ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ចោរប្លន់​២​នាក់ ភ្ជង់​ប្លន់​ម៉ូតូ​ពី​នារី​២ មិនបាន​សម្រេច ​

ចោរប្លន់​២​នាក់ ភ្ជង់​ប្លន់​ម៉ូតូ​ពី​នារី​២ មិនបាន​សម្រេច ​

ភ្នំពេញ​៖ កាលពី​វ​លា​ម៉ោង​១១​នឹង​៤០​នាទី​យប់ ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងលិច​វត្ត​ទួល​ទំពូង តាម​បណ្តោយ​ផ្លូវ​លេខ​១៥៥ ស្ថិតក្នុង​សង្កាត់​ទួល​ទំ ពូ​ង​ទី​១ ខណ្ឌចំការមន ។​
​នារី​ម្នាក់​ក្នុងចំណោម​២​នាក់ បាន​រងរបួស​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន ដោយសារតែ​ត្រូវ​ជនសង្ស័យ​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​គំរាម​បាញ់​យក​ម៉ូតូ​តែ​មិនបាន​សម្រេច ដោយ​នារី​រងគ្រោះ​មិន​ព្រមឱ្យ​ក៏​ដក​សោរ​ចេញពី​ម៉ូតូ ដោយ​ខឹង​នឹង​នារី​រងគ្រោះ​ជនសង្ស័យ​បាន​យក​កាំភ្លើង​វាយ​ក្បាល ហើយ​យកបាន​ត្រឹមតែ​កាបូប​លុយ និង​ទូរស័ព្ទ​ចំនួន​៣​គ្រឿង បន្ទាប់ពី​នារី​រងគ្រោះ​ទាំង​២​នាក់​បាន​ជិះ​ឌុប​គ្នា​ចេញពី​ខួបកំណើត មិត្ត​ភក្ត្រ​នៅ​ក្លឹប​កំសាន្ត​ថប ។
​នារី​រងគ្រោះ​ទាំង​២​នាក់​ទី​១​មានឈ្មោះ ចែម ស្រី​នួន អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​នឹង​កន្លែងកើតហេតុ និង​ទី​២​មានឈ្មោះ ធី ស្រី​ឡែ​ន អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​នៅ​ចំការ​ដូង ។​

​យោងតាម​សម្តី​រៀបរាប់​ពី​នារី​រងគ្រោះ​ឈ្មោះ ចែម ស្រី​នួន ដែល​រងរបួស​បែកក្បាល​នោះ បានឱ្យដឹងថា រូបនាង​រួមជាមួយ​នឹង​មិត្ត​ភក្ត្រ​ដទៃទៀត បាននាំគ្នា​ទៅ​ចូលរួម​ក្នុង​ពិធី​ខួបកំណើត​មិត្ត​ភក្ត្រ​នៅ​ក្លឹប​កំសាន្ត ថប លុះ​ម៉ោង​ប្រមាណ​ជា​១១​នឹង​៣០​នាទី រូបនាង​និង​មិត្ត​ភក្ត្រ​ម្នាក់ទៀត បាន​បបួលគ្នា​ទៅផ្ទះ​មុន​ដោយ​ជិះ​ម៉ូតូ​អាយ​ខន​ពណ៍​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ​1X2496  រួច​ឱ្យ​មិត្ត​ភក្ត្រ​របស់ខ្លួន​ជា​អ្នក​ឌុប ។ គ្រាន់តែ​ជិះ​ចេញពី​ក្លឹប​កំសាន្ត​ថប រូបនាង​បានឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ទ្រី​ម​សេ​១២៥​មួយគ្រឿង​តាម​នាង ពីក្រោយ រហូត​ប៉ុន្តែ​ស្មានថា​ជិះ​តាមផ្លូវ​ធម្មតា ខ​ណះ​មកដល់​ចំណុច​ខាងលិច​វត្ត​ទួល​ទំពូង​ក៏​ស្រាប់តែ​ពួកគេ​បាន​ជិះ​វ៉ា និង​ស្ទា​ក់នៅ​ពីមុខ​ម៉ូតូ រួច​ក៏បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​គំរាម​បាញ់ និង​បានឱ្យ​ពួកនាង​ចុះ​ពីលើ​ម៉ូតូ ប៉ុន្តែ​រូបនាង ដែល​ជិះ​ពីក្រោយ​ដោយ​ស្តាយ​ថា​ជា​សម្បត្តិ​ផ្ទាល់​របស់ខ្លួន​នោះ ក៏​មិន​ព្រមឱ្យ​ហើយ​បាន​ដក​សោរ​ចេញពី​ម៉ូតូ ។ ដោយមាន​ការខឹង​សម្បា​រ​នោះ​ជនសង្ស័យ​ម្នាក់​បាន​យក​កាំភ្លើងខ្លី​មក​វាយ ក្បាល​នារី​រងគ្រោះ បណ្តាលឱ្យ​បែក ហូរឈាម​ស្រោច​ពេញ​ខ្លួន​តែម្តង ។ នារី​រងគ្រោះ​បន្តថា បន្ទាប់ពី​វាយ​ក្បាល​ខ្លួន​រួចមក​ពួកគេ​បាន​កញ្ឆក់​យក​កាបូប និង​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង រួច​ក៏​ឡើង​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្តង ហើយ​រូបគេ​បាន​រត់​មក​គេ​ជួយ​ទាំង​ដៃ​ខ្ទប់​ក្បាល​ទាំង​កំពុង​ហូរឈាម ។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​ក៏បាន​ទំនាក់ទំនង​ទៅ​កម្លាំង​អាវុធហត្ថ ខណ្ឌចំការមន​ដើម្បី​ចុះ មក​ធ្វើការ​អន្តរាគមន៍ ប៉ុន្តែ​នៅពេល​ចុះ​មកដល់​កន្លែងកើតហេតុ​កម្លាំង​អាវុធហត្ថ​មិនបាន​សួរនាំ ភិនភាគ​ជនសង្ស័យ​ដើម្បី​កំណត់​មុខសញ្ញា​នោះទេ គឺ​គ្រាន់តែ​ឱ្យ​នារី​ដែល​រងគ្រោះ​បែកក្បាល​ទៅ​ព្យាបាល​របួស​តែប៉ុណ្ណោះ ហើយក៏​មិនមាន​សមត្ថកិច្ច​មូលដ្ឋាន​ណា​ម្នាក់​ចុះមក​អន្តរាគមន៍​ដែរ ៕
3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya