ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ចូល​ប្លន់​ស្ត្រី​ម្នាក់ គំរាម​ទារប្រាក់​មិនបាន​កាប់​មួយ​កាំបិត​គេចខ្លួន​ បាន​មួយ​យប់ ​

ចូល​ប្លន់​ស្ត្រី​ម្នាក់ គំរាម​ទារប្រាក់​មិនបាន​កាប់​មួយ​កាំបិត​គេចខ្លួន​ បាន​មួយ​យប់ ​

បាត់ដំបង​៖ ​កម្លាំង​ប៉ូលិស នៃ​អធិការដ្ឋាន​ស្រុក​ភ្នំព្រឹក បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់​ព័​ន្ឋ​និង​ករណី លួច​ហឹ​ង្សា​រ​មាន​ស្ថាន​ទំងន់ទោស​ដែល​ប្រ​ព្រិ​ត្ត​ឡើង កាលពី​យប់  ថ្ងៃទី​០១,​ខែមករា​,​ឆ្នាំ​២០១៥ នៅ​ចំណុច ភូមិ​អូ៑​តា​សុខ ឃុំ​ពេ​ជ្យ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង  ។​
​សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ មាន ឈ្មោះ​សៀង​ពូជ​ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ  មាន​ទីលំនៅ ភូមិ ឃុំ​ខាងលើ    បាន​ប្រើ​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ ម្នាក់  ឈ្មោះ សេង​អិត  ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយនិង​ជនសង្ស័យ បណ្តាលឱ្យ​របួសធ្ងន់​។
​មុនពេល​កើតហេតុ​ជនសង្ស័យ បាន​លួច​ចូល​ផ្ទះ​ជនរងគ្រោះ ដោយ​គំរាម​ទារលុយ​ពី​ស្ត្រី​រងគ្រោះ ដោយសារ គាត់​គ្មាន​លុយ​ឱ្យ បណ្តាលឱ្យ​ជនសង្ស័យ ខឹង​ក៏​ស្ទុះ​ទៅ​កាប់​ជនរងគ្រោះ​មួយ​កាំបិត ចំ​ថ្ងាស​បណ្តាលឱ្យ​រងរបួស​ជា​ទម្ងន់​។
​ភ្លាមៗ​នោះ ជនរងគ្រោះ​ក៏បាន​ស្រែក ឆោឡោ​ឲ្យ​អ្នកជិតខាង​ជួយ ធ្វើឱ្យ​
ជនសង្ស័យ ភ័យ​រត់គេចខ្លួន​បាត់​មួយ​យប់ លុះ​ព្រឹក​ឡើង​វេលា​ម៉ោង ៧,០០​នាទី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង ខណៈដែល​ជនសង្ស័យ ទៅ​ពួន​លាក់ខ្លួន​នៅក្នុង​ព្រៃ​ចម្ងាយ​១៥០​ម៉ែត​ពី​កន្លែងកើតហេតុ ។​
​ជនសង្ស័យ​បាន​សារភាពថា​រូបគេ ពិតជា​បាន​ប្រ​ព្រិ​ត្ត ដូចជា​ការរៀបរាប់​ខាងលើ​ពិតប្រាកដ​មែន​ពី ព្រោះ​អត់លុយ ឆ្លង​ឆ្នាំ​សកល យោងតាម​ចម្លើយសារភាព ជន​ស្ស័​យ​ត្រូវបាន​កសាង សំណុំរឿង​បញ្ជូនទៅ កាន់​សាលាដំបូង​ខេត្តបាត់ដំបង  ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕ ដោយ​បូរី​ßPÜßP+ßPößPÉßPÅ 2ßPÜßP+ßPößPÉßPÅ 1
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya