នៅថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ ២០១៤ នេះថា ទឹកជំនន់ដែលកំពុងវាយប្រហារ រាលដាល នៅប្រទេស ម៉ាឡេស៊ី នោះ បានបណ្តាលឲ្យមនុស្ស ១៤នាក់ស្លាប់ និង ២៣០.០០០នាក់ផ្សេង ទៀតត្រូវបង្ខំចិត្តជម្លៀសខ្លួន ទៅរកទីជំរកបណ្តោះអាសន្ន ស្ថិតនៅភាគឦសានប្រទេស ដែល បាន និង កំពុងទទួលរងនូវភ្លៀងធ្លាក់យ៉ាងគំហុក ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតដោយដកស្រង់សម្តីពីអ្នកនាំពាក្យ ការិយាល័យយូអិន ខាងលើនេះថា “រដ្ឋាភិបាលម៉ាឡេស៊ី កំពុងតែដឹកនាំយកជំនួនមនុស្សធម៌ ទៅកាន់ជនរងគ្រោះដូចជា ចំណីអាហារ, ទឹក, និង ជំរកបណ្តោះអាសន្ន។ ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេព្យាករណ៍ថា នឹងបន្តនៅ ប៉ុន្មានថ្ងៃខាងមុខនេះថែមទៀត។”
ស្ថានភាពទឹកជំនន់នៅបណ្តារដ្ឋភាគខាងជើង ប្រទេស គឺមានសភាពកាន់តែអាក្រក់ហើយ ដែលវានាំឲ្យប្រជាជន ៣៦.១២៨ គ្រួសារ ត្រូវ ជម្លៀសត្រូវ ស្នាក់ នៅជម្រកបណ្តោះអាសន្នប្រមាណ ៣០៩ កន្លែង ក្នុងស្រុកចំនួន ៨។ ដោយ ឡែកគ្រាន់តែស្រុក កូតា បាហារុ មួយប៉ុណ្ណោះ ត្រូវទទួលជនភៀសខ្លួន ច្រើនជាងគេរហូត ដល់ទៅ ៤៤.០៦១ នាក់ឯណោះ។
គួរបញ្ជាក់ថា លោក ហ័ង ដែលជាអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសម៉ាឡេស៊ី បានសម្តែងក្តី ព្រួយបារម្ភ ខ្លាំងណាស់ចំពោះទឹកជំនន់ដ៏អាក្រក់នេះ ក៏ព្រោះតែម៉ាឡេស៊ី ជាប្រទេស ដែល មានចំណងមិត្តភាព ដ៏យូរអង្វែងជាមួយចិន។ ដូច្នេះរដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយ មនុស្សធម៌គិតជាទឹកប្រាក់ប្រមាណ ៥០.០០០ ដុល្លារសហរដ្ឋអាម៉េរិក ដើម្បីឲ្យរដ្ឋាភិបាល ម៉ាឡេស៊ី ចាត់ចែងជួយសង្គ្រោះបន្ទាន់ ក្នុងនោះ មានរដ្ឋចំនួន ៣ដែលទទួលរងគ្រោះខ្លាំងជាង គេដូចជា ទែរែងហ្គានូ, គែឡាន់តាន់, និង ផាហាង ផងដែរ៕