បន្ទាយមានជ័យ៖ ជិះម៉ូតូបត់ឆ្វេង ត្រូវឡានតួរីសប្រភេទ១២កៅអីបើកពីក្រោយក្នុងទិសស្របគ្នា បុកពេញទំហឹងបណ្តាលកុមារម្នាក់ស្លាប់ និងមនុស្សក្មេងចាស់១៥នាក់ទៀតរងរបួសធ្ងន់ស្រាលកាលពីម៉ោង៤និង ៣០នាទីរសៀល ថ្ងៃទី ៤ មករា ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រភពពីទីកន្លែងកើតហេតុបានអោយដឹងថា ម៉ូតូរងគ្រោះម៉ាកហុងដាវ៉េវពណ៍ខ្មៅបើកបរដោយស្ត្រីម្នាក់និងឌុបកូនប្រុសតូចម្នាក់។ បើកបរម៉ូតូក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុក៏បត់ឆ្វេងដោយមិនប្រយ័ត្នសោះស្រាប់តែត្រូវរថយន្តម៉ាកសាំងយ៉ុងពណ៌សរ ពាក់ស្លាក់លេខសៀមរាប 2A-9347 បើកបរក្នុងល្បឿនលឿន បុកពីក្រោយពេញទំហឹងបណ្តាលអោយខ្ទេចម៉ូតូ ហើយប៉ើងអ្នកបើកបរ និងកូនក្មេងរួមដំណើរចំនួន៣នាក់ ពេលនោះរថយន្តបានធ្លាក់ចូលស្នាមភ្លោះជាប់ផ្លូវជាតិ។
ប្រភពបន្តរថា ជនរងគ្រោះខាងម៉ូតូមាន ១-ឈ្មោះលាន ដាវី ភេទស្រីអាយុ៣៦ឆ្នាំជាអ្នកបើកបរម៉ូតូបានស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ ២-ឈ្មោះឌិន ចិន្ត្រាភេទស្រីអាយុ ៦ឆ្នាំជាកូនស្រីរបស់ស្ត្រីបានស្លាប់ ។ និង៣-ឈ្មោះឌិន សុធាភេទប្រុសអាយុ២ឆ្នាំជាកូនស្ត្រីនេះរងរបួសធ្ងន់។ ពួកគេរស់នៅភូមិកាណាឆាយឃុំកូប ស្រុកអូរជ្រៅ។ រីឯ ខាងរថយន្ត ជនរងគ្រោះរបួស:១-ឈ្មោះខឹម ឡូត ភេទស្រីអាយុ៤០ឆ្នាំលំនៅ ភូមិសំរោង ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ២-ឈ្មោះរុន វ៉ាន់ណេតភេទស្រី៣៤ឆ្នាំ។៣-ឈ្មោះឃូ សុឃីមភេទស្រី៣៦ឆ្នាំ៤-ឈ្មោះឃឹម ឡាតភេទប្រុសអាយុ៤០ឆ្នាំ។៤-ឈ្មោះរ៉េត ភេទស្រីអាយុ៣៨ឆ្នាំ។៥-ឈ្មោះ
អឹម តៃភេទស្រី អាយុ៧ឆ្នាំ។៦-ឈ្មោះបូហ៊ានភេទប្រុសអាយុ៣៥ឆ្នាំ។៧-ឈ្មោះ ឃឹម ថាវរី ភេទស្រីអាយុ៩ឆ្មាំ។៨-ឈ្មោះ ហ៊ាន ស្រីមុំ ភេទស្រីអាយុ១០ឆ្នាំ។៩-ឈ្មោះកុសលភេទប្រុសអាយុ២៦ឆ្នាំ។១០-ឈ្មោះញ៉ល់ រស្មីភេទប្រុសអាយុ២៧ឆ្នាំនិង១១-ឈ្មោះម៉ៃ គឹមស្រី ភេទស្រី។
ក្រោយគ្រោះថ្នាក់នេះ បានកើតឡើងប៉ូលីសបានទៅដល់កន្លែងកើតហេតុរួចក៏ស្ទូចយករថយន្តម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រងចាំដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ ៕ R/c