មនុស្សយ៉ាងតិច១០នាក់ត្រូវបានស្លាប់ក្នុងគ្រោះមហន្តរាយឆេះលើនាវា ដឹកអ្នកដំណើរឈ្មោះ Norman Atlantic ហើយមនុស្ស៤២៧នាក់ ក្នុងនោះមានសមាជិកក្រុមនាវិក៥០នាក់ នៅរស់រានមានជីវិត ។
អាជ្ញាធរនេះបញ្ជាក់ថា ប្រតិបត្តិការជួយសង្គ្រោះលើនាវាត្រូវបានបញ្ចប់ជាមួយការជម្លៀសអ្នកដំណើរទាំងអស់ចេញ។ ទោះបីយ៉ាងណា នៅតែពុំមានភាពច្បាស់លាស់លើចំនួនពិតប្រាកដនៃអ្នកដំណើរ និងអ្នកបាត់ខ្លួនជាយថាហេតុក្នុងសមុទ្រ។
បញ្ជីឈ្មោះអ្នកជិះលើនាវានេះ មានមនុស្ស៤៨៨នាក់ ក្នុងនោះមានអ្នកដំណើរ៤២២នាក់ ។ រដ្ឋមន្ត្រីដឹកជញ្ជូនអីុតាលី លោក Maurizio Lupi ក្នុងសន្និសីទសារព័ត៌មានមួយអះអាងកាលពីថ្ងៃទី២៩ ធ្នូ ថា ពេលនេះពិតជាប្រញាប់ប្រញាល់ពេក និយាយពីអ្នកបាត់ខ្លួនជាយថាហេតុ តែយើងពិនិត្យឃើញថា មនុស្សមួយចំនួនដែលយើងអាចជួយសង្គ្រោះ ពុំមានឈ្មោះក្នុងបញ្ជីឡើយ ។ យើងពុំដឹងពីតួលេខច្បាស់លាស់របស់អ្នកដំណើរទេ ។
ចំណែករដ្ឋមន្ត្រីនៃកងនាវាដឹកទំនិញក្រិក លោក Miltiadis ទទួលស្គាល់កាលពីថ្ងៃទី២៩ ធ្នូ ថា បញ្ជីឈ្មោះអ្នកជិះលើនាវា អាចមិនត្រឹមត្រូវ ។
ភ្លើង បានឆាបឆេះលើនាវានោះ កាលពីព្រឹកថ្ងៃទី២៨ ធ្នូ បង្ខំឱ្យក្រុមនាវិកបញ្ជូនសញ្ញាអាសន្ន ។ កងឆ្នាំឆ្នេរសមុទ្រអីុតាលីក្រិក និងអាល់បានី បានចេញធ្វើប្រតិបត្តិការសង្គ្រោះដ៏ធំមួយពុំធ្លាប់មាន ដើម្បីជួយពួកអ្នកដំណើរដែលជាប់ក្នុងនាវាមានភ្លើងឆាបឆេះ ៕