ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងសាងសង់ថ្មក្រោម ឈើលើ ត្រូវអគ្គិភ័យឆាបឆេះ ខូចខាតអស់ប្រមាណ៤០ភាគរយ ចំណែកម្ចាស់ផ្ទះរងរបួសតិចតួច ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី៣១ ធ្នូ ២០១៤ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ពេលកើតហេតុភ្លាមៗប្រជាពលរដ្ឋនៅក្បែរខាងបាននាំគ្នាជួយដងទឹក ជះពន្លត់ និងបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យជួយបាញ់ទឹកពន្លត់ ប៉ុន្តែមិនបានបាញ់ពន្លត់ទេ ដោយសារតែផ្លូវចូលទៅផ្ទះដែលអគ្គិភ័យឆាបឆេះនោះមានក្ខណៈស្មុក ស្មាញ ដូច្នេះរថយន្តពន្លតើបានត្រឹមតែចតរងចាំក្បែរនោះខ្លាចមានហេតុ ការណ៍ឆេះរាលដាលមកលំនៅឋានប្រជាពលរដ្ឋដ៍ទៃទៀត។ តែទោះបីជាយ៉ាងក៏ដោយអំណាចភ្លើងបានរលត់ទៅវិញនៅក្រោយកើតហេតុ ប្រមាណ២០នាទី ក្រោមការសហការគ្នារបស់ប្រជាពលរដ្ឋ ជាមួយនិង អាជ្ញាធរមូលដ្ឋានបានដងទឹកជះពន្លត់រហូតអណ្តាតភ្លើងត្រូវបានរលត់ ទាំងស្រុង ។
គ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅពេលនេះជំហានដំបូង ត្រូវបានគេស្និដ្ឋានថា អាចបណ្តាលមកពីទុស្សេចរន្តអគ្គិនីនៅក្នុងផ្ទះតែម្តង ។