ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » រកឃើញ​កន្លែង​យន្តហោះ​ធ្លាក់ ក្នុង​សមុទ្រ​ ​

រកឃើញ​កន្លែង​យន្តហោះ​ធ្លាក់ ក្នុង​សមុទ្រ​ ​

ភ្នំពេញ​៖ ទីបំផុត​ទូរទស្សន៍​ឥណ្ឌូណេស៊ី​បាន​ផ្សាយ​រូបភាព​នានា​បង្ហាញ​ពី​សាកសព​មនុស្ស ច្រើន​នាក់ អណ្តែត​លើ​ផ្ទៃសមុទ្រ ដែលនាំឱ្យ​មានការ​យំសោក​ក្នុងចំណោម​សាច់ញាតិ​គ្រួសារ​ជនរងគ្រោះ ដែល​លើកគ្នា​នៅ​រង់ចាំ​ដំណឹង​នៅ​ក្រុង​ស៊ូ​រ៉ា​បា​យ៉ា ។ សព​មនុស្ស​យ៉ាងតិច​៦​នាក់​ត្រូវ​អ្នក​តាម​រុករក​ប្រទះឃើញ​អណ្តែត​លើ ផ្ទៃសមុទ្រ ។ យោងតាម​សារព័ត៌មាន​ក្នុងស្រុក​ដែល​ដកស្រង់​សម្តី​អ្នកទទួលខុសត្រូវ​ម្នាក់ របស់​កងទ័ពអាកាស​ឥណ្ឌូណេស៊ី​ថា បណ្តា​យន្តហោះ​ដែល​ចូលរួម​ក្នុងការ​តាម​ម​រុករក ក៏​ប្រទះឃើញ​ដែរ​នូវ​អាវ​ពោង​ជួយសង្គ្រោះ​មួយ​វ៉ា​លី​ស និង​បំណែក​ឯទៀតៗ​របស់​យន្តហោះ ។​
​នាយក​នៃ​ទីភ្នាក់ងារ​ជាតិ​ឥណ្ឌូណេស៊ី​ទទួលបន្ទុក ខាង​ការរុករក និង​ជួយសង្គ្រោះ​គូសបញ្ជាក់ថា សាកសព​មនុស្ស​ម្នាក់​ដែល​អណ្តែត​លើ​ផ្ទៃសមុទ្រ​កោះ​ជ្វា ត្រូវ​ប្រទះឃើញ​កាលពី​ថ្ងៃទី​៣០ ធ្នូ ក្នុងការ​តាម​រុករក​យន្តហោះ​ដែល​កំពុង​ធ្វើ​យ៉ាង​ក្តៅគគុក ។​
​នាយក​រូបនេះ លោក BAMBANG SOELISTYO ថ្លែងថា នា​វេលា​ម៉ោង​១៣ និង​២៥​នាទី​ម៉ោង​ក្នុងស្រុក យើង​ប្រទះឃើញ​របស់​អណ្តែត​មួយ​ដែល ហាក់ដូចជា​សាកសព​របស់​អ្នកដំណើរ​ម្នាក់ ។ អ្នក​តាម​រុករ​កបាន​ចុះ​តាម​ខ្សែ​ពី​ឧទ្ធម្ភាគចក្រ​ទៅពិនិត្យ​សាកសព​ដែល នោះ​ជា​សព​នារី​ម្នាក់​គ្មាន​សម្លៀកបំពាក់​ក្រៅ សល់​តែ​សម្លៀកបំពាក់​ក្នុង ។​
​ចំណែក​ទូរទស្សន៍​ឥណ្ឌូណេស៊ី​វិញ​បាន​ចាក់ផ្សាយ រូបភាព​នានា​នៃ​សាកសព​ដែល​អណ្តែត​លើទឹក​នោះ ។ មុននេះ រដ្ឋមន្ត្រី​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី​អះអាង​ពី​បំណែក​នានា​នៃ​យន្តហោះ ។ លោក​និយាយថា គេ​អាច​បញ្ជាក់ថា បំណែក​ទាំងនេះ​ពិតជា​បំណែក​យន្តហោះ​របស់ AIR ASIA ។​
​ផ្អែកលើ​កា​រក​ពិនិត្យ​របស់​ក្រុម​អ្នក​តាម​រុករក និង​ជួយសង្គ្រោះ​ថា របស់​សំខាន់ៗ​ដូចជា​ទ្វារ​មួយ​សម្រាប់​អ្នកដំណើរ និង​ទ្វារ​បង្គន់​មួយ ត្រូវបាន​រកឃើញ ។ ការរកឃើញ គឺ​ក្នុង​សមុទ្រ​ចម្ងាយ​១៦០​គីឡូម៉ែត្រ ភាគ​និរតី ក្រុង PANGKALAN BUN ជាទី​ក្រុង​មួយ​ស្ថិតនៅ​កណ្តាល​ខេត្ត​កាលី​ប៉ង​តាន់​លើ​កោះ​ប័​រ​ណេ​អូ ។​
​ជុំវិញ​ការរុករក​លើ​ផ្ទៃសមុទ្រ​របស់​កងទ័ព​អាកាស​ឥណ្ឌូណេស៊ី​
​កងទ័ពអាកាស ឥណ្ឌូណេស៊ី គូសបញ្ជាក់​កាលពី​ថ្ងៃទី​៣០ ធ្នូ ថា បំណែក​នានា​ប្រហែល​ដូច​ទ្វារ​យន្តហោះ និង​ឧបករណ៍​រំអិល​បន្ទាន់​ត្រូវបាន​ប្រទះឃើញ​នា​ថ្ងៃទី​៣០ ធ្នូ នោះ ក្នុង​ដែនសមុទ្រ​កោះ​ជ្វា របស់​ឥណ្ឌូណេស៊ី ក្នុង​តំបន់​តាម​រុករក​យន្តហោះ​របស់​ក្រុមហ៊ុន Air Asia ដែល​បាត់ដាន​ជាមួយ​មនុស្ស​១៦២​នាក់ ។​
​អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​ឥណ្ឌូណេស៊ី លោក Agus Dwi Putranto ថ្លែងថា យើង​បាន​ប្រទះឃើញ​របស់​ធំៗ​ចំនួន​១០ និង​របស់​តូចៗ​ជាច្រើន​មាន​ពណ៌​ស ដែល​យើង​ពុំ​អាច​ថត​បាន ។ លោក​បន្តថា បំណែក​មួយចំនួន​មើលទៅ​ហាក់ដូចជា​ទ្វារ​យន្តហោះ និង​ឧបករណ៍​សម្រាប់​រំអិល​បន្ទាន់​មួយ ។ ការ​តាម​រុករក​យន្តហោះ​ដែល​បាត់ដាន​ចាប់ពី​ថ្ងៃទី​២៨ ធ្នូ មក បាន​បន្ត​ពង្រីក​នា​ថ្ងៃទី​៣០ ធ្នូ ជាមួយ​មធ្យោបាយ​កាន់តែច្រើន ។ នាវា​ពិឃាត​អាមេរិក​មួយគ្រឿង នឹងចូលរួម​ជាមួយ​បណ្តា​នាវា​ឥណ្ឌូ​ណេ​សុ​ី ប៉ុនប៉ង​តាមរក​យន្តហោះ​នេះ ។​
​ជាង​៤៨​ម៉ោង​ក្រោយ​បាត់ដាន​យន្តហោះ Airbus A320-200 ដឹក​មនុស្ស​១៦២​នាក់ ចេញពី​ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា ជាទី​ក្រុង​ធំ​ទី​២ របស់​ឥណ្ឌូណេស៊ី ទៅកាន់​សិង្ហ​បុរី ពុំទាន់​រកឃើញ​ដាន​របស់​យន្តហោះ​នេះ​នៅឡើយ ទើប​មាន​សេចក្តីរាយការណ៍​ពី​ការប្រទះឃើញ​របស់​អណ្តែត​ទាំងនោះ ដែល​ពុំទាន់​កំណត់ថា​ជា​អ្វី​ឱ្យ​ប្រាកដ​នៅឡើយ ។ នាយក​របស់​ផ្នែក​ចរាចរណ៍​អាកាស Airnav​ឥណ្ឌូណេស៊ី លោក Wisnu Darjono ពន្យល់ថា ពេល​ហោះ​ចេញ​អ្នកបើក​យន្តហោះ​នេះ ស្នើសុំ​ហោះ​ក្នុង​កម្ពស់​១០.៤០០​ម៉ែត្រ តែ​ពុំ​ទទួលបាន​ការអនុញ្ញាត​ឡើយ ព្រោះ​ផ្លូវ​ហោះហើរ​មាន​យន្តហោះ​ច្រើន​នាពេលនោះ គឺ​ដល់​ទៅ​១១​គ្រឿង ហោះ​តាមផ្លូវ M365 នេះ ។ លោក​បន្តថា ជា​រៀងរាល់ថ្ងៃ តាមផ្លូវ​នោះ​មាន​យន្តហោះ ហោះហើរ​ដល់​ទៅ​១៦០​គ្រឿង ទៅកាន់​ប្រទេស​សិង្ហ​បុរី ។​
​ក្នុងការ​ទាក់ទង​ចុងក្រោយ អ្នកបើក​យន្តហោះ Air Asia ស្នើសុំ​ងាក​ការហោះហើរ ហើយ​សុំ​ជាថ្មី​ថា ចង់​ហោះ​ឡើង​ខ្ពស់​គេច​ពី​លក្ខខណ្ឌ​ឧតុនិយម​អាក្រក់​ខ្លាំង ។ អ្នកបើក​ស្នើសុំ​ដល់​អ្នកត្រួតពិនិត្យ​ការហោះហើរ ងាក​មក​ឆ្វេង ដោយសារ​ធាតុអាកាស​អា​ក្រក់ ហើយក៏​ទទួល​ការអនុញ្ញាត​ភ្លាមៗ ។ ប៉ុន្មាន​នាទី​ក្រោយមក អ្នកបើក​ស្នើ​បន្ថែម​កម្ពស់​ពី​៩.៨០០​ម៉ែត្រ ដល់​១១.៦០០​ម៉ែត្រ តែ​ពុំ​ទទួល​ការអនុញ្ញាត​ភ្លាមៗ​ឡើយ ព្រោះ​មាន​យន្តហោះ​ឯទៀតៗ​ហោះ​ពីលើ​នាពេលនោះ ។ នេះ​ជាការ​ទាក់ទង​ចុងក្រោយ ជាមួយ​យន្តហោះ​ជើងហោះហើរ QZ8501 ។ ២​ឬ​៣​នាទី​ក្រោយមក ផ្នែក​ត្រួតពិនិត្យ​អាកាស​ត្រៀម​ផ្តល់​ការអនុញ្ញាតឱ្យ​យន្តហោះ​នោះ​អាច ហោះ​ក្នុង​កម្ពស់​១០.៤០០​ម៉ែត្រ ប៉ុន្តែ​យន្តហោះ​នោះ​ពុំមាន​ការឆ្លើយតប ។​
​ភាព​លម្អិត​នៃ​ការទាក់ទង​ចុងក្រោយ​ជាមួយ​អ្នកបើក ត្រូវបាន​លាតត្រដាង ខណៈ​ទីភ្នាក់ងារ​ជាតិ​ឥណ្ឌូណេស៊ី ខាង​ការរុករក និង​ជួយសង្គ្រោះ Barsarnas ប្រកាស​ពី​ការពង្រីក​ប្រតិបត្តិការ​ពហុ​ជាតិ ដើម្បី​តាមរក​យន្តហោះ​បាត់ដាន ។ ការរុករក​ប្រមូលផ្តុំ​ក្នុង​ដែនទឹក​កោះ​ជ្វា ជុំវិញ​កោះ Bangka និង​កោះ Belitung ផ្នែក​ម្ខាង​នៃ​កោះ​ប័​រ​ណេ​អូ ។ កងទ័ព​ក៏ត្រូវ​បានស្នើ​ឱ្យធ្វើ​ការ​តាម​រុករក​នៅលើ​ដី​ផងដែរ ក្នុងនោះ​រួមទាំង​តំបន់ភ្នំ​នានា ។ តំបន់​រុករក​ត្រូវ​ពង្រីក​ពី​៧ ទៅ​១៣​ផ្នែក មាន​ទំហំ​១៥៦.០០០​គីឡូម៉ែត្រ​ក្រឡា ។​
​ក្រោយ​ការ​តាម​រុករក​ចូលដល់​ថ្ងៃទី​៣ លោក Tatang Zainuddin អនុប្រធាន​ប្រតិបត្តិ​ការរុករក​បញ្ជា​ក់​ប្រាប់ AFP ថា ឃើញ​មាន​ដាន​ប្រេងឥន្ធនៈ​កាលពី​ថ្ងៃទី​២៩ ធ្នូ ក្នុង​សមុទ្រ​កោះ​ជ្វា ហើយ​យកទៅ​ធ្វើ​ការវិភាគ​ដែល​លទ្ធផល​ពុំមែន​ជា​ប្រេង Kerosene របស់​យន្តហោះ​ឡើយ ។ លោក​គូសបញ្ជាក់ថា ប្រេង​នោះ​ចេញពី​នាវា​នេសាទ មិនមែន​ចេញពី​យន្តហោះ​ទេ ។​
​អាជ្ញាធរ​ឥណ្ឌូណេស៊ី យល់ថា យន្តហោះ​នេះ​ធ្លាក់​កប់​ក្នុង​បាតសមុទ្រ ។​
​ប្រទេស​អូស្ត្រាលី សិង្ហ​បុរី និង​ម៉ា​ឡេ​សុ​ី បាន​បញ្ជូន​បណ្តា​យន្តហោះ​ស៊ើបការណ៍​តាម​សមុទ្រ និង​បណ្តា​នាវាចម្បាំង​តាម​រុករក រួមជាមួយ​បណ្តា​យន្តហោះ និង​នាវា​ឥណ្ឌូណេស៊ី ព្រមទាំង​នាវា​នេសាទ​ជាច្រើន​គ្រឿង ។ សហរដ្ឋអាមេរិក​ប្រកាសថា បាន​បញ្ជូន​នាវាចម្បាំង USS Sampson មក​ចូលរួម​ដែល​នាវា​នេះ មកដល់​តំបន់​រុករក​នា​ថ្ងៃទី​៣០ ធ្នូ ។ ប្រទេស​កូរ៉េខាងត្បូង នឹង​បញ្ជូន​យន្តហោះ​សុ​ើ​ប​ការណ៍​ធុន P-3 មក​ចូលរួម​ដែរ រួច​ចិន​នឹង​បញ្ជូន​នាវា​ពិឃាត​មួយ ព្រមទាំង​ទាំង​បណ្តា​យន្តហោះ​យោធា​មក​ដែរ ។ ប្រទះឃើញ​បំណែក​ពណ៌​ដូច​យន្តហោះ Air Asia អ្នកទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូ​ណេ​សុ​ី រាយការណ៍​កាលពី​ថ្ងៃទី​៣០ ធ្នូ ថា បំណែក​នានា​មាន​ពណ៌​ក្រហម និង​ស ជា​ពណ៌​របស់​យន្តហោះ​នៃ​ក្រុមហ៊ុន Air Asia ត្រូវ​ប្រទះឃើញ​ក្នុង​សមុទ្រ នា​ដែនទឹក​កោះ​កាលី​ប៉ង់​តាន់ (​ប័​រ​ណេ​អូ​) ។​
​លោក Djoko Murjatmodjo អគ្គនាយក​ផ្នែក​ដឹកជញ្ជូន​អាកាស​របស់​ក្រសួង​ដឹកជញ្ជូន ថ្លែង​ទៅកាន់​សារព័ត៌មាន​ថា បណ្តា​បំណែក​ពណ៌​ក្រហម និង​ស ត្រូវបាន​ប្រទះឃើញ ។ យើង​កំពុងធ្វើការ​ត្រួតពិនិត្យ ក៏ប៉ុន្តែ​បំណែក​ទាំងនេះ​ប្រហែល​ចេញពី​បន្ទប់​អ្នកជិះ​នៃ​យន្តហោះ ៕4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya