ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានអន្តរជាតិ » បុរស​ចិន​ម្នាក់​ទារ​សំណង​ជាង​២​លាន​ដុល្លារ សម្រាប់​ការផ្តន្ទាទោស​ច្រ​លំ​

បុរស​ចិន​ម្នាក់​ទារ​សំណង​ជាង​២​លាន​ដុល្លារ សម្រាប់​ការផ្តន្ទាទោស​ច្រ​លំ​

​នៅ​ប្រទេស​ចិន បុរស​ម្នាក់​ដែល​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ច្រ​លំ ឲ្យ​ជាប់គុក ៨​ឆ្នាំ បានទាមទារ​សំណង​ជម្ងឺ​ចិត្ត​យ៉ាងច្រើន​មហាសាល​ពី រដ្ឋាភិបាល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ចិន នៅ​ថ្ងៃ​សុក្រ​ទី ២៦​ធ្នូ​។ ការសម្រេច​ផ្តន្ទាទោស​ឲ្យ​ដាក់គុក ឬ​ប្រហារជីវិត​មនុស្ស​ច្រ​លំ ដោយ​តុលាការ ឧស្សាហ៍​កើតមាន​នៅ​ចិន និង​កំពុង​រង​ការរិះគន់​កាន់តែខ្លាំង​ពី​សំណាក់​ប្រជាជន​ចិន​។​

 
​លោក​Nian Bin ជា​ម្ចាស់​ហាង​អាហារ ដែល​ត្រូវ​តុលាការខេត្ត ហ្វូ​ជៀន​កាត់ទោស ប្រហារជីវិត​ពីបទ​បំពុល​អាហារ សម្លាប់​កុមារ​ពីរ​នាក់ កាលពី​ឆ្នាំ ២០០៨​។ ប៉ុន្តែ បន្ទាប់ពី​ការតវ៉ា បណ្តឹងឧទ្ធរណ៍​ជាច្រើន​ដង និង​ដោយសារ​ខ្វះ​ភស្តុតាង​ដាក់បន្ទុក លោក Nian Bin ក៏​ត្រូវបាន​តុលាការ​ចិន​សម្រេច​ដោះលែង ឲ្យ​រួច​ពី​ការចោទប្រកាន់​ទាំងឡាយ កាលពី​ខែ សីហា​កន្លងទៅ​។​

 
​នៅក្នុង​សវនាការ​កន្លងមក Nian Bin អាយុ ៣៨​ឆ្នាំ​បាន​និយាយ​នៅក្នុង​តុលាការ​ថា រូបគាត់​ត្រូវ​ប៉ូលិស​វាយ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ រហូតដល់​គាត់​យល់ព្រម​សារភាព​ទៅតាម​ការចង់បាន​រប​ស់​ប៉ូលិស​។ ជាប់ឃុំ​ខ្លួន អស់​រយៈពេល​៦​ឆ្នាំ និង​ត្រូវ​ប្រឈម​នឹង​ការដាក់ទោស​ប្រហារជីវិត​ដល់​ទៅ ៣​ដង នៅក្នុង​ពេលដែល​ខ្លួន​គ្មាន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដូច​ការចោទប្រកាន់ របស់​តុលាការ​ទាល់តែសោះ​។ ដោយសារតែ​មូលហេតុ​នេះហើយ ទើប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក Nian Bin​សម្រេច​ដាក់ពាក្យ​បណ្តឹងទាមទារ​សំណង​ជម្ងឺ​ចិត្ត ១៥​លាន​យ័ន ស្មើនឹង ២​លាន ៤​សែន​ដុល្លារ ពី​រដ្ឋអំណាច​ចិន​។ លើសពីនោះ លោក Nian Bin​នៅបាន​ទាមទារ​ឲ្យ​តុលាការខេត្ត ហ្វូ​ជៀន​ធ្វើការ​សុំទោស​ជា​សាធារណៈ នៅក្នុង​ប្រព័ន្ធ​ចុះផ្សាយ​របស់​ចិន​។​

 
​ការកាត់ទោស​ផ្តន្ទាទោស​មនុស្ស​ច្រ​លំ ឧស្សាហ៍​កើតមាន នៅក្នុង​ប្រព័ន្ធតុលាការ​ចិន ដែលជា​ញឹកញយ ជនជាប់សង្ស័យ​មិនបាន​ទទួល​សេវា​ការពារ​ពី​មេធាវី​។ តាម​ស្ថិតិ​ផ្តល់​ដោយ​ប៉ូលិស​ចិន ជនជាប់សង្ស័យ ជាង​៩៩​ភាគរយ​ដែល​ប៉ូលិស​ចាប់បាន ត្រូវ​បានទទួល​ការផ្តន្ទាទោស​ទាំងអស់ នៅ​តុលាការ​។ ប៉ុន្តែ ការសើរើ ទទួលស្គាល់​កំហុសឆ្គង នៅ​តុលាការ និង​យល់ព្រម​ដោះលែង​អ្នកទោស ដែល​មិនបាន​ប្រព្រឹត្ត​កំហុស ដូច​ករណី​លោក Nian Bin គឺជា​រឿង​កម្រ​នៅ​ប្រទេស​ចិន​។​

 
​កាលពីពេល​ថ្មីៗ​នេះ បុរស​ម្នាក់​ទើបបាន​ទទួល​សំណង​ផ្លូវចិត្ត​ពី​រដ្ឋ​ប្រមាណ ជាង ២​សែន​ដុល្លារ បន្ទាប់ពី​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដោយ​ច្រ​លំ ឲ្យ​ជាប់គុក អស់​១៨​ឆ្នាំ​។ ជាទូទៅ តុលាការ​សម្រេច​សើរើ​រឿងក្តី និង​យល់ព្រម​ដោះលែង​ជនជាប់សង្ស័យ បន្ទាប់ពី ពិតជា​គ្មាន​ភស្តុតាង​អ្វី​សោះ​ដើម្បី​ដាក់បន្ទុក ឬក៏​ក្រោយពី ឧក្រិដ្ឋជន​ពិតប្រាកដ ត្រូវ​ចាប់ខ្លួន និង​ចេញ មុខ​សារភាព​។ ជាក់ស្តែង កាលពីដើម​ខែធ្នូ​នេះ តុលាការ​នៅ​តំបន់​ម៉ុង​ហ្គោ​លី​ខាងក្នុង ទើបបាន​សម្រេច​ថា យុវជន​អាយុ​១៨​ឆ្នាំ ដែល​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ពីបទ​រំលោភ និង​សម្លាប់​មនុស្ស និង​ដែល​ត្រូវបាន​គេ​ប្រហារជីវិត​រួចហើយ កាលពី​១៨​ឆ្នាំ មុន​នោះ ជា​មនុស្ស​ស្អាតស្អំ​។ តុលាការ​សម្រេច​យ៉ាង​ដូច្នេះ បន្ទាប់ពី​ជនល្មើស​ពិតប្រាកដ​បានចេញ​មុខ​សារភាព​ទទួលស្គាល់​បទ​ឧក្រិដ្ឋ កាលពី​ឆ្នាំ ២០០៥៕g

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya