ភ្នំពេញ : បុរសម្នាក់ ដែលមានប្រពន្ធ និងកូនស្រីម្នាក់ បានដាច់ចិត្ត ចងកសម្លាប់ខ្លួនចោលប្រពន្ធ និងកូនស្រីជាទីស្រឡាញ់ ដោយសារវិបត្តិផ្លូវចិត្តមានជំងឺប្រចាំកាយព្យាបាលមិនជា បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងសមត្ថកិច្ច ចោមរោម ពិនិត្យ កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅបន្ទប់ជួល ភូមិត្នោតជ្រុំ៤ ក្រុម១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
បុរសរងគ្រោះ ឈ្មោះ ហាយ គ្រៀត អាយុ ៣៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុ ដែលមានប្រពន្ធ ឈ្មោះ ស ភ្លាញ អាយុ ៣៥ឆ្នាំ ជាកម្មការិនីរោងចក្រ កាត់ដេរ និងកូនស្រីម្នាក់ អាយុ ៩ឆ្នាំ ។ ប្តីប្រពន្ធនេះ មានស្រុក កំណើត នៅភូមិទួលសិលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។
» ព័ត៌មានជាតិ » តូចមិនមានជំងឺប្រចាំកាយចងក.សម្លាប់ខ្លួន