ខេត្តកំពង់ឆ្នាំង៖ បុរសជាកម្មករអង្គការចៃការម្នាក់បានរងរបួសបែកប្រអប់ជើងខាងស្តាំ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង៥និង១៥នាទី ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ លើផ្លូវក្រាលកៅស៊ូក្នុងខេត្ត ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលជនរងគ្រោះ កំពុងជិះម៉ូតូទៅយកប្រពន្ឋនៅរោងចក្រ M.V ត្រូវម៉ូតូមួយគ្រឿងទៀតបុកពីក្រោយ ហើយម៉ូតូបង្ករបាន គេចខ្លួនបាត់។
មន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បាននិយាយថា ជនរងគ្រោះមានឈ្មោះ ឯម សុភាព អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិស្មែត ឃុំពង្រ ស្រុករលាប្អៀរ ជាកម្មករជួសជុលផ្លូវរបស់អង្គការចៃការ ជិះម៉ូតូ ម៉ាកឌ្រីម ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង 1C.9829 ចំណែកភាគីម្ខាងទៀតដែលបង្ករ ក្រោយពេលកើតហេតុបានគេចខ្លួនបាត់ ប៉ុន្តែ គេបានស្គាល់លេខម៉ូតូគឺ កំពង់ឆ្នាំង1D. 0891 ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតាមផ្លូវក្រាលកៅស៊ូពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូបង្កបានជិៈម៉ូតូមកបំរុងវ៉ា តែវ៉ាមិនផុតក៏បុកពីក្រោយបណ្តាលអោយជនរងគ្រោះដួលម៉ូតូអូសជាង៥ម៉ែត្រ រងរបួសបែកលើប្រអប់ជើងស្តាំជាទម្ងន់ចំណែកភាគបង្កបានលើកម៉ូតូហើយបើកគេចខ្លួនបាត់ ។
នៅកន្លែងកើតហេតុ មន្ត្រីនគរបាលបានយកម៉ូតូជនរងគ្រោះមករក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង និងបានយកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស ។មន្ត្រីនគរបាលរើសបាន ទូរសព្ទ័ដៃជនបង្ករមួយគ្រឿង អាចថាៈនិងស្រាវជ្រាវរកភាគីម្ខាងទៀតមកដោះស្រាយគ្នាតាមនីតិវិធី៕
ពៅ សុខហ៊ាន
» ព័ត៌មានជាតិ » កម្មករអង្កការចៃការម្នាក់រងរបួសបែកប្រអប់ជើងស្តាំព្រោះត្រូវម៉ូតូមួយគ្រឿង បុកម៉ូតូគាត់ពីក្រោយហើយគេចខ្លួនបាត់