ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​កិន​ស្លាប់​នៅនឹងកន្លែង​ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​កិន​ស្លាប់​នៅនឹងកន្លែង​ ​

ភ្នំពេញ : នារី​ជាក​ម្មការ​នី​រោងចក្រ​ម្នាក់ ត្រូវ​រថយន្ត​កិន​បែកក្បាល​ធ្លាយ​ខួរ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​៤​នាក់ ទៅធ្វើ​ការមិន​ទាន់​ដល់​រោងចក្រ​ផង​ក៏​ជួប​ឧប្បត្តិហេតុ​អាក្រក់​នេះ តែម្តង​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ខាងត្បូង​រង្វង់​មូល ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​នារី​រងគ្រោះ​មានឈ្មោះ ហោ សូ​នី អាយុ​២០​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​កា​បាក់ ឃុំ​អង្គ​ប្រាសាទ ស្រុក​គិរីវង្ស ខេត្តតាកែវ​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1K-7366 ជិះ​គ្នា​ចំនួន​៤​នាក់ ប្រុស​១​និង​ស្រី​៣​នាក់ បើក​ដោយ​ឈ្មោះ សុខ សោភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រួម​ដំណើរ​ពីក្រោយ ឈ្មោះ គង់ ប៉ុច ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ត្រូវជា​ប្រពន្ធ​របស់​អ្នកបើក​ម៉ូតូ ហើយក៏​ជា​បងស្រី​បង្កើត​របស់​ជនរងគ្រោះ​ដែរ ឈ្មោះ ស្រី​មឿ​ន ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ និង​អ្នកជិះ​ខាងក្រោយ​គេ ឈ្មោះ ហោ សូ​នី ដែលជា​ជនរងគ្រោះ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។  ចំណែក​រថយន្ត​បង្ក​ម៉ាក កូរ៉េ ទី​តាន់ ចំណុះ​១,៥​តោន ពណ៌​ស ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2E-4015 បើក​ដោយ​ឈ្មោះ ចាន់ សៀ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ បើករថយន្ត​ដឹក​កម្មករ រស់នៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​មុន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូឌុប​គ្នា តាមផ្លូវ​បេតុង​ក្នុង​តំបន់​សេដ្ឋកិច្ច ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ​ខាងត្បូង​រង្វង់​មូល ជា​ចំណុច​ផ្លូវ​កោង ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ បើក​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា កៀរ​ទាក់​ដៃចង្កូត​ម៉ូតូ ធ្វើ​ឲ្យ​រេ​ម៉ូតូ ធ្លាក់​នារី​រងគ្រោះ​ម្នាក់​ដែល​អង្គុយ​ក្រោយ​គេ ដួល​បោក​ចូល​កង់​រថយន្ត កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​៕7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya