កំពង់ឆ្នាំង៖កាំបិតតូចធំ ដាវដាសាម៉ូរ៉ៃ ពូថៅកន្ត្រៃច្រវ៉ាក់ចំពាមនិងសំភាពរៈមួយចំនួនទៀតដែល អាច បង្ករអោយ មនុស្ស រងគ្រោះ ស្លាប់នឹងរបួសបាន រាប់សិបដើម ត្រូវបានមន្ត្រីនគរបាលខេត្តដក ហូតបានជាបន្ត បន្ទាប់ពីក្រុមក្មេងទំនើង ដើរលេងនៅពេលយប់រយៈ ពេលមួយខែ ចុងឆ្នាំ២០១៤ ខណៈ ពេលដែលមានការពង្រឹងបន្តឹងសន្តិសុខ និងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុង ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ត្រីកែវឈុននាយការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះបាននិយាយអោយដឹងនៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៤អោយដឹងថាក្នុងរបាយការណ៍បូកសរុបរបស់ការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តចាប់ពីថ្ងៃទី១០ខែវិច្ឆិការហូតដល់ថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៤នេះកំលាំងចំរុះបានចុះចល័តត្រួតពិនិត្យអាវុធជាតិផ្ទុះពេលយប់បានចំនួន៨៤លើក។ជាលទ្ធផលគឺដកហូតបានដាវសាំម៉ូរ៉ៃចំនួន១៦ដើម,កាំបិតប៉ាំងតោ៣,កាំបិតស្នៀត២,កាំបិតចិត្តបន្លែ៨,កាំបិតត្នោត៣,កាំបិតបន្ទោះ១,កាំបិតចំពុះទង់៣,កណ្តៀវ២,ចំពាមកៅស៊ូ៨,កន្ត្រៃ១០, ច្រវ៉ាក់៩, ស្នាប់ដៃ៥,ដែកបំពង់ទីប២,ដែកស្រួច១,បំពង់ពីរកំណាត់១,ព្រមទាំងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀនបានចំនួន២នាក់និងដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកបានចំនួន២កញ្ចប់តូច, ម៉ូតូ១គ្រឿង,ទូរស័ព្ទដៃ៣គ្រឿង,ប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការបន្ត។
ក្នុងពេលប្រតិបត្តការត្រួតពិនិត្យអាវុធជាតិផ្ទុះកំលាំងចំរុះបានដកនូវអាវុធទាំងនេះពីក្រោមគោយន្តក្រោមកែបម៉ូតូដែលពួកគេបានដាក់តាមសំរាប់តតាំងជាមួយគូជំលោះរបស់ខ្លួននៅពេលមានទំនាស់ក្នុងពិធីរាំធុងបាសពិធីបុណ្យទាននិងការប្រគំតន្ត្រីជាដើម។
លោកបានបន្តថាក្រោយពីមានការត្រួតពិនិត្យអាវុធជាតិផ្ទុះពេលយប់ជាប្រចាំរួចមកគេសង្កេតឃើញថាករណីបទល្មើសដែលស្តែងចេញពីអំពើហឹង្សាមានការថយចុះគួអោយកត់សម្គាល់។សន្តិសុខសុវត្ថិភាពនៅគ្រប់មូលដ្ឋានគឺជាកត្តាចាំបាច់បំផុតសំរាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលចាំបាច់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសហការជាមួយបញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តនឹងនៅតែបន្តចុះត្រួតពិនិត្យនៅតាមគោលដៅជាច្រើនទៀតដើម្បីរឹតបណ្តឹងក្នុងការរក្សាសន្តិសុខសុវត្តិភាពក្នុងមូលដ្ឋានក្រុងកំពង់ឆ្នាំងដោយបង្កើនការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះទៅលើគ្រប់មធ្យោបាយគ្រប់ប្រភេទដែលធ្វើដំណើរនៅពេលយប់និងដកហូតអាវុធដែលមានគ្រោះថ្នាក់ដល់មនុស្ស។
មានការលើកឡើងថា នេះត្រឹមតែ១ខែសោះ សមត្ថកិច្ចដកហូតអាវុធសម្រាប់ប្រហារមនុស្សបានប៉ុណ្ណឹង បើធ្វើបែបមួយឆ្នាំគឺប្រហែលជាដកបានច្រើនជាងនេះ នឹងធ្វើអោយកាត់បន្ថយមនុស្សរងគ្រោះដោយអំពើហឹង្សា និងចងគំនុំអាឃាតបានជាពុំខាន៕ ពៅ សុខហ៊ាន