ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន ផ្អើល​អ្នកភូមិ​ទាំងយប់​ ​

ឡាន​បុក​ឡាន ផ្អើល​អ្នកភូមិ​ទាំងយប់​ ​

បាត់ដំបង ៖ កាលពី​ថ្ងៃទី​៣០ ធ្នូ ឆ្នាំ​២០១៤ ត្រង់ចំនុច​ផ្លូវបំបែក​ជា​បួន ស្ថិតក្នុង​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ក្រោយពី​ភាគី​ទាំង​២​ចេញពី​កន្លែង​ផឹកស៊ី​ដូចគ្នា​។​
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក Lexus RX300 ពណ៍​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ​2X-8301 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ឡុង ចាន់ថា អាយុ​៥១​ឆ្នាំ​នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង និង​ជាម​ន្ត្រី​យោធា​ផ្នែក​ទំនាក់ទំនង​ប្រចាំ​ច្រក​«​អូរ​អន្លក់​»​ស្ថិតនៅ ឃុំ​តា​សែន ស្រុក​កំរៀង ។ រីឯ​រថយន្ត​ភាគី​ម្ខាង​ទៀត​ម៉ាក​កាមរី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2H-5046 បើកបរ​ដោយ​បុរស​ឈ្មោះ​ម៉ាត់ រ៉ូ​សាត អាយុ​២៤​ឆ្នាំ នៅ​ភូមិ​-​សង្កាត់​ជាមួយគ្នា​ដែរ ។ មន្ត្រីប៉ូលិស​ដដែល​បញ្ជា​ក់ទៀត​ថា អ្នកបើក​បរទាំង​២​រង​បួស​ស្រាល តែ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោគជាំ​ដូចគ្នា​។​
​សាក្សី​នៅ​កន្លែង កើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ទាំង​២​គ្រឿង​បាន​បើក​កាត់​ទទឹងផ្លូវ​គ្នា​ក្នុង​ល្បឿន​លឿន​ដូច គ្នា លុះដល់​ផ្លូវបំបែក​ជា​បួន​ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​កាម រី​ប៉ើង​ទៅបុក​របង​ថ្ម​ផ្ទះ​អ្នកភូមិ​ធ្លុះ​ទៅ​ម្ខាង រីឯ​រថយន្ត​ឡិច​ស៊ី​សបាន​វិល​ក្បាល​ត្រឡប់មក​ក្រោយ​វិញ ប៉ុន្តែ​អ្នកជិះ​ក្នុង​រថយន្ត​ទាំង​២​គ្រឿង​នោះ​រងរបួស​ស្រាល ខណៈ​រថយន្ត​ទាំង​២​គ្រឿង​ខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ​ដូចគ្នា​៕2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya