កំពង់ធំ៖ ទោះបីថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានបានសំដែងការប្រឆាំងតវ៉ាជាច្រើនលើកច្រើនសា ទៅលើការដឹកនាំរបស់ប្រធានស្តីទីលោកស្រីង៉ែតណារីន ជាពិសេសការផ្តល់បេក្ខភាព របស់លោកស្រីជាប្រធានមន្ទីរព័ត៌មាន គិតរហូតមកដល់បច្ចុប្បន្ននេះ ក៏ពុំទាន់មានថ្នាក់ដឹកនាំខេត្តក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់វិធានការនិងធ្វើការដោះស្រាយទៅលើវិវាទឬក៏បណ្តឹងតវ៉ារបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ធំម្តងណាឡើយ។
បណ្តឹងទាំងនោះរួមមានការមិនទទូលយកបេក្ខភាពលោកស្រីង៉ែតណារីន ជាប្រធានមន្ទីរព័ត៌មានដោយយោងទៅលើការដឹកមួយរយះកន្លងមក ជាប្រធានស្តីទីការ ដែលបានបង្ហាញអោយឃើញយ៉ាងច្បាស់នូវភាពអសត្ថភាពរបស់ លោកស្រីមិនមានសមត្ថភាពក្នុងការដឹកនាំនិងគ្រប់គ្រង ក្នុងរយះជិត១០ខែកន្លងមកនេះដូចជាស្ថានភាពក្នុងមន្ទីរគ្មានការរីកចំរើនដើរថយក្រោយគ្មានគំនិតក្នុងការឆ្នៃប្រឌិតដឹកនាំបញ្ជាទាំងការងារគ្រប់គ្រងរដ្ឋបាល វិទ្យុនិងផ្នែកព័ត៌មាន មិនត្រឹមតែប៉ុណ្ណោះបង្កើតអោយមាន ការបែងចែកប្ប្រកាន់បក្សពួកធ្វើអោយបែកបាក់សាមគ្គីភាពផ្ទៃក្នុងរបស់មន្ទីរនិងមានភាពរង្គោះរង្គើផ្ទៃក្នុងពីមួយថ្ងៃទៅមួយថ្ងៃដែលជះឥទ្ធិពលមិនល្អសំរាប់មន្ទីរព័ត៌មានខេត្តកំពង់ធំ។
ចំណុចទាំងនេះឆ្លុះបញ្ចាំងអោយនូវអសមត្ថភាពដឹកនាំនិងចំណេះដឹងទាបរបស់គាត់ព្រោះថាលោកស្រីរូនេះមានេះទី១- កំរិតវប្បធម៌ទាបពេកពុំទាន់ជាប់ឌីសប្លូមផងទី២- មានអាកប្បកិរិយាមានះរឹងរូសមិនទទួលនិងស្តាប់មតិយោបល់ថ្នាក់ក្រោមទី៣-ពុំទទូលខុសត្រូវលើការងារ(ខុសដាក់អោយគេត្រូវគាត់ទទូលយក)ទី៤-ពុំមានគំនិតចេះឆ្នៃប្រឌិតនិងការដឹកនាំក្នុងវិស័យព័ត៌មានដែលបច្ចុប្បន្ននេះពិភពលោកបានចាត់ទុកព័ត៌មានជាឆ្អឹងខ្នងយ៉ាងសំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងជាសេនាធិការលើវិស័យព័ត៌មានសំរាប់ថ្នាក់ដឹកនាំខេត្តនិងក្រសួង។
ផ្ទុយទៅវិញហេតុអ្វីបានជាថ្នាក់ដឹកនាំខេត្តជាពិសេសឯកឧត្តមអភិបាលខេត្តក្រុមប្រឹក្សាខេត្តដែលបានដឹងច្បាស់នូវបញ្ហាផ្ទៃក្នុងដែលបានកើតមានក្នុងមន្ទីរព័ត៌មានដ៏រាំរ៉ៃកន្លងមកក៏ដោយមិនព្រមចុះមកដោះស្រាយបែជាប្រឹងលើកបន្តុបមនុស្ស និងរកគ្រប់វិធីនិងល្បិចកលបិទបាំងរាល់កំហុសឆ្គងរបស់លោកស្រីម្នាក់នេះ(បើតាមព័ត៌មានបែកធ្លាយថាមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំម្នាក់នៅពីក្រោយខ្នង បញ្ជាដល់ថ្នាក់ដឹកនាំខេត្តសមាជិកក្រុមប្រឹក្សាខេត្ត ត្រូវតែបោះឆ្នោតគាំទ្រលោកស្រីម្នាក់ ទោះដឹងថាអ្នកស្រីម្នាក់នេះគ្មានសមត្ថភាព និងចំណេះដឹងក្នុងការដឹកនាំមន្ទីរព័ត៌មានក៏ដោយ)និងកន្លងមកប្រធានស្តីទីលោកស្រីង៉ែត ណារីន ត្រូវបានបណ្តាញសារព័ត៌មាននិងបណ្តាញសង្គម ហ្វិសបុក (facebook )ចុះផ្សាយពីការប្រឆាំងតវ៉ារបស់មន្ត្រីរាជការក្នុងមន្ទីរលើភាពអសមត្ថភាពក្នុងការដឹកនាំក៏ដូចជាបេក្ខភាពប្រធាននិងទង្វើរខុសឆ្គងនានាក្នុងរយះកាលតែជិត១០ខែកន្លងមកនេះ ចុះទំរាំដល់ក្លាយជាប្រធានតើបញ្ហាវានិងកើតយ៉ាងណា តើថ្នាក់ដឹកនាំខេត្តក្រសួងមានគិតគួរចំពោះបញ្ហានេះទេ រឺមួយធ្វើតាមបញ្ជាមនុស្សដែលមានឥទ្ធិពលម្នាក់នេះឬ ពេលកើតមានបញ្ហាចាំគិតទៀត។
តាមប្រភពព័ត៌មានពីមន្ត្រីផ្ទៃក្នុងនៃមន្ទីរព័ត៌មាន បានឲ្យដឹងថា លោកស្រីរូបនេះសូម្បីតែសរសេរប្រវត្តិរូបខ្លួនឯងមិនត្រូវផងតើឯណាទៅជាក្តីសង្ឃឹមរបស់ថ្នាក់ក្រោមដែលកន្លងមកមន្ទីរនេះទទូលបានតែថ្នាក់ដឹកនាំរបៀបនេះម្តងហើយម្តងទៀតរឺយ៉ាងណាសូមកុំគិតផលប្រយោជន៍បុគ្គលខ្លាំងពេកសូមគិតសុខទុក្ខរបស់មន្ត្រីតូចតាចថ្នាក់ក្រោមផងនេះជាបំណងល្អរបស់ពួកយើងខ្ញុំទាំងអស់គ្នាសូមកុំអោយការសំរេចចិត្តរបស់ពួកយើងខ្ញុំទាំងអស់គ្នានៅឆ្នាំ២០១៨មានខុសឆ្គងពីឧត្តមគតិរបស់ពួកយើងពួកយើងជាសមាជិកគណបក្សប្រជាជនស្រឡាញ់គណបក្សស្រឡាញ់សម្តេចទាំងបីដែលជាបុព្វការីរបស់យើងទាំងអស់គ្នាប៉ុន្តែស្អប់បុគ្គលបក្សពួកនិយមដែលជាដង្កូវបំផ្លាញបក្សសង្គមនិងមន្ទីរសូមពិចារណាឡើងវិញ។ពួកយើងទាំងអស់គ្នាប្រាថ្នាតែម្យ៉ាងគត់គឺថ្នាក់ដឹកនាំមានគុណធម៌សុជីវធម៌មានបទពិសោធផ្នែកព័ត៌មាននិងជាអ្នកដឹកនាំចេះទទូលខុសនិងត្រូវទោះមកពីខាងណាក៏បាននេះជាក្តីកង្វល់របស់ពួកយើងខ្ញុំជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន។សូមគោរពជូនដើម្បីជាគតិជូនដល់ថ្នាក់ដឹកនាំខេត្តជាពិសេសឯកឧត្តមអភិបាលខេត្តក្រុមប្រឹក្សាខេត្តក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានមេត្តាពិនិត្យពិចារណាអោយច្បាស់លាស់មុននិងសំរេចនេះជាក្តីសង្ឃឹម និងជាអាយុជីវិតរបស់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ធំព្រោះថាថ្នាក់ដឹកនាំប្រៀដូចជាឪពុកម្តាយបើមេគ្រួសារអត់មាយាទហើយសេចក្តីសុខមិនអាចកើតមានទេ។ពួកយើងខ្ញុំសូមបដិសេធទាំងស្រុងនូវលទ្ធផលស្ទងមតិសំរាប់ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំកាលពីថ្ងៃទី១១ខែតុលាឆ្នាំ២០១៤ទាំងស្រុងដោយយោងមូលហេតុទី១បេក្ខភាពមានតែម្នាក់.បេក្ខភាពត្រូវមានប្រភេទកម្ម(ក)ឡើងតែលោកស្រីរូបនេះមានប្រភេទកំរិតកម្មត្រឹមតែ(ខ.៣.១៤ផ្ទុយនិងសេចក្តីប្រកាសនិងអនុក្រិត្យ)ការបោះឆ្នោតមានភាពរញ៉េរញ៉ៃគ្មានបន្ទប់សំងាត់និងជាការរៀបចំរបស់បុគ្កលខិលខូចនិងពុករលួយដែលលទ្ធផលនេះមិនមែនជាការស្តែងចេញពីឆន្ទះរបស់អ្នកបោះឆ្នោតក្នុងមន្ទីរព័ត៌មានទេ-ការឡើងឋានះតូនាទីក្នុងមួយឆ្នាំបីដង(ជាមួយគ្នានេះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានមានចំងល់យ៉ាងខ្លាំងនិងសូមសួរទៅថ្នាក់ដឹកនាំខេត្ត -ក្រសួងតើនេះវាខុសច្បាប់ទេបើខុសច្បាប់ត្រូវមានវិធានការយ៉ាងណាចំពោះជនរូបនេះនិងបក្សពួកនិងអ្នកផ្សំគំនិត(រឺមួយរូបលោកស្រីប្រធានស្តីទីមានបុព្វសិទ្ឋិពិសេសដែលច្បាប់ត្រូវលើកលែង)។យើងខ្ញុំជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានមានការខកចិត្តយ៉ាងខ្លាំងចំពោះឯកឧត្តមអភិបាលខេត្ត-ថ្នាក់ដឹកនាំខេត្តឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានដែលមិនបានយកចិត្តទុកគិតគួរពីសុខទុក្ខនិងការលំបាករបស់មន្ត្រីរាជការនៃមន្ទីរព័ត៌មានចំពោះទង្វើរដ៏ពាលានិងការខុសឆ្គងរបស់លោកស្រីប្រធានស្តីទីកន្លងមកមិនត្រឹមតែប៉ុណ្ណោះឯកឧត្តមគណអភិបាលខេត្ត-ក្រុមប្រឹក្សាខេត្តនិងក្រសួងព័ត៌មានជំរុញលើកទឹកចិត្តអោយជនដែលខុសឆ្គងបន្តរកាន់តំណែងជាថ្នាក់ដឹកនាំបន្តទៀតសួរថាតើពួកយើងជាមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ធំត្រូវពឹងពាក់នណាទៀតឬពួកយើងត្រូវបន្តររស់ធ្វើការដូចថៅកែនិងឈ្នួលឯណាទៅសច្ចភាពយុត្តិធម៌ (ដែលសព្វថ្ងៃនេះក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្កមហាសេនាបតីតេជោហ៊ុនសែនក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការប្រយុទ្ធប្រឆាំងនូវអំពើពុករលួយដែលជាឆ្អឹងយ៉ាងសំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម)ដូចនេះសូមឯកឧត្តមអភិបាល -ប្រធានក្រុមប្រឹក្សាខេត្ត-និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានពិនិត្យពិចារណាឡើងវិញផងដោយក្តីគោរពពីយើងខ្ញុំទាំងអស់គ្នាផងចុះ៕
ដោយ នាគរាជ