ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » គម្រោង​ស្ពាន​ឆ្លងកាត់​​ទន្លេបាសាក់​ក្រុង​​តាខ្មៅ​សាង​សង់​ជិត​រួច​រាល់​ហើយ ​

គម្រោង​ស្ពាន​ឆ្លងកាត់​​ទន្លេបាសាក់​ក្រុង​​តាខ្មៅ​សាង​សង់​ជិត​រួច​រាល់​ហើយ ​

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ដង​ទន្លេបាសាក់​នៃ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល និង​អ្នកខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​នៅ​ត្រើយ​ខាងកើត​នៃ​ដង​ទន្លេ ជិត​លែង​លំបាក​ដោយ​ឆ្លង​ទូក ទៅមក​ទៀតហើយ ដោយ​ពេលនេះ​ការដ្ឋាន​សាងសង់​ស្ពាន​តាខ្មៅ​ឆ្លងកាត់​ទន្លេបាសាក់​ស្ថាបនា បាន​ជិត​៨០​ភាគរយ​ហើយៗ គ្រោង​នឹង
​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៤ ខាងមុខនេះ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន​។​
​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ទី​៤ ឬ​ហៅ​ស្ពាន​ព្រែក​សំរោង​សម្រាប់​ឆ្លងកាត់​ទន្លេបាសាក់​ពី​ក្រុង​តាខ្មៅ ទៅ​សង្កាត់​ព្រែក​ឯង ខណ្ឌមានជ័យ កំពុង​តែមាន​ដំណើរកា​រ​យ៉ាង​មមាញឹក​ដោយ​សម្រេចបាន​៧៧​ភាគរយ ហើយ​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី​សម្ពស្ស​ជំនួយការ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​។​
​លោកស្រី​ជំនួយការ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​បន្តថា កម្មករ និង​អ្នកជំនាញការ​កំពុងតែ​មមាញឹក យ៉ាងខ្លាំង​ក្នុងការ​ស្ថាបនា​ស្ពាន​នេះ​ឲ្យ​បាន ចប់​រួចរាល់​តាម​ការកំណត់ ដើម្បី​ជួយ​សម្រួល​ការធ្វើ ដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ​។​
​គម្រោង​សាងសង់​ស្ពាន​តាខ្មៅ ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ ដែល​គ្រោង ចំណាយ​ថវិកា​ជិត​៣៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​កម្ចីសម្បទាន​របស់​រដ្ឋាភិបាល​ចិន និង​មួយចំនួន ទៀត​ជា​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​។​
​ស្ពាន​នេះ​មាន​អត្ថប្រយោជន៍​ខ្លាំងណាស់​សម្រាប់​រួមចំណែក​អភិវឌ្ឍ និង​ជំរុញ​កំណើនសេដ្ឋកិច្ច សង្គម​និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា  ពិសេស​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ត្រើយ ខាងកើត​ទន្លេបាសាក់ ដែល​កន្លងមក​មានកា​រ​លំបាក​យ៉ាងខ្លាំង​ក្នុងការ​ធ្វើដំណើរ​ដឹកជញ្ជូន​កសិផល និង​ផលិតផល​ផ្សេងៗ​ទៀត​សម្រាប់
​យកមក​លក់​នៅ​ទីក្រុង​តាខ្មៅ និង​រាជធានី​ភ្នំពេញ​។ ស្ពាន​នេះ​ក៏បាន បំពេញ​តួនាទី​ជា​ខ្សែក្រវាត់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​នៃ​រាជធានី​ភ្នំពេញ ដោយ​ត​ភ្ជាប់​ត្រង់​ពី​ផ្លូវជាតិ​លេខ​១ ទៅនឹង​ផ្លូវជាតិ​លេខ​២ និង​បន្តទៅ​ផ្លូវជាតិ​លេខ​៣ លេខ​៤ និង​ផ្លូវជាតិ​លេខ​៥ ដោយ​មិនចាំបាច់​ឆ្លងកាត់​រាជធានី​ភ្នំពេញ​។​ទាំងនេះ​វា​បាន​ជួយ​រំដោះ​ការកកស្ទះ
ចរាចរណ៍​ដ៏​មមាញឹក​ចូលមក​កាន់​រាជធានី​ភ្នំពេញ និង​ជួយ​សម្រាល​បន្ទុក​ចរាច​រណ៍​ដ៏​ធ្ងន់​នៅលើ ស្ពាន​ព្រះមុនីវង្ស​ផងដែរ​។​
​ស្ពាន​នេះ ជា​ប្រភេទ​ស្ពានបេតុង​ខ្សែកាប​រឹត​មាន​វែង​៨៥៥​ម៉ែត្រ ទទឹង​១៣​ម៉ែត្រ​កន្លះ មាន​គន្លង​ផ្លូវ​សំរាប់​រថយន្ត​សរុប​៧​ម៉ែត្រ​គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត​ទាំងសងខាង​សរុប​៣.៨​ម៉ែត្រ និង​ចិញ្ចើមផ្លូវ​ទាំង​សង ខាង​ទទឹង​សរុប​២.៧​ម៉ែត្រ​។ ក្បាលស្ពាន​ត្រើយ​ខាងលិច​ស្ថិត​ត្រង់​ភូមិ ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្តកណ្តាល
និង​បន្ត​ភ្ជាប់​ផ្លូវជាតិ​លេខ​២​ត្រង់​គីឡូម៉ែត្រ​លេខ ១៤​ចំណែក​ត្រើយ​ខាងកើត​វិញ​ស្ថិតនៅ​ភូមិ​ជំ​ពុះ​ក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បន្ត​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ​១២​។ ស្ពាន​នេះ​គ្រោង​ចំណាយពេល​សាងសង់​ចំ នួន​៤២​ខែ ដោយ​ត្រូវបាន​បើក​ដ្ឋា​ន​សាងសង់​កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១១ ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៤៕

ដោយ​៖ សេរី​មករា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya