ខេត្តកំពង់ធំ ៖ តាមប្រភពព័ត៌មានបានអោយដឹងថា លោក មុំ ចែម ប្រធានអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំដែលទើបតែឡើងជាប្រធានមន្ទីរនៅ ដើមឆ្នាំ ២០១៤ បច្ចុប្បន្នកំពុងតែទទួលចំណូលពីការកិបកេងពីថវិកាជាតិ និងថវិកាគំរោងដ៏ច្រើនសន្ធឹកសន្ធាប់អាចនិងក្លាយជាសេដ្ឋីនៅពេលដ៏ ខ្លីខាងមុខ។
តាមប្រភពបានអោយដឹងថាចាប់តាំងពីលោក មុំ ចែម ត្រូវបានតែងតាំងជាប្រធានមន្ទីរនោះរូបគាត់បានរួមដៃជាមួយលោក ប្រធានការិយាល័យរដ្ឋបាល លោក ថុង ប៊ុនធាង និងលោកប្រធានការិយាល័យគណនេយ្យលោក ចាន់ វុធថា ធ្វើការកិបកេងថវិកាតាមបែបពុករលួយលើថវិកាជាតិនិងថវិការគំរោងនានា។ ក្រៅពីនោះលោក មុំ ចែម បានប្រើលោក ថុង ប៊ុនធាង ជាប្រធានការិយាល័យរដ្ឋបាលអោយធ្វើការគាបសង្កត់ទៅមន្ត្រីចាស់ៗដែលមិន ស៊ីខ្សែជាមួយខ្លួនកាលពីរូបគាត់នៅជាអនុប្រធានមន្ទីរ។
តាមប្រភពបានអោយដឹងថានៅក្នុងឆ្នាំ ២០១៤ គំរោងទាំងអស់គឺត្រូវបានលោកមន្ទីរ លោក មុំ ចែម កាន់កាប់តែម្នាក់ឯង ដោយមិនបានបែងចែកអោយទៅអនុប្រធានមន្ទីរ ប្ញ មន្ត្រីផ្សេងៗកាន់នោះទេ។ ដោយរូបគាត់គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនបានគិតអំពីមន្ត្រីថ្នាក់ក្រោយនោះឡើយ។ បច្ចុប្បន្ននៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបច្ចុប្បន្នគឺពោរពេញ ទៅដោយរឿងអាស្រូវអំពើពុករលួយនិងបក្ខពួកនិយមធ្វើអោយមន្ត្រីជាច្រើនមិន សប្បាយចិត្តចំពោះលោកប្រធានមន្ទីរ មុំ ចែម ហើយមន្ត្រីជាច្រើនខ្លះប្រុងផ្ទុះកំហឹងតតាំងនិងលោកប្រធានមន្ទីរ ទៀតផង។
តាមប្រភពបានអោយដឹងថានៅឆ្នាំង ២០១៤ ចាប់តាំងពីលោក មុំ ចែម ឡើ់ងធ្វើជាប្រធានមន្ទីររូបគាត់បានប្រើគ្រប់យុទ្ធសាស្ត្រក្នុងការ ប្រព្រឹត្តអំពើពុករលួយកិបកេងថវិកាជាតិនិងថវិកាគំរោងសរុបជា ទឹកប្រាក់រាប់រយលានរៀល ក្នុងនោះក្នុងជំពូក៦០លើផ្នែកសំភារៈផ្គត់ផ្គង់ថែទាំ ផ្នែកសំភារៈផ្គត់ផ្គង់រដ្ឋបាល ផ្នែកថែទាំជួសជុល ផ្នែកទំនាក់ទំនងនិងផ្សព្វផ្សាយ ចំណាយទូទាត់សាហុយក្នុងប្រទេសនិងស៊ីប្រាក់វិវត្តន៍មន្ត្រីឈោះ្ម អ៊ុល ពេជ្រចរិយា ដែលឈ្មោះនេះបច្ចុប្បន្នកំពង់បំរើការអោយអង្គការក្រៅរដ្ឋាភិបាល។
តាមប្រភពបានបព្ជាក់ថាសំរាប់ឆ្នាំ ២០១៣ គឺលោក មុំ ចែម មានតំណែងត្រឹមតែជាអនុប្រធានមន្ទីរពិតមែន ប៉ុន្តែរូបគាត់ជាមន្ត្រីមានសិទ្ធអំណាចលើប្រធានមន្ទីរលោក ឈួរ សុធា ទៅទៀត ហើយកាលនោះការចំណាយថវិកានានាសុទ្ទតែមានការឆ្លងកាត់ពីលោក មុំ ចែម ទាំងអស់ ដោយសារលោកជាមនុស្សជំនិតលោករដ្ឋមន្ត្រី ជា សុផារ៉ា ហើយនៅក្នុងតំណែងជាអនុប្រធានមន្ទីរក៏លោក មុំ ចែម បានកិបកេងថវិកាជាតិ និងថវិកាគំរោងមិនស្ទើរដែរ។ សុំបីអតីតលោកប្រធានមន្ទីរ ឈួរ សុធា ក៏មិនអាចទទួលបានផលប្រយោជន៍ច្រើនដូចលោក មុំ ចែម ទេ។ ដោយលោក មុំ ចែម បានសហការយ៉ាងស្អិតរមួតជាមួយលោកប្រធានការិយាល័យ រដ្ឋាបាល ថុង ប៊ុនធាង និងលោកប្រធានការិយាល័យគណនេយ្យ ចាន់ វុធថា និងបានផ្តួលោក ឈួរ សុធា ចេញពីប្រធានមន្ទីរ។
សូមរំលឹកថានៅក្នុងឆ្នាំ២០១៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានចំណាយថវិកាជាតិមិនមែនជាកម្មវិធី សរុបអស់ចំនួន ១.០០១.៩៨១.៤០០រៀល ក្នុងនោះជំពូក ៦០អស់ចំនួន ១៦៣.៩៦៣.០០០រៀល ក្នុងនោះជំពូក ៦១ អស់ចំនួន ៤០៣.២០៧.០០០រៀល ជំពូក ៦២អស់ចំនួន ៩៨.៣២៧.៧៥០រៀល ជំពូក ៦៤អស់ចំនួន ៣៣៤.៨៣៣.៦៥០រៀល។ សំរាប់គំរោងចំណាយឆ្នាំ ២០១៤ មានទឹកប្រាក់សរុប ៩៩២.០លានរៀល ក្នុងនោះជំពូក ៦0 មានចំនូន ១៥៤,៧លានរៀលជំពូក ៦១ មានចំនូន ២៩៨,៤លានរៀល ជំពូក ៦២ មានចំនូន ១២៨,២លានរៀល ជំពូក ៦៤ មានចំនូន ៤០៧,៧លានរៀល ប៉ុន្តែថវិកាគំរោងខាងលើរហូតមកដល់ចុងឆ្នាំ ២០១៤នេះឃើញថាបានចំណាយស្ទើរអស់ដោយមានសេសអស់តែមួយចំនូនតូចបណ្ត លមកពីការចាយមិនទាន់និងសល់ពីការទិញដូរតាមបែបលទ្ធកម្ម ទោះបីប្រាក់ទាំងនេះមើលឃើញថាមានការចំណាយនៅសល់ពិតមែន ប៉ុន្តែគឺពោរពេញទៅដោយអំពើពុករលួយយ៉ាងខ្លាំង សូម្បីតែប្រាក់សាហុយទូទាត់នៅក្នុងប្រទេសក៏មានការកិបកេងមិនតិចជាង ៧០% លើទឹកប្រាក់ជាង ១០០លានរៀល ។ ចំពោះការចំណាយនៅក្នុងជំពូក ៦១ ផ្នែកថែទាំនិងជួសជុល (៦១៥) ដែលមានទឹកប្រាក់ជាង ២០០លានរៀលក៏ឃើញថាមានភាពធ្ងន់ធ្ងរដែរ ។ ចំពោះការប្រើប្រាស់ប្រេងឥន្ធនៈ (៦០១៥) ក៏ឃើញថាមានភាពមិនត្រឹមត្រូវដោយអ្នកដែលទទួលបានច្រើនគឺតែបក្ខ ពួកលោកមន្ទីរ ហើយមន្ត្រីខ្លះមានតែឈ្នោះថាបានទទួលប្រេង ប៉ុន្តែប្រេងនោះត្រូវបានគេចាក់ជំនួសទៅវិញ។
ដោយមានសារមានអំពើរពុករលួយនិងបក្ខពួកនិយមដ៏ធ្ងន់ធ្ងរនៅមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានធ្វើអោយមន្ត្រីភាគច្រើនក្នុងចំណោម ៥៤នាក់មិនពេញចិត្តចំពោះការដឹកនាំរបស់លោក មុំ ចែម និងបានអំពាវនាវសូមអោយលោករដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ជា សុផារ៉ា ជួយប្រេនប្រដៅកូនចៅសំណប់ចិត្តរបស់គាត់របស់គឺ លោក មុំ ចែមផង។
គូរកត់សំគាល់ថាបើយោតាមការស្រាវជ្រាវរឿងអាស្រូវពុករលួយនិង បក្ខពួកនិយមគឺបានចាក់ប្ញសយ៉ាងជ្រៅនៅស្ទើរគ្រាប់មន្ទីរ អភិវឌ្ឍន៍ជនបទទូរទាំងប្រទេស ហើយករណីមន្ត្រី ប្ដឹងប្រធានមន្ទីរក៏មានច្រើនណាស់ ប៉ុន្តែអ្នកប្តឹងទោះបីមានភស្ថុតាងត្រឹមត្រូវក៏មិនទទួលបានលទ្ធផល ទេ ដូចជានៅមន្ទីរអភិឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យនិងស្វាយរៀង-ល-។ រហូតដល់មន្ត្រីខ្លះអស់ជំនឿរលើការដឹកនាំរបស់លោករដ្ឋមន្ត្រី ជាសុផារ៉ា និងបានបង្វែរសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយនិងតុលាការវិញ៕