ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​ស៊ី អរ វី បើក​បត់​ត្រូវ​ឡាន​ស៊េរី​ទំនើប​១​​គ្រឿង​​បើក​បុក​ពេញ​ទំហឹង​ខ្ទាត​ទាំងសងខាង​ ​

ឡាន​ស៊ី អរ វី បើក​បត់​ត្រូវ​ឡាន​ស៊េរី​ទំនើប​១​​គ្រឿង​​បើក​បុក​ពេញ​ទំហឹង​ខ្ទាត​ទាំងសងខាង​ ​

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាល​ឲ្យ​រថយន្ត​ចំនួន ២​គ្រឿង ត្រូវ​រង​ការខូចខាត ខណៈ​អ្នកបើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​បុក​គ្នា​យ៉ាង​ពេញទំហឹង នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី កែង​ផ្លូវ​វត្ត​អង្គ​មិញ ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង ២ និង ១០ នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ១៨ ខែសីហា​ឆ្នាំ ២០១៣ ។
​    ​សមត្ថកិច្ច​ក៏បាន​បញ្ជាក់ថា ចរាចរណ៍​នេះ​បង្កឡើង​មុនពេល​កើតហេតុ​រថយន្ត ស៊ី អរ វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-4524 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​ដល់​ចំណុច​កែង​ផ្លូវ​វត្ត​អង្គ​តា​មិញ​រថយន្ត​ស៊ី អរ វី បាន​ទាញ​ចង្កូត​បត់​ឆ្វេង​ដៃ​បណ្តាល​ឲ្យ​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ ស៊េរី​ទំនើប ពណ៌​ស ពាក់​ស្លាក​លេខ​បណ្តោះអាសន្ន ១៦៥៣ ដែល​កំពុង បើកបរ​តាមផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បញ្ច្រាសទិស​គ្នា បាន​ជ្រុល​ល្បឿន​បុក​ចំក្បាល រថយន្ត ស៊ី អរ វី ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​រថយន្ត​ទាំង ២​គ្រឿង​ត្រូវ​ការខូចខាត​ផ្នែក​ខាងមុខ​ដូចគ្នា​។
​ពាក់ព័ន្ធ​និង​ករណី​គ្រោះថ្នាក់​ខាងលើ​បាន​សមត្ថកិច្ច​ដែល​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ទាំង ២​គ្រឿង​ដែល​រង​ការខូចខាត​ក្រោយ​កើតហេតុ​ត្រូវបាន​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​វាស់វែង​អូស យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ភ្លាម ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​
​    ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយសារ​ម្ចាស់​រថយន្ត​២ គ្រឿង​នេះ​បើកបរ ក្នុង​ល្បឿន​លឿន​ដូចគ្នា​ខណៈ​ដល់​ចំណុច​ផ្លូវកែង​មិនចេះ​យោគយល់ អធ្យាស្រ័យ​គ្នា ទើប​បណ្តាល​ឲ្យ​បុក​គ្នា​ពេញទំហឹង​តែម្តងទៅ ហើយ​បណ្តាល​ឲ្យ​ទ្រព្យសម្បត្តិ​របស់​ភាគី​ទាំង ២ ក៏ត្រូវ​រង​ការខូចខាត​ធ្ងន់ធ្ងរ​ផងដែរ ៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya