ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » អ្នក​ដឹក​ក្អមឆ្នាំង​នៅ​ខេត្តកំពង់ឆ្នាំង ត្រូវគេ​វាយ​មួយ​ដែក​បំពង់​ទីប​នៅ​ទីក្រុង​តាខ្មៅ​ របួស​ដេរ​៣០​ថ្នេរ​ ​

អ្នក​ដឹក​ក្អមឆ្នាំង​នៅ​ខេត្តកំពង់ឆ្នាំង ត្រូវគេ​វាយ​មួយ​ដែក​បំពង់​ទីប​នៅ​ទីក្រុង​តាខ្មៅ​ របួស​ដេរ​៣០​ថ្នេរ​ ​

ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​ត្រូវ​អ្នកភូមិ​ជាមួយគ្នា​ម្នាក់ វាយ​មួយ​ដែក​បំពង់​ទីប​ចំ​កណ្តាល​ក្បាល​បណ្តាលអោយ របួសធ្ងន់​ដេរ​៣០​ថ្នេរ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៤ នៅ​ទីក្រុង​តាខ្មៅ​ខេត្តកណ្តាល ខណៈដែល​ជនរងគ្រោះ​បើក​រ៉ឺម៉ក​ក្អមឆ្នាំង​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​លក់​នៅ​ទីនោះ ។
​    ​នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០១៤ គ្រា​ដែល​ជនរងគ្រោះ​បាន​ត្រឡប់មក​ដល់ផ្ទះ​នៅ ភូមិ​ឃ្លៃ​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​ប្តឹង​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ថា រូបគេ​មានឈ្មោះ ច​ន​រាត្រី​អាយុ​២៤​ឆ្នាំ​ចំណែក​ជនដៃដល់​មានឈ្មោះ​ជ្រឿ​ន​សា​រៀម​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា តែ​ឈ្មោះ​​នេះ​បាន​ចាក​ចេញពី​ភូមិ​ពេល​ទៅ​លក់​ក្អមឆ្នាំង តែ​មិន​បានឃើញ​ត្រឡប់មកវិញ​ទេ ។
​    ​ប្រភព​ដដែល​បាន​បន្តថា រូបគេ​បាន​បើក​រ៉ឺម៉ក​ក្អមឆ្នាំង​ពី​ខេត្តកំពង់ឆ្នាំង​ទៅដល់​ទីក្រុង​តាខ្មៅ ជា មួយ​អ្នកភូមិ​ជាមួយគ្នា ៣-៤ រ៉ឺម៉ក​ម៉ូតូ ហើយ​នៅ​យប់​ថ្ងៃទី ២៨ ខែធ្នូ រូបគេ​និង​អ្នកភូមិ​បាននាំគ្នា​ហូបបាយ​​និង​មាន​ទិញ​ស្រា​សមក​ផឹក​ផងដែរ នៅ​យប់នោះ មិន​ថាៈ​ឈ្មោះ​ជ្រឿ​ន​សា​រៀម ជិៈ​ម៉ូតូ​មកពីណា​ទេ ពេល​
​ជួប​អ្នកភូមិ​ជាមួយគ្នា ក៏​ចូល​ផឹក​ជាមួយ ។​ពេល​ផឹក​អស់​ស្រា​ជាង​២​លី​ត​ក៏​ស្រាប់តែ​ឈ្មោះ ជ្រឿ​ន សា​រៀម បាន​បង្កទំនាស់​ជាមួយ​ខ្លួន ពេលនោះ​ខ្លួន​មិន​ចង់​មានរឿង​ក៏បាន​ដើរចេញ​បំ​រ៉ុង​ទៅ​ដេក​លើ​រឺ​ម៉ឺ​ក​របស់ខ្លួន​ក៏​ស្រាប់តែ​ជន​ឈ្មោះ​ជ្រឿ​ន​សា​រៀម នេះ​បាន​យក​ដែក​បំពង់​ដើរ​តាម​ពីក្រោយ​ហើយ​វាយ​ទៅលើ​រូប ខ្លួន​បំណង​វាយ​អោយស្លាប់​តែ​វាយ​បាន​តែមួយ​បំពង់​ទីប​ក៏​ត្រូវបាន​គេ​ស្រែក​និងរ​ត់ទៅ​ជួយ​ទាន់ពេល នោះ ជនដៃដល់​ក៏​រត់​គេចខ្លួនបាត់​ទាំងយប់​តែម្តង​។​
​    ​ក្រោយពេល​កើតហេតុ​រូបគេ​ត្រូវបាន​អ្នកភូមិ​ជាមួយគ្នា​ដឹកយក​ទៅ​ព្យាបាល​របួស​និង​ដេរ​៣០​ថ្នេរ​​បន្ទាប់មក​បាន​អោយគេ​ជួយ​បើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ក្អមឆ្នាំង មក​ខេត្តកំពង់ឆ្នាំង​វិញ​ដើម្បី​មក​ព្យាបាល​និង ដាក់ ពាក្យបណ្តឹង​នៅ​មូលដ្ឋាន ចំណែក​នៅ​កន្លែងកើតហេតុ​ក៏បាន​ដាក់ពាក្យ​ហើយ​ដែរ ៕ ពៅ សុខ​ហ៊ាន d1DSC00892d1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya