ភ្នំពេញ ៖ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥នៅលើឥដ្ឋក្បែរគ្រែក្នុងបន្ទប់លេខ៤០៧ ជាន់ទី៤ នៃសណ្ឋាគារណាណា ដែលមានទីតាំងលេខ១បេ,២បេ,៣បេស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ។
បុរសជនជាតិអាមេរិកាំងដែលដេកស្លាប់នោះឈ្មោះ HENNEBERRY WILLIAM. STANLEY អាយុ៧១ឆ្នាំមុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ៤២០៩៣៣២០៦ ចូលស្នាក់នៅសណ្ឋាគារណាណាកាលពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤។
ដោយសារតែមិនឃើញបុរសជនជាតិអាមេរិកាំងរូបនោះចេញចូលដូចសព្វដងនោះ នៅព្រឹកថ្ងៃទីកើតហេតុ ទើបអ្នកទទួលខុសត្រូវសណ្ឋាគារណាណាឲ្យបុគ្គលិករបស់ខ្លួនឡើងទៅមើល បន្ទប់លេខ៤០៧ ហើយគោះទ្វាជាច្រើនដងតែគ្មានការឆ្លើយតបក៏សង្ស័យ រួចចាក់សោចូលមើលប្រទះឃើញបុរសនោះដេកស្លាប់នៅលើឥដ្ឋក្បែរគ្រែ ទាំងកាយអាក្រាត។ ភ្លាមៗនោះម្ចាស់សណ្ឋាគារបានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានហើយ បង្កើតគណៈកម្មការចម្រុះ និងមានការចូលរួមពីតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចុះពិនិត្យផ្ទាល់នៅបន្ទប់កើតហេតុតែម្ដង៕
» ព័ត៌មានជាតិ » ជនជាតិអាមេរិកាំងម្នាក់ដេកស្លាប់ នៅសណ្ឋាគារណាណា