ខេត្តស្វាយរៀង៖សមត្ថកិច្ចនគបាលចរាចរណ៍ស្នងការនគបាលខេត្តចុះអនុត្តច្បាប់ចរាចរណ៍ជើងគោកតាមដងផ្លូវជាតិលេខ១ចាប់ផាពិនយ័យានយន្តដោយបាញ់ល្បឿនរថយន្តនិងចាប់ម៉ូតូអត់មានកញ្ចក់មើលក្រោយនិងបើកបរអត់ពាក់មួកសុវត្តិភាពហើយអ្វីដែលហួសចិត្តនោះគឺអ្នកបើកបររថយន្តទេសចរណ៍បើកបុកបារាស់សមត្ថកិច្ចនគបាលដេញតាមចាប់ចម្ងាយ១៧គីឡូម៉ែត្រផ្អើលអ្នកធ្វើដំណើរតាមដងផ្លូវកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី០១មករា២០១៥នៅតាមដងផ្លូវជាតិលេខ១ពីចំណុចខាងមុខវិទ្យាលយ័ហ៊ុនសែនប្រសូត្រស្ថិតនៅភូមិប្រសូត្រ១ឃុំកណ្តៀងរាយស្រុកស្វាយទាបមកដល់ចំណុចខាលិចស្ពានព្រែកទន្លេវ៉ៃគោស្ថិតនៅភូមិសាលាស្រុកចាស់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងច(ម្ងាយបរមាណ១៧គីឡូម៉ែត្រ)ទើបស្ទាក់ឃាត់ចាប់រថយន្តបង្ករហេតុបាន។ទាក់ករណីខាងលើមន្ត្រីនគបាលការិយាល័យចរាចរណ៍ស្នងការនគរបាលខេត្តបានឲ្យដឹងថាមុនពេលកើតហេតុលោកនាយរងការិយាលយ័នគបាលចរាចរណ៍ស្នងការនគបាលខេត្តបានដឹកនាំកម្លាំងក្រោមឱវាទចុះទៅអនុត្តន៍ច្បាប់ចរាចរណ៍នៅខាងកើតទីប្រជុំជនផ្សារប្រសូត្រត្រង់ចំណុចខាងមុខវិទ្យាលយ័ហ៊ុសែនប្រសូត្រ បាញ់ល្បឿនរដ្ឋយន្តនិងពិនិត្យរថយន្តបានចំនួន៣៦គ្រឿងក្នុងនោះរថយន្តធុនធំប្រភេទទេសចរណ៍ ២៩គ្រឿង រថយន្តដឹកទំនិញ ៥គ្រឿង។
មន្ត្រីដ៏ដែលបន្តទៀតថាចំពោះរថយន្តប្រភេទទេសចរណ៍មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ៣C_៦៨៥៦របស់ក្រុមហ៊ុនភុងទ្រិញអុិចស្រេសដឹកអ្នកដំណើរពីភ្នំពេញហូជីមេញ។ ដែលសមត្ថកិច្ចនគបាលចរាចរណ៍ចាប់ឃាត់មកសាកសួរគឺមូល
ហេតុបើកបរបុកបារាស់សមត្ថកិច្ចនិងបើកកៀសមត្ថកិច្ចពេលកំពុងធ្វើចរាចណ៍ពិនិត្យយានយន្តតាមដងផ្លូវ មិនគោរពច្បាប់ចរាចរណ៍គឺបើកបុកបារាស់កិនជជីស្លាកសញ្ញាចរាចរណ៍បែកអស់១និងបើកកៀររកបុសមត្ថកិច្ចទៀតរួចបន្ថែមល្បឿនបើកគេចទើបសមត្ថកិច្ចនគបាលដេញតាមនិងទូរសព្ទឲ្យនគបាលនៅការិយាលយ័ដាក់កម្លាំងស្ទាក់ចាប់ឃាត់រថយន្តបង្កបាននៅឯគល់ស្ពានព្រែកទន្លេវ៉ៃគោមកសាកសួរ។បើតាមអ្នកបើកបរឈ្មោះតេងតូភេទប្រុសអាយុ៤៩ឆ្នាំមុខរបរអ្នកបើកបររថ
យន្តមានទីលំនៅភូមិជ្រោយដង ឃុំសំរោង ស្រុកកៀនស្វាយខេត្តកណ្តាលបាននិយាយថា រូបគាត់បើករថយន្តដឹកអ្នកដំណើពីវៀតណាមមកតាមក្រុងបាវិតឆ្ពស់ទៅរាជធានីភ្នំពេញបើកបរក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោងលុះមកដល់ចំណុចកើតហេតុនគបាលចាប់ផាកពនយ័ ដោយច្បាប់ចរាចរណ៍កំណត់ទីប្រជុំជន បើក រល្បឿន៤០គីឡូក្នុងមួយម៉ោងក៏ប៉ុន្តែសមត្ថកិច្ច សសេរលើវកយ័បត្រ័ដាក់ថាបើកលើសល្បឿនដល់៩០គីឡូក្នុងមួយម៉ោងក្រោយពីបង់ផាកពិនយ័រួចមានអ្នកសារព័ត៌មានម្នាក់ចុះពីរថយន្តមកថត ពេលនោះរូបគាត់ (អ្នកបើកបរ) ក៏បាននិយាយទៅកាន់អ្នកសារព័ត៌មានថា សូមបងសួរសមត្តកិច្ចមើលផ្លាកចរាចរណ៍កំណត់៤០គីឡូម៉ែត្រក្នុងមួយម៉ោងនៅកន្លែងណា ហើយខ្ញុំបើកបរក្នុងល្បឿនត្រឹម៦០ប៉ូលីសគេដាក់ថា៩០។ ហើយក៏បើករថយន្តចេញម្យាង បានជាគាត់បើករថយន្តចេញគឺមកពីគាត់បានបង់ផាកពិនយ័រួចហើយដែរក៏ប៉ុន្តែពេលសមត្ថកិច្ចឃើញអ្នកបើកបរប្តឹងទៅអ្នកកាសែតទើបមកគោះទ្វារថយន្តឲ្យអ្នកបើកបរឈប់រថយន្តអែបចូលខាងដើម្បីសួរនាំរឿងប្តឹងអ្នកកាសែតរីឯអ្នកបើកបរមិនឈប់ក៏បន្ថែមល្បឿនកិនសជីស្លាកសញ្ញាចរាចរណ៍បែកអស់មួយ ឃើញដូច្នេះមន្ត្រីចរាចរណ៍ម្នាក់បានយកសជីមួយទៀតដាក់រាំងពីមុខរថយន្ត អ្នកបើកបរមិនព្រមឈប់បន្ថែមល្បឿនបើកកៀមន្ត្រីនគបាលម្នាក់នោះហើយបើកឆ្ពោះមកខេត្តស្វាយរៀង ធ្វើឲ្យនគបាលខឹង
បើករថយន្តដេញពីរក្រោយនិងអាយកូមនិងទូរសព្ទមកការិយាល័យនគរបាលចរាចរណ៍ខេត្តដាក់កម្លាំងស្ទាក់ចាប់បាននៅគល់ស្ពានព្រែកទន្លេវ៉ៃគោហៅស្ពាននហាយវ៉េនាំមកការិយាល័យនគរបាលចរាចរណ៍ខេត្តសាកសួរអស់ ជិត២ម៉ោងទម្រាំ
ដោះស្រាយចប់ធ្វើឲ្យអ្នកដំណើរជាតិនិងអន្តរជាតិ រអ៊ូរទាំ ខឹងនិងអ្នកបើកបរនិងនគបាលធ្វើឲ្យខកដំណើរ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍រីឯសមត្ថកិច្ចគ្រាន់តែរឿងអ្នកកាសែតសាកសួរក៏ច្រឡោតឈ្លោះជាមួយអ្នកបើកបររំខានការធ្វើដំណើរ៕
» ព័ត៌មានជាតិ » សមត្ថកិច្ចរិតបន្តឹងច្បាប់ចរាចរណ៍អ្នកបើកបរបុកបារ៉ាស់ ដេញចាប់ផ្អើលតាមដងផ្លូវ