិនិត្យ​នៅ ក្រៅប្រទេស​អស់​ទៅហើយ ដើម្បី​ស្រាវជ្រាវ​ពី​ការឆ្លង​ជំងឺ​នោះ ហើយ​ថា​លទ្ធផល​យ៉ាងនោះ​ពុំ​ទទួលបាន​នៅឡើយ​ទេ​។ «​ស្លាក​ឈាម​ដែល​យើង​ទទួល​ពី​គាត់​ហ្នឹង​យើង​ត្រូវ​បញ្ជូនទៅ​មជ្ឈមណ្ឌល​ល្បីៗ​ធ្វើការ​ស្រាវជ្រាវ ដូចជា​នៅ​សហរដ្ឋ អាមេរិក នៅ​កូរ៉េ​អ៊ីចឹង ដើម្បី​ពិនិត្យមើល​មេរោគ​ដែល​កើត​នៅ​ភូមិ​រកា​ហ្នឹង​បន្ថែមទៀត​។ តែ​យ៉ាង​អ្វីដែល​ធ្លាប់​បានផ្ដល់​សេវា​ដល់​ពួកគាត់​នោះ គឺ​បានផ្ដល់​ជួន​ពួកគាត់​ជា​បន្តបន្ទាប់​ហើយ​»​។​
​លោក បន្តថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​រិះរក​វិធី​អប់រំ​ផ្លូវចិត្ត​រយៈពេល​វែង​ដល់​អ្នក ផ្ទុកមេរោគ​អេដស៍​ទាំងនោះ ដើម្បី​កុំ​ឲ្យ​ពួកគាត់​ព្រួយបារម្ភ​ចំពោះ​អ្វីដែល​ជួបប្រទះ​នោះ​។ តែ​យ៉ាងណា លទ្ធផល​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅ​ឃុំ​រកា ពីមួយថ្ងៃ​ទៅមួយ​ចេះតែ​កើន​ឡើងជា​បន្តបន្ទាប់​។​
​ជំទប់ ទី​២​ឃុំ​រកា លោក សឿ​ម ឆ​ម មានប្រសាសន៍​បញ្ជាក់ថា លទ្ធផល​អ្នក​ផ្ទុកមេរោគ​អេដស៍​បាន​កើន​ឡើងដល់ ២២៦​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​៣ មករា ឆ្នាំ​២០១៥ រួមមាន​ភូមិ​ចំនួន​៣ គឺ​ភូមិ​អំបែងថ្ងៃ តា​ហែ​ន និង​ភូមិ​រកា​។ ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅ​ភូមិ​រកា អាច​កើនឡើង​ថែមទៀត ដោយសារ​ប្រជាពលរដ្ឋ​នៅតែ​បន្តទៅ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល សុខភាព​រកា​ជា​បន្តបន្ទាប់​នៅឡើយ​៕R/c

ert

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya