កំពង់ចាម ៖ កាលពីថ្ងៃទី៣១ ខែធ្នូ នៅភូមិអូរធ្នង់ ឃុំអូរស្វាយ នោះ សមត្ថកិច្ចស្រាវជ្រាវរក ឃើញតម្រុយខ្លះហើយ បច្ចុប្បន្នកំពុងតាមប្រមាញ់មុខសញ្ញា ដើម្បីយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។
នៅវេលាទាបភ្លឺឈានចូលថ្ងៃទី៣១ ខែធ្នូ មានជនមិនស្គាល់មុខ បានលបចូលក្រោមផ្ទះ ជនរងគ្រោះ ឈ្មោះ ឃាន រឿន អាយុ៥៧ឆ្នាំ រស់នៅ ភូមិអូរធ្នង់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បន្ទាប់មក ជនល្មើស បានបាញ់១គ្រាប់ ពីក្រោមផ្ទះ ខណៈជនរងគ្រោះព្រមទាំងគ្រួសារ កំពុងលង់លក់ក្នុងដំណេក ប៉ងសម្លាប់ ហើយគ្រាប់កាំភ្លើងត្រូវ ចំបាតជើងកូនប្រុស ម្ចាស់ផ្ទះ ឈ្មើ រឿន ធារី ភេទប្រុស អាយុ២៧ឆ្នាំ បណ្តាលឲ្យរងរបួស ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ចំណែកជនល្មើស ក្រោយពីធ្វើសកម្មភាព បានជិះម៉ូតូរត់គេចខ្លួន។ លោកអធិការបានឲ្យដឹងទៀតថា ការលបបាញ់ ប៉ុនប៉ងសម្លាប់ ជនរងគ្រោះនោះ សម្ថកិច្ចសន្និដ្ឋានថា ជារឿងគំនុំ ។ ក្រោយហេតុការណ៍ សមត្ថកិច្ចរកសំបកកន្ទូស មិនឃើញទេ ប៉ុន្តែក្រោយពេលសមត្ថកិច្ចយើង បានពិនិត្យក្បាលគ្រាប់ ដែលជាប់ត្រូវជើងជនរងគ្រោះ ទើបដឹងថា ជនល្មើសបានប្រើប្រាស់អាវុធខ្លី ម៉ាកការ ៥៤ ៕
» ព័ត៌មានជាតិ » ប៉ូលិសកំពុងតាមប្រមាញ់ ជនសង្ស័យដែលប្រើអាវុធខ្លី លបបាញ់សម្លាប់ជនរងគ្រោះ