ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ប្ដឹង​ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​មាន់​ដែល​ធ្វើអោយ​ជះ​ខ្លិនស្អុយ​ប៉ះពាល់​បរិស្ថាន

ប្រជាពលរដ្ឋ​ប្ដឹង​ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​មាន់​ដែល​ធ្វើអោយ​ជះ​ខ្លិនស្អុយ​ប៉ះពាល់​បរិស្ថាន


​កំពង់ធំ​៖​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយកន្លែង​បានធ្វើអោយ​ជះក្លិន​ស្អុយ​មកលើ​លំនៅដ្ឋាន​ប្រជា​ពល​រដ្ន​ដែល​រស់នៅ​ជិតខាង​រហូត​មានការ​ប្ដឹង​អោយ​អាជ្ញាធរ​អោយជួយ​អន្ដរ​គម​ន៍ លុបបំបាត់​ក្លិនស្អុយ​ឬ​ចាត់វិធានការ​គ្រប់គ្រង​កាកសំណល់​ជាតិ​ស្អុយ​អោយបាន​ត្រឹមត្រូវ កុំអោយ​ជះក្លិន​ស្អុយ​មក​ខាងក្រៅ ។​
​តាម​ប្រភពព័ត៌មាន​ពី​ប្រជា​ពល​រដ្ន​បាន​ប្រាប់​អោយដឹងថា កសិដ្ឋាន​មួយ​នេះ​បាន​ចិញ្ចឹម​មាន់​ខុស​បច្ចេកទេស ត្រង់​រោង​ចិញ្ចឹម​មាន់​ធ្វើ​នៅលើ​ទឹក​ពេល​ដែលមាន់​ជុះអាចម៍​បាន​ជ្រុះ​ចូលក្នុង​ទឹក​ហើយ​បាន​រើ​ក​សាយភាយ​ក្លិនស្អុយ នៅពេលដែល​ខ្យល់​បក់បោក ធ្វើ​បរិយាកាស​អាប់អួរ​ប៉ះពាល់​ផ្លូវដង្ហើម​រៀងរាល់ថ្ងៃ រហូតដល់​ទ្រាំ​លេង​បាន តែ​ក៏បាន​សំណូមពរ​អោយ​ម្ចាស់​កសិដ្ឋាន​នេះ​រៀបចំ​គ្រប់គ្រង ក្លិនស្អុយ​នេះ​អោយបាន​ត្រឹមត្រូវ ។​
តាម​ចំលើយ​របស់​ម្ចាស់​កសិដ្ឋាន មានឈ្មោះ អ៊ួ​ន​គ្រី ជា​ប្ដី អាយុ 55​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ តាន់ យក ស៊ីន នៅក្នុង​ភូមិ​កំពង់​រទេះ ឃុំ​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បាន​ប្រាប់​អោយដឹងថា គាត់​បាន​ចិញ្ចឹម​មាន់​រយៈពេល​៥​ឆ្នាំ​មកហើយ ពុំ​ដែលមាន​បញ្ហា​ទេ ទើបតែ​មកដល់ពេលនេះ គាត់ បាន​សាង​សង់រោង​ចិញ្ចឹម​មាន់​អា​ធំ​១​ខ្នង​ទៀត ក៏​ស្រាប់តែ​មានការ​ប្ដឹងផ្ដល់​តែម្ដង់ ឯ​ចំណែក​ពួក​មន្ដ្រី​បរិស្ថាន និង​សាលាខេត្ត​ក៏​ធ្លាប់បាន​ចុះមក​ត្រួតពិនិត្យ​ម្ដង​ជា​២​ដង​រួចមក​ដែរ  កាលណោះ ពួកគេ​បាន​បង្គាប់​ខ្ញុំ​អោយ បូមទឹក ឫ​ចាក់ដី​លុប​ក្រោម​ទ្រុងមាន់ និង​បោសសំអាត​ជាប្រចាំ ខ្ញុំ​ក៏​ធ្វើការ​ងារ​នេះ​ជាប្រចាំ​ហើយ​ដែរ តែ​នៅមាន​រឿងរ៉ាវ​មិនចេះ​ឈប់ឈរ បន្ដ​រហូតមក គាត់​ក៏បាន​បន្ថែមទៀតថា​ត ទៅមុខ បើសិនជា​នៅតែ​មានរឿង​រកាំរ​កុះ​ទៀត​ប្រហែលជា​ត្រូវ​ដោយ​ខ្លួនឯង ព្រោះថា​ខ្ញុំ​ចាស់​ហើយ​និយាយ​គ្នា​តែម្ដង​គឺ​ស្ដាប់​បាន​ហើយ​៕​ដោយ​សុផាត​
ßPûßP+ßPÜ_resized_2ßPößP+ßPô_resized_2ßPößP+ßPÜ_resized_22

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya