បន្ទាយមានជ័យ ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ត្រង់ចំណុចខាងកើត វត្តស្ទឹងបត់ ប្រហែល ៣០០ម៉ែត្រ រថយន្តមិនស្គាល់ម៉ាក បើកបរច្រាសទិសគ្នាទៅបុក ម៉ូតូ ហុងដាឌ្រីម បណ្តាលឲ្យមនុស្សម្នាក់ អ្នកបើកបរម៉ូតូ បែកសាច់បែកឈាមចេញខ្លួនប្រាណយ៉ាងអាណោចអាធ័ម។
រថយន្តបង្ក មិនទាន់ដឹងថា មានម៉ាកស៊េរី ពណ៌អ្វី នោះដែរ ព្រោះបុកម៉ូតូហើយ រថយន្តបើកគេច ភ្លាម ទៅបាត់ និង ទីនៅកើតហេតុ មានភាពងងឹតសូន្យឈឹង ។ ក្រោយពីកើតហេតុ គេសមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះត្រួតពិនិត្យវាស់វែងចំណុចកើត និងស្រាវជ្រាវរក បងប្អូនសពរងគ្រោះភ្លាមផងដែរ ។
សពរងគ្រោះមានឈ្មោះ ឈឿក ថុនា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅ ភូមិដុងអារញ្ញ័ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបើកបរម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ សេ ១២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមាន ជ័យ 1I-2974 ខូចខាតធ្ងន់ផងដែរ៕
» ព័ត៌មានជាតិ » ឡានបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់