ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ូលិស​​​ស្ទាក់ចាប់​ឡាន​​ដឹកឈើ​គ្រញូង​​ចេញពី​ខេត្ត​ស្ទឹងត្រែង​ ​

ប៉ូលិស​​​ស្ទាក់ចាប់​ឡាន​​ដឹកឈើ​គ្រញូង​​ចេញពី​ខេត្ត​ស្ទឹងត្រែង​ ​

ក្រចេះ ៖ ប្រភព​បាន​អះអាងថា ឈ្មួញ​ដែល​សកម្ម​ក្នុងការ​ដឹកជញ្ជូន​ឈើ​គ្រញូង​ដោយ​ខុសច្បាប់​សព្វថ្ងៃនេះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា លោក ជុំ វុទ្ធី ហើយ​កន្លងទៅ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត ធ្លាប់បាន​ដឹកនាំ​កម្លាំង​ឡោមព័ទ្ធ​លំនៅឋាន​របស់លោក ជុំ វុទ្ធី ដែលមាន​ទីតាំង ក្នុងភូមិ​ការ​ប៉ូ សង្កាត់​អូ​ឫស្សី ក្រុង​ក្រចេះ និង​បាន​ឆែកឆេរ​រកឃើញ​ឈើ​ប្រណីត​រាប់រយ កំណាត់ តែ​សមត្ថកិច្ច​នៅ​មិនទាន់មាន​ចំណាត់ការ​លើ​ឈ្មួញ​រកស៊ី​ឈើ​ល្មើសច្បាប់​ម្នាក់នេះ​នៅឡើយ​ទេ​។
​ឈើ​គ្រញូង​មាន​ចំនួន​១៦៣​ដុំ ស្មើរ​នឹង​២៥៥​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ឃាត់​បាន​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នា​២០១៣ នៅលើ​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​ចង្ក្រង់​ឃុំ​កសាង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ខណៈដែល​ឈើ​គ្រញូង​នេះ ត្រូវបាន​ក្រុម​ឈ្មួញ​លួច​ដឹក​លោតឆ័ត្រ​តាម​រថយន្ត​មួយគ្រឿង​ចេញពី​ខេត្តស្ទឹងត្រែង តម្រង់​ឆ្ពោះទៅ​ស្រុក​មេមត់ ខេត្តកំពង់ចាម​។​
​ការចាប់​ឃាត់រ​ថត​យន្ត​តា​កូ​ម៉ា​ដឹកឈើ​គ្រញូង​ខុសច្បាប់​ខាងលើនេះ​បានធ្វើ​ឡើង នា​ព្រឹក​នេះ​គឺ​សមត្ថកិច្ច​ចម្រុះ​ពុំបាន​ចាប់​ឃាត់ខ្លួន​ជនណាម្នាក់​ដែល​ជាប់​ពាក់​ពន្ធ​ក្នុង​ជំនួញ​ឈើ​គ្រញូង​ខុសច្បាប់​នេះ​ទេ ។ សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​មួយគ្រឿង​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-4658 និង​ឈើ​គ្រញូង​រាប់រយ​កំណាត់​តែប៉ុណ្ណោះ​។​
​លោក យិន សុផល នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​ការ​ចរាចរណ៍​ឈើ​គ្រញូង​ដោយ​ខុសច្បាប់  លោក​បាន​សុំ​កម្លាំង​សហការ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​កម្លាំងយោធា​ខេត្ត  ចុះបង្ក្រាប​ឃាត់​រថយន្ត​ដឹកឈើ​គ្រញូង​ខុសច្បាប់​មួយគ្រឿង​នេះ នៅលើ​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​ចង្ក្រង់ ឃុំ​កសាង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​ចាប់​ឃាត់​រថយន្ត​ហុងដា​មួយគ្រឿង​នេះ​រួចមក សមត្ថកិច្ច បាន​នាំមក រក្សាទុក​នៅ​ស្ថានីយ​បណ្តុះ​កូនឈើ​ខ្សា​រ និង​បាន​វាស់វែង​ភ្លាមៗ​ផងដែរ ហើយ​ឈើ​គ្រញូង​ទាំងនេះ មាន​ចំនួន​១៦៣​ដុំ មាន​ទម្ងន់​២៥៥​គីឡូក្រាម និង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​ថ្នាក់លើ​បន្ត​។​
​ទោះបីជា​មានការ​បង្ក្រាប​ឈើ​គ្រញូង​ជា​បន្ត​បន្ទាប់ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ ខេត្តក្រចេះ ក៏​គេ​សង្កេតឃើញថា សព្វថ្ងៃនេះ​ក៏​នៅមាន​ឈ្មួញ​ទុច្ចរិត​ជាច្រើន​នាក់​ទៀត​កំពុង​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញពី​ខេត្តស្ទឹងត្រែង តាមផ្លូវ​ជាតិ​លេខ​៧ ដោយ​ឆ្លងកាត់​ខេត្តក្រចេះ យក​ឆ្ពោះ​យកទៅលក់​នៅ​ស្រុក​មេមត់ ខេត្តកំពង់ចាម ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បន្ត​។​
​គេ​ដឹងថា កន្លងមក​ឈ្មួញ​ឈើ​ឈ្មោះ ជុំ វិ​ទ្ឋី ធ្លាប់មាន​ទំនាស់​ជាមួយ​ស​ត្ថ​កិច្ច​ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​ជាច្រើនលើក​ច្រើនសារ​ដូចជា​ការ​វាយកម្ទេច​រថយន្ត​រប​ស់​សមត្ថកិច្ច និង​តែងតែ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរចារ​ស្លាប់​អ្នក​ធើ្វ​ដំណើរ​តាម​ដងផ្លូវ​ដែល​បង្កឡើង​ពី​ក្រុម​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​របស់​ជន​ម្នាក់នេះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya