ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » ចៅអធិការ​វត្ត ខេ​មរ​សីមា សម្លាប់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​

ចៅអធិការ​វត្ត ខេ​មរ​សីមា សម្លាប់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​

ព្រះវិហារ ៖ ឃាត់ខ្លួន​ចៅអធិការ​វត្ត​ខេ​មរ​សីមា ហៅ​វត្ត​កំពង់​ព្រះឥន្ទ ពីបទ​មនុស្សឃាត​គិតទុក​ជាមុន​ទៅលើ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​នៅក្នុង​កុដិ រួច​យកទៅ​កប់ ដោយសារ​មាន​ជម្លោះ​ទាក់ទិន​នឹង​បញ្ហាដីធ្លី ។​
​តាម​សម្ដី​អ្នកភូមិ​នៅក្នុង​ភូមិ​កំពង់​ព្រះឥន្ទ ឃុំ​កំពង់់​ស្រឡៅ​២ បានឱ្យដឹងថា នៅ​ល្ងាច​ថ្ងៃទី​២៧ ធ្នូ កន្លងមក ក្រោយពី​មាន​ក្លិនស្អុយ​បាន​ជះ​ចេញពី​ក្នុង​បរិវេណ​វត្ត​ខេ​មរ​សីមា ដោយ​រក​មូលហេតុ​មិនឃើញ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​និង​មានការ​ស្រាវជ្រាវ​នៅ​ថ្ងៃទី​២៨ ធ្នូ ក៏បាន​រកឃើញ​សាកសព​ដែល​បាក់ក​.​កប់​រាក់​នៅក្បែរ​កុដិ​របស់​ចៅអធិការ​វត្ត ខាងលើ ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ និង​បាន​រកឃើញ​វត្ថុតាង​នៅក្នុង​បរិវេណ​វត្ត​ផងដែរ ។
​លោក ជូ ប៊ុន​សុង នាយរង​សេនាធិការ​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ធ្នូ ថា ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​សាកសព​និង​វត្ថុតាង​បទល្មើស​ខាងលើ​រួច សមត្ថកិច្ច​ក៏បាន​កំណត់​មុខសញ្ញា​ជនល្មើស​គឺ​ចៅអធិការ​វត្ត​ខេ​មរ​សីមា​ហៅ វត្ត​កំពង់​ព្រះឥន្ទ​ជា​ជនដៃដល់​ពិតប្រាកដ​មែន ។​
​សមត្ថកិច្ច​ក៏បាន​រាយការណ៍​ជូនទៅ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ធ្វើការ​ផ្សឹក​រួច​ប្រគល់​ខ្លួន​នៅ​ថ្ងៃទី​២៨ ធ្នូ ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម ផ្លូវច្បាប់ ។
​តាម​សម្ដី​របស់​ចៅអធិការ​វត្ត ខេ​មរ​សីមា ឈ្មោះ មូល សុខ​នី អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​កា​ពោធិ៍  ឃុំ​អូរឫស្សី ស្រុក​ក្រចេះ ខេត្តក្រចេះ បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​នៅ​ព្រឹក​ថ្ងៃទី​៣០ ធ្នូ ថា ខ្លួន​សម្លាប់​ស្ត្រី​ឈ្មោះ មិត្ត ទូច ហៅ​យាយ​អុល អាយុ​៦៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្ដាល ពិតប្រាកដ​មែន ដោយសារតែ​ជម្លោះ​ពាក្យសម្ដី​ក្នុង​រឿង​ដីធ្លី ។ ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​នេះ​គឺ​យាយ អុល បាន​ទិញ​ក្នុងភូមិ​ឃុំ​កើតហេតុ ខាងលើ ។​
​ក្រោយមក​ខ្លួន​បាន​លួច​ធ្វើ​ប្លង់​កាន់កាប់​ដីធ្លី របស់​យាយ​អុល​ទៅឱ្យ​ប្អូនប្រុស​របស់ខ្លួន​ឈ្មោះ​ស៊ី ស៊ីន រួច​ក៏បាន​យក​ប្លង់​កាន់កាប់​ដីធ្លី​ខាងលើ​ទៅ​បញ្ចាំ​នៅ​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​មួយ បន្ទាប់មក​ក្រោយ​បែកការ​ត្រូវ​យាយ​អុល​បានមក​តវ៉ា​ជាមួយ​ខ្លួន​នៅក្នុង កុដិ​រហូតដល់​ខ្លួន​ទ្រាំ​មិនបាន​ក៏​ទាញ​ដំបង​ជ្រុង​វាយ​ទៅលើ​ក្បាល​យាយ អុល​បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​។ បន្ទាប់ពី​ស្លាប់​ខ្លួន​ក៏បាន​វេច​ខ្ចប​សព​នឹង​កន្ទេល​យកទៅ​កប់​ក្នុង រណ្ដៅ​រាក់​មួយ​ចម្ងាយ​ពី​កុដិ​ប្រហែលជា​៥០​ម៉ែត្រ ៕

df

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya