ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​គោយន្ដ បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង ​

ម៉ូតូ​បុក​គោយន្ដ បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង ​

កំពង់ស្ពឺ ៖​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់​ថ្ងៃទី​២ ខែមករា ឆ្នាំ ២០១៥ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧១-៧២ ក្នុង​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ ។​
​ជនរងគ្រោះ​ឈ្មោះ ពេជ្រ ពន្លក ភេទ ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ផ្សារ​តា​ឡា​ត់ ឃុំ​អូរ ស្រុក​ភ្នំស្រួច  ជិះ​ម៉ូតូ​ម៉ាក​កា​វ៉ា​សា​គី (​ប្រភេទ​ម៉ូតូ​ធំ​) ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CG-9260 ។ ចំណែក​ម្ចាស់​គោយន្ដ​មិនត្រូវ បាន​ស្គាល់​អត្ដ​សញ្ញាណ​នោះទេ ។  មុនពេល កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ ម៉ូតូ​ម៉ាក​កា​វ៉ា​សា​គី​ជិះ​ក្នុងទិសដៅ​ពី កើ​តទៅ​លិច ។ លុះ​មកដល់​ចំណុច​កើត ហេតុ​ស្រាប់តែ​បុក​គោយន្ដ​ដែល​ធ្វើ ដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ​ពេញទំហឹង បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ខ្ទា​ច​ចេញពី ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។ អ្នកបើក​គោយន្ដ​ក្រោយ​កើតហេតុ​បាន រត់គេចខ្លួន​បាត់ ។​
​ក្រោយ​កើតហេតុ​ម៉ូតូ​និង​គោយន្ដ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ភ្នំ ស្រួច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​ជា ក្រោយ ។ ចំណែក​សព​ជនរងគ្រោះ​សមត្ថ កិច្ច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី ។​
​ប្រភព​ខ្លះ​លើកឡើងថា ជនរងគ្រោះ អាចធ្វើ​ដំណើរ​មកពី​ដើរលេង​ផឹកស៊ី​នៅ ខេត្ដ​កំពង់ស្ពឺ​ហើយ​ត្រឡប់ទៅផ្ទះ​វិញ​ទាំង អាការ​ស្រវឹង ពេលធ្វើ​ដំណើរ​ដល់​កន្លែង កើតហេតុ​ជា​កន្លែង​ងងឹត​គួបផ្សំ​នឹង​គោ យន្ដ​គ្មាន​ភ្លើង​ពីក្រោយ​ផង​នោះ​ធ្វើឱ្យ​ជន រងគ្រោះ​មើលមិនឃើញ​ក៏​បើក​ម៉ូតូ​បុក​ទាំង​កម្រោល​តែម្ដង ៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya