ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​សង្ស័យ​ជំងឺសរសៃប្រសាទ យក​កាំបិត​ចាក់​ប្រពន្ធ​រងរបួស​ធ្ងន់​ ​

បុរស​ម្នាក់​សង្ស័យ​ជំងឺសរសៃប្រសាទ យក​កាំបិត​ចាក់​ប្រពន្ធ​រងរបួស​ធ្ងន់​ ​

ពោធិ៍សាត់ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ធ្វើការ ឃាត់ខ្លួន បន្ទាប់ពី​បាន​ប្រើ​ហិង្សា​ចាក់​ប្រពន្ធ​១​កាំបិត​ត្នោត​បណ្ដាលឱ្យ​រង របួសធ្ងន់ ខណៈ​កំពុង​បេះ​ស្លឹក​បាស់​នៅក្បែរ​របង​ផ្ទះ ដើម្បី​យកទៅស្ល កាលពី​ថ្ងៃទី​៣០ ធ្នូ ២០១៤​ស្ថិតនៅ​ភូមិ​លាវ សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ។​
​បុរស​ដែល​ចាក់​ប្រពន្ធ​នេះ​ឈ្មោះ​សោម ប៉ុន អាយុ​៥១​ឆ្នាំ ចំណែកឯ​ប្រពន្ធ​រងគ្រោះ​ឈ្មោះ​វ៉ន មី អាយុ​៥២​ឆ្នាំ​មានកូន​ក្នុងបន្ទុក​ចំនួន​៧​នាក់ រស់នៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ។​
​ប្ដី​របស់គាត់​ធ្លាប់មាន​ជំងឺសរសៃប្រសាទ ប៉ុន្តែ​បាត់​យូរ​ឆ្នាំ​មកហើយ មិនដែល​ធ្វើ​អ្វី​ខុស​ប្រក្រតី ឬ​បង្កបញ្ហា​ដល់​គាត់ និង​កូន ហើយ​និង​អ្នកដទៃ​ទេ ។ លុះ​នៅ​ព្រឹក​ថ្ងៃកើតហេតុ គាត់​បាន​ទៅ​បេះ​ស្លឹក​បាស់​នៅតាម​របង​ក្បែរ​ផ្ទះ ដើម្បី​យកមក​ស្ល ខណៈ​កំពុង​បេះ ស្រាប់តែ​ប្ដី​របស់គាត់​កាន់​កាំបិត​ចិត​ត្នោត​ដើរទៅ​ឈរ​ពីក្រោយ គាត់​ងាក​ក៏​កាប់​តែម្តង បណ្ដាលឱ្យ​មុត​ដៃ​ហើយ​ប្ដី​របស់គាត់​ចាក់​ចំពោះ​មួយ​កាំបិត​ទៀត ៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya