ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» Breaking News, ព័ត៌មានអន្តរជាតិ » ហ្វីលីពីន​បិទទ្វារ​ទីផ្សារ​ហិរញ្ញវត្ថុ​ដោយ​ទឹកជំនន់​ ​

ហ្វីលីពីន​បិទទ្វារ​ទីផ្សារ​ហិរញ្ញវត្ថុ​ដោយ​ទឹកជំនន់​ ​

រដ្ឋាភិបាល​ហ្វីលីពីន​បានសម្រេច​បិទទ្វារ​ទីផ្សារ​ហិរញ្ញវត្ថុ ការិយាល័យ​រដ្ឋា​ភិ បាល និង​សាលារៀន​នានា​ដោយ​គ្រោះ ទឹកជំនន់​នៅក្នុង​ទីក្រុង និង​នៅ​ខេត្ដ​មួយ ចំនួន​លើ​កោះ​លូ​សូន្យ ។ ប្រធាន​ធនាគារជាតិ​ហ្វីលីពីន​បាន បញ្ជាក់ថា ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុងប្រទេស នេះ​មិនអាច​ទូទាត់​ថ្លៃ​សេវាកម្ម​ណាមួយ នាពេលនេះ​នោះឡើយ ក៏ដូចជា​ភាគ ហ៊ុន
​ផងដែរ ។ ទីផ្សារ​មូល​ប​ត្រ​ក៏បាន ផ្អាក​សកម្ម​ភាពជា​បណ្ដោះ​អាសន្ន ។​​ក្រៅពីនេះ​រដ្ឋាភិបាល​ហ្វីលីពីន​ក៏បាន ចេញ​បញ្ជា​ឱ្យ​បិទទ្វារ​ការិយាល័យ រដ្ឋា​ភិ បាល និង​សាលារៀន​នានា​ក្នុង​រដ្ឋធានី ព្រមទាំង​ខេត្ដ​មួយចំនួនទៀត​ស្ថិតនៅលើ កោះ​លូ​សូន្យ ។ ក្នុងពេល​ជាមួយគ្នានេះ ក្រសួង​ព្យាករណ៍​ឧតុនិយម​ហ្វីលីពីន​បាន បង្កើន​កម្រិត​ប្រកាសអាសន្ន​ខ្ពស់បំផុត ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ គ្នា​ជាច្រើន
​ថ្ងៃ​នៅ​រដ្ឋធានី​ម៉ានីល និង ខេត្ដ​មួយចំនួនទៀត​នៅ​តំបន់​ភាគ​ខាង ជើង និង​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​។​
​ក្រសួង​ព្យាករណ៍​ឧតុនិយម​ហ្វីលីពីន បានប្រកាសថា ភ្លៀង​ធ្លាក់​ខ្លាំង និង​គ្រោះ ទឹកជំនន់​អាច​នឹង​ធ្ងន់​ជាងនេះទៀត ខណៈ ដែល​ព្យុះ​ថ្មី ឈ្មោះ​ត្រា​នី បាន​ចុះខ្សោយ ប្រែក្លាយ​ទៅជា​សម្ពាធ​ទាប​សីតុណ្ហភាព បង្ក​ឱ្យ​ភ្លៀង​ខ្លាំង ។​
​ក្រសួង​ព្យាករណ៍​ឧតុនិយម​ហ្វីលីពីន បានប្រកាសថា គិត​មកដល់​វេលា​ម៉ោង ៤​ព្រឹក ថ្ងៃទី​១៩ ខែសីហា ម៉ោង​ក្នុង​តំបន់ ខ្យល់ព្យុះ​ត្រា​នី នៅ​ចម្ងាយ​ពី​ខេ​ត្ដបា​តា នេស​៥៥០​គីឡូម៉ែត្រ​នៅ​ភាគ​ខាងកើត ដោយមាន​ល្បឿន​ខ្យល់​៧៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ។​
​ហ្វីលីពីន​ជា​ប្រទេស​ដែល​ងាយ​រង ខ្យល់ព្យុះ​វាយប្រហារ​បំផុត​ក្នុងចំណោម ប្រទេស​ស្ថិតនៅ​តំបន់​អាស៊ី​ភាគ អាគ្នេយ៍  ។ នៅ​ឆ្នាំ​២០១២​មាន​ពលរដ្ឋ ១៥​នាក់​បាត់​បង់ជីវិត និង​រាប់ពាន់នាក់ ត្រូវ​បោះបង់ចោល​ផ្ទះសម្បែង​ដោយ ភ្លៀង
​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​ពន្លិច​ទីក្រុង ម៉ានីល​ស្ទើរតែ​ទាំងស្រុង​នោះ ៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya