ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ចោរ​ចូល​សំងំ​ក្នុង​បន្ទាប់​វាយ​ម្ចាស់ផ្ទះ​ផុង​លលារ​ក្បាល​

ចោរ​ចូល​សំងំ​ក្នុង​បន្ទាប់​វាយ​ម្ចាស់ផ្ទះ​ផុង​លលារ​ក្បាល​

​បន្ទាយមានជ័យ ៖ ចោរ​ចូល​សំងំ​ក្នុង​បន្ទប់​មុន យក​ញួ​រ​វាយដំ​ចំក្បាល​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ទាំង​ប្តី​ប្រពន្ធ​បណ្តាលអោយ​ផុង​លលា​ដ៏​ក្បាល​របួស​យ៉ាងធ្ងន់ធ្ងរ​។ នេះ​ជា​ករណី​ប្លន់​យក​ទ្រព្យ​កើត​ឡើ​នៅ​ម៉ោង​៩ និង​២២​នាទី​យប់​ថ្ងៃទី ៣០ ធ្នូ​២០១៤​នៅ​ភូមិ​គ្រឺះ​ជនរងគ្រោះ​ផ្លូវជាតិ​លេខ​៥ ភូមិ​និមិត្ត​៤ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​ឈ្មោះ វ៉ាន់ បូរី កូនប្រសារ​ប្រុស​របស់​ជនរងគ្រោះ​ប្រាប់​នៅ​ថ្ងៃទី​៣១ ធ្នូ​២០១៤​ថា ជនរងគ្រោះ​មានឈ្មោះ លឹម ថាវ​ទ្រី ភេទ​ប្រុស​អាយុ ៥៥​ឆ្នាំ​ជា​ប្តី​និង​ឈ្មោះ ទៀ​មុយ អេង ភេទ​ស្រី​អាយុ ៥១​ឆ្នាំ​ជា​ប្រពន្ធ​។​ទាំងពីរ​នាក​រងរបួស​ធ្ងន់ធ្ងរ​ផុង​ត្រង់​ក្បាល​និង​ចិញ្ចើម​។​

​ជនរងគ្រោះ​បាន​ស្ថិតនៅក្នុង​បន្ទប់​តែមួយ​ពេលយប់ ក៏​ស្រាប់តែ​ជនល្មើស​ប្រុស​ម្នាក់​ដែល​ពួន​សម្ងំ​មុន​ក្នុង​បន្ទប់​នៃ​ផ្ទះ​នេះ​មុន បាន​យក​ញញួរ​ដែក​វាយ​សំពង​ក្បាល​ជនរងគ្រោះ​ទាំងពីរ​នាក់​ដោយ​គ្មាន​តដៃ​បាន​។ បន្ទាប់មក​ជនល្មើស​រើកកាយ​យក​ទ្រព្យសម្បត្តិ​។ ប៉ុន្តែ​នៅ​ពុំទាន់​ដឹងថា​បាត់បង់​អ្វីខ្លះ​ទេ​ព្រោះ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​គ្លីនិក​ឯកជន​ទេវិន្ទ​រក្សាសុខ​ក្រុង​សិរីសោភ័ណ​ទាំងយប់ ។ បន្ទាប់មក​ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូន​បន្តទៅ​សង្គ្រោះ​ព្យាបាល​នៅ​ប្រទេស​ថៃ​។​

​លោក​សិទ្ធ ឡោះ ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ​អោយដឹងថា ក្នុងផ្ទះ​នោះ​ពេល​កើតហេតុ​គឺមាន​មនុស្ស​៣​នាក់​ស្ថិតនៅ​គឺ​ជនរងគ្រោះ​ទាំង​២​នាក់​និង​កូនប្រុស​វិកលចរិត​ម្នាក់​។​

​យោង​សាក្សី​និង​ប៉ូលីស​បានអោយដឹងថា ជនល្មើស​រាង​ស្គម​ស្តើង​ទទូរ​កន្សែងពោះគោ​ពណ៍​កាក​អំពៅ​និង​ពាក់​របាំងមុខ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ជនល្មើស​បាន​រត់​ចេញពី​ផ្ទះ​ទៅ​ក្រៅ​បាត់​។​
​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា​ដើម្បី​ស្រាវជ្រាវ​តាម​ចាប់​ជនល្មើស​៕

23942 23943 w

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya