ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖ ចាត់ទុក​គណបក្ស​សង្គ្រោះ​ជាតិ មិន​គោរព​ច្បាប់ ពាក់ព័ន្ធ​នឹង​ការបញ្ចប់ លោកស្រី ឡាក់​សុភាព​ ​

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖ ចាត់ទុក​គណបក្ស​សង្គ្រោះ​ជាតិ មិន​គោរព​ច្បាប់ ពាក់ព័ន្ធ​នឹង​ការបញ្ចប់ លោកស្រី ឡាក់​សុភាព​ ​

ភ្នំពេញ​: លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ហៅ​គណបក្ស​សង្គ្រោះ​ជាតិ ថា​មិន​គោរព​ច្បាប់ សូម្បីតែ​ក្របខ័ណ្ឌ​ច្បាប់​គណបក្ស​ខ្លួន​។ ការលើកឡើង​ដូច្នេះ ត្រូវបាន​លោក គឹម សន្តិភាព ដែលជា​កូនប្រសារ​របស់លោក ជាម យៀប អ្នកតំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​លិខិត បញ្ចប់​សមាជិកភាព​លោកស្រី ឡាក់ សុភាព ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤​។​

ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ លោក គឹម សន្តិភាព សរសេរថា “​យោងតាម​សេចក្តីសម្រេច​បញ្ចប់​សមា​ជិ​ក​ភាព​លោកស្រី ឡាក់ សុភាព ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញ​ដោយ​គណៈកម្មាធិការ​វិន័យ​នោះ ឃើញថា មានការ​ផ្ទុយ​ទាំងស្រុង​នឹង​លក្ខន្តិកៈ​បក្ស​ខ្លួន​”​។​

លោក គឹម សន្តិភាព បាន​លើក​ហេតុផល​វែកញែក ២ ចំណុច ដែល​លោក​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ មិន​គោរព​ច្បាប់ ក្នុងការ​បញ្ចប់​សមាជិក​ភាព លោកស្រី ឡាក់ សុភាព ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ រួមមាន​៖
១-​អំពី​សេចក្តីសម្រេច​បញ្ចប់​សមា​ជិ​ក​ភាព​៖
​ត្រង់​ប្រកា​២ បាន​កំណត់អោយ​គណៈកម្មាធិកា​រ​នាយក និង​អ្នកពាក់ព័ន្ធ​អនុវត្ត​នូវ​សេចក្តីសម្រេច​នេះ​

២-​ផ្ទុយ​ពី​លក្ខន្តិកៈ​បក្ស​ទាំងស្រុង​៖-​ប្រការ​១៧៖ បាន​បើក​អោយមាន​ការតវ៉ា​ទៅ​គណៈកម្មាធិការ​នាយក (​គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៏​) ក្នុង​រយៈពេល ៧ ថ្ងៃ នូវ​សេចក្តីសម្រេច​បញ្ចប់​សមា​ជិ​ក​ភាព​របស់​គណៈកម្មាធិកា​រវិ​ន័យ ដូច្នេះ​សេចក្តីសម្រេច​នេះ មិនអាច​អនុវត្តបាន​ទេ​

– ប្រការ​៣១៖ គណៈកម្មាធិការ​នាយក ជា​អ្នកបង្កើត​គណៈកម្មាធិកា​រវិ​ន័យ ហេតុអ្វី បានជា​គណៈកម្មាធិការ​វិន័យ បង្គាប់​អោយ​គណៈកម្មាធិការ​នាយ​ក អនុវត្ត​សេចក្តីសម្រេច​នេះ ទៅវិញ​?

​អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ដែលមាន​ជំនាញ​ខាងច្បាប់ បាន​បញ្ជាក់ថា “​អ្វីដែល​គណៈកម្មាធិការ​វិន័យ​ត្រូវ​កំណត់​ក្នុង​សេចក្តីសម្រេច​របស់ខ្លួន អោយបាន​ត្រឹមត្រូវ​នេះ គឺ​សម្រេច​ត្រឹម​វិធានការ​វិន័យ និង​កំណត់អោយ​លោកស្រី ឡាក់ សុភាព តវ៉ា​លើ​សេចក្តីសម្រេច​នេះ តាម​ការកំណត់ ក្នុង​ប្រការ​១៧ នៃ​លក្ខន្តិកៈ​បក្ស ទើប​ជាការ​ត្រឹមត្រូវ មិនមែន​សេចក្តីសម្រេច​របស់ខ្លួន បិទផ្លូវ​តវ៉ា​របៀបនេះ​ទេ​!”​។​

ជាមួយនឹង​ការលើកឡើង​ខាងលើ លោក គឹម សន្តិភាព បាន​គូសបញ្ជាក់ថា “​នេះ​ជាការ​បង្ហាញ​យ៉ាងច្បាស់​ដល់​សាធារណៈជន​អំពី​ភាព​ក្មេងខ្ចី​របស់​បក្ស មួយ​នេះ និង​ការមិន​អនុវត្ត​តាមច្បាប់ សូម្បីតែ​លក្ខន្តិកៈ​បក្ស​ខ្លួន​មិន​អនុវត្ត​ផង​! សូម​បងប្អូន​ធ្វើការ​ពិចារណា​តាម​ការគួរ​!”​។​

សូម​រម្លឹកថា លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​៣០ ខែធ្នូ បានចេញ​លិខិត​មួយច្បាប់ ដោយបាន​សម្រេច​ជា​ផ្លូវការ ក្នុងការ​បញ្ចប់​សមាជិក​ភាព​លោកស្រី ឡាក់ សុភាព ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ ការបញ្ចប់​សមាជិកភាព​លោកស្រី ឡាក់ សុភាព ដោយសារតែ​គណៈកម្មាធិកា​រវិ​ន័យ អះអាងថា លោកស្រី បាន​និយាយ​ពាក់ព័ន្ធ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រព្រឹត្ត​អំពើពុករលួយ និង​ថា គណបក្ស​សង្គ្រោះ​ជាតិ មានការ​បែកបាក់​ផ្ទៃក្នុង​គណបក្ស​។ ការលើកឡើង​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា មិនមែនជា​ការពិត​។

ប៉ុន្តែ​ភ្លាមៗ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ​នេះ លោកស្រី ឡាក់ សុភាព បានធ្វើ​សន្និសីទកាសែត ហើយ​បាន​ហៅ​ការបណ្តេញចេញ​នេះ ថា​ជា​ការប្រើ​លទ្ធិផ្តាច់ការ និង​វា​មាន​ភាពអយុត្តិធម៌ សម្រាប់​លោកស្រី​៕4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya