កំពង់ធំ៖ ព្រៃឡង់គឺជាព្រៃដែលរាជរដ្ឋាភិបាលរក្សាទុកហាមមិនឲ្យកាប់និងឈូសឆាយឬដុតបំផ្លាញព្រៃឈើប៉ុន្តែព្រៃនេះត្រូវបានជនឆ្លៀតឱកាសចូលរុករានកាប់និងដុតបំផ្លាញព្រៃដើម្បីយកដីលក់ដោយបង្កើតឈ្មោះជាភូមិសហគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរដើម្បីអភិវឌ្ឍន៍ដោយចងជារចនាសម្ព័ន្ធបក្សពួកជាក្រុម។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកសណ្ដាន់និងស្រុកប្រាសាទសំបូរបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាលោកសៅវណ្ណីនាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ជាមេក្លោងធំក្នុងការបើកភ្លើងខៀវឲ្យជន់ឆ្លៀតឱកាសបានចូលកាប់បំផ្លាញព្រៃឈើនិងដុតវាតយកដីលក់ក្នុងនោះមានការរៀបចំជាខ្នងផ្ទះរាប់រយខ្នងដែលមានលក្ខណៈជាជួរនិងមានផ្លូវខ្វាត់ខ្វែងបង្កើតជាភូមិក្នុងនោះដីដែលបានកាប់ដុតនិងសាងសង់ផ្ទះរួចមានទំហំ៥ហិកតានិងដីដែលបានកាប់បំផ្លាញដើមឈើរួចស្រេច់ទុកឲ្យឈើងាប់មានចំនួនជិត២០ហិកតាដោយក្នុងសហគមន៏នោះមានឈ្មោះម៉ាយ៉ានជាប្រធានសហគមន៍ហូថាជាទីព្រឹក្សាផ្នែកច្បាប់ទឹមយ៉ាអនុប្រធាសហគមន៍ជួមជន់ជាអ្នកព្រឹក្សាភិបាលពេជ្រដាប្រធានរដ្ឋបាលញែមវណ្ណីប្រធានហិរញ្ញឹកយក់ដេប្រធានលេខាធិការដែលសហគមន៍នេះមានអាសយដ្ឋានផ្ទះលេខ៦៤ក្រុម៧ផ្លូវជាតិលេខ៦អាភូមិ៧មករាឃុំតាំងក្រសាំងស្រុកសន្ទុកខេត្តកំពង់ធំពួកអ្នកទាំអស់នេះមានលោកសៅវណ្ណីជាអ្នកនៅពីក្រោយខ្នងមិនតែប៉ុណ្ណោះលោកសៅវណ្ណីក៍ជាមេឈ្មួញឈើប្រណីតដែលបានបើកភ្លើងខៀវឲ្យឈ្មួញឈើផ្សេងៗទៀតចូលកាប់និងដឹកជញ្ជូនចេញពីទឹកដីដែលខ្លួនគ្រប់គ្រងក្នុង១យប់១ថ្ងៃទាំគោយន្តទាំងរថយន្តកូរ៉េនឹងកាឡេថងមិនតិចជាង១០គ្រឿនោះទេរហូតមកដល់ពេលនេះលោកសៅវណ្ណីបានដើរតួជាអ្នកដឹកនាំក្នុងការបោសសំអាតសំណង់អនាធិបតេយ្យនៅក្នុងព្រៃឡង់ទៅវិញដោយធ្វើពុទជាអ្នកមិនដឹងរឿង។ ប្រជាពល់រដ្ឋដែលផ្អើលមកពីខេត្តព្រះវិហារបន្ទាយមានជ័យខេត្តកណ្ដាលកំពង់ចាមស្រុកសណ្ដាន់និងខេត្តមួយចំនួនទៀតបានប្រាប់អ្នកយកព័ត៌មានយើងប្ថែមថាសមាគមន៍នេះបានកៀងគរប្រជាពលរដ្ឋមកចាប់យកដីក្នុងទំហំ៤០ម៉ែត្រគុណនិង៧០ម៉ែត្តបង់លុយម្ភៃម៊ឺនរៀលទៅ៣០មឺនរៀលតែប៉ុណ្ណោះក្នុងមួយឡូក្នុងនោះក៏មានលោកមេភូមិនិងមេឃុំព្រមទាំងអាជ្ញាធរស្រុកល្វៀងក្នុងទឹកដីខេត្តព្រះវិហារជាអ្នកបោះត្រានិងអនុញ្ញាតឲ្យធ្វើការកាប់បំផ្លាញព្រៃដើម្បីឈូសឆាយយកដីលក់ធ្វើជាសំណង់អនាធិបតេយ្យក្នុងទឹកដីព្រៃឡង់នេះផងដែរ។ អ្នកសារព័ត៌មានយើងបានព្យាយាមទំនាក់ទំនងតាមទូរស័ព្ទដែរទៅលោកសៅវណ្ណីចំនួន៥ដងដើម្បីឲ្យលោកស្រាយបំភ្លឺក្នុងករណីចោតថាលោកជាមេក្លោងតែលោកពុំបានលើកទូរស័ព្ទនោះទេពុំថាលោករវល់ឬគេចវេសពីការពិតឬយ៉ាងណានោះទេ៕ ដោយសុផាត