ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍ ៧​នាក់​ស្លាប់ និង​របួស ២០​នាក់ នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ ​

គ្រោះថ្នាក់​ចរាចរណ៍ ៧​នាក់​ស្លាប់ និង​របួស ២០​នាក់ នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ ​

ភ្នំពេញ​៖ តាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ចំនួន​១២​លើក យប់ ០៧​លើក បណ្តាល​ឲ្យ​មនុស្ស ស្លាប់ ០៧​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់ ១៣​នាក់ (​ស្រី ០២​នាក់​) និង​របួសស្រាល​០៧​នាក់​(​ស្រី​២​នាក់​)​។​
​យោងតាម​គេហទំព័រ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ២២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៥​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន​០៤​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង យាន​ផ្សេងៗ ២​គ្រឿង និង​ថ្មើរជើង​១​នាក់​។​
​មូល​ហេតុដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ល្មើស​ល្បឿន ០៣​លើក​, មិន​ប្រកាន់​ស្តាំ​៣​លើក​,​ប្រជែង​គ្រោះថ្នាក់ ២​លើក​, កត្តា យានយន្ត ១​លើក​, ស្រវឹង​២​លើក​, កត្តា​ផ្លូវ ១​លើក និង​កត្តា​យានយន្ត ១​លើក ក្នុងនោះ​មាន​អ្នកជិះ​ម៉ូតូ គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ២០​នាក់ (​យប់​១៣​នាក់​)​។​
​រថយន្ត​ដែល​ត្រូវ​ផាកពិន័យ នៅ​អង្គភាព​ប្រចាំ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤​នេះ សរុប​ចំនួន ៥៧៥​គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូ​សារ ១០៣​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​១៩០​គ្រឿង​,​រថយន្ត​ដឹកទំនិញ​ធុន​តូច​១០២ គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ ១៨០​គ្រឿង​។ រថយន្ត​ទាំងអស់ ត្រូវបាន​បង់ប្រាក់​ពិន័យ​រួចរាល់ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ៤១​គ្រឿង​, នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៥៣៤​គ្រឿង​៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya