ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្គូ​ពី បានសម្រេច​ដោយ​សុវត្ថិភាព​ពី​បុរស​ម្នាក់​ ​

ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្គូ​ពី បានសម្រេច​ដោយ​សុវត្ថិភាព​ពី​បុរស​ម្នាក់​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣ រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​៣១ ធ្នូ ២០១៤ នៅលើ​កំណាត់​ផ្លូវ​២៧១ ក្បែរ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​
បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្គូ​ពីមួយ​គ្រឿង​តាមផ្លូវ​ត្រូវ​ក្រុមចោរ​ប្រដាប់ អាវុធ​មួយក្រុម​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បើក​មក​គៀង​និង​បាន​ដក​កាំភ្លើង ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​ពីរ​បុរស​រូបនោះ​បានសម្រេច ហើយ​ក្រុមចោរ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព ។ ប្រភពព័ត៌មាន​ពី​បុរសរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ពណ៌​ស មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BO-1777 ដោយ​ធ្វើដំណើរ​តែម្នាក់ឯង​តាមផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏មាន​ជនសង្ស័យ​ជិះ​មួយក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក​ស៊ុ​ស៊ូ​គី​ឡែ​ត និង​ហុងដា​ឌ្រី​ម​សេ​១២៥ បាន​ជិះ​ម៉ូតូ​មក​កៀង​ម៉ូតូ​បុរសរងគ្រោះ​ឱ្យ​អែប​ខាង​ផ្លូវ រួច​ក្រុមចោរ​បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​ជនរងគ្រោះ​ឱ្យ​ប្រគល់​ម៉ូតូ ឱ្យ​ពួកវា ដោយសារតែ​ភ័យព្រួយ​ពី​សុវត្ថិភាព​ជនរងគ្រោះ​ក៏បាន​ឈប់​ម៉ូតូ ហើយ​ចុះ​ពីលើ​ម៉ូតូ​ដោះ​សោ​ប្រគល់ឱ្យ​ក្រុមចោរ​ឡើង​ជិះ​ម៉ូតូ​ជន​រង គ្រោះ​បើក​គេចខ្លួន​ដោយ​សុ​វត្ថ​ភាព ។ មាន​ករណី​ប្លន់​នោះទេ​ព្រោះថា​ចំណុចកើតហេតុ​មាន​សភាព​ស្ងាត់ ពេលនោះ​បុរសរងគ្រោះ​ក៏បាន​ហៅ​រ៉ឺម៉ក​ម៉ូតូ​ជិះ​ទៅ​ក្រោម​ស្ពាន​អាកាស ស្ទឹងមានជ័យ​ទៅប្តឹង​ឱ្យ​នគរបាល​ចរាចរ​ជួយ​អន្តរាគមន៍ ក៏ប៉ុន្តែ​ដោយសារតែ​នគរបាល​ចរាចរណ៍​ប្រចាំ​គោលដៅ​នោះ​ថា​មិនត្រូវ​ជំនាញ ជនរងគ្រោះ​ក៏បាន​ទូរស័ព្ទ​ចូល​វិទ្យុ​ដើម្បីឱ្យ​សមត្ថកិច្ច​អន្តរាគមន៍ ។ បន្ទាប់មក​សមត្ថកិច្ច​សង្កាត់​ទំនប់ទឹក​បានទទួល​ព័ត៌មាន​ថា​មាន​ករណី ប្លន់​ម៉ូតូ​ក៏​មក​ទទួលយក​បុរសរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​៕
3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya