ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » បុគ្គលិក​កម្មករ​សន្តិ​សុខ រោងចក្រ​ស៊ីម៉ងត៍​ចក្រី​ទីង ផ្ទុះ​ការតវ៉ា​ទាមទារ​លក្ខខណ្ឌ ​

បុគ្គលិក​កម្មករ​សន្តិ​សុខ រោងចក្រ​ស៊ីម៉ងត៍​ចក្រី​ទីង ផ្ទុះ​ការតវ៉ា​ទាមទារ​លក្ខខណ្ឌ ​

កំពត​៖ នា​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ ២០១៤ បាន​ជួបជុំ​ប្រមូល​ផ្តុំគ្នា នៅមុខ​ឣ​គារ​ការិយាល័យ​រដ្ឋបាល របស់​រោងចក្រ ក្នុង​បរិវេណ​រោង ចក្រ​ស៊ីម៉ងត៍ ចក្រី​ទីង ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។​
​ក្នុង​លក្ខខណ្ឌ ០៤​ចំណុច ដែល​កម្មករ​-​បុគ្គលិក ធ្វើការ​ទាមទារ​ពី​ក្រុមហ៊ុន​នោះ រួមមាន​៖ ទី​១/​ទាម ទារលុយ​ដំណាច់ឆ្នាំ​, ទី​២/​ទាមទារ​លុយ​ថែរក្សា​សុខភាព​, ទី​៣/​ទាមទារ​ឡើង​ប្រាក់ខែ​, និង​ទី​៤/​ទាមទារ​ឲ្យ​កម្មករ បុគ្គលិក​ចិន និង​កម្មករ បុគ្គលិក​ខ្មែរ​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការងារ​។​
​បុគ្គលិក កម្មករ និង​កម្លាំង​សន្តិសុខ បាន​លើកឡើងថា ពួកខ្លួន​មក​ធ្វើការ​តវ៉ា​នេះ គឺ​កន្លងមក ខាង​ក្រុមហ៊ុន មានការ​គាបសង្កត់​ការងារ​ខាង​ខ្មែរ​ច្រើន ធ្វើការ​ច្រើន ទទួលបាន​ប្រាក់ខែ​តិច​តូច ដោយ​មិន​ថា​កម្ម​ករចាស់ ឬ​ថ្មី​នោះឡើយ​។ ឣ្ន​ក​ធ្វើការ​យូរៗ មិនត្រូវ​បាន​ដំឡើង​ប្រាក់ខែ រីឯ​ខណៈ កើត​ឈឺ​ម្តងៗ កម្មករ បុគ្គលិក​ខ្មែរ ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង មិន​ដូច​កម្មករ បុគ្គលិក ខាង​ចិន​ទេ មិន​ថា​ឈឺ​ធ្ងន់ ឬ​ស្រាល ត្រូវ​ក្រម​ហ៊ុន​បញ្ជូនទៅ​សម្រាក និង​ព្យាបាល សុទ្ធតែ​មន្ទីរ​
​ពេទ្យ​ល្អៗ​នៅ​ភ្នំពេញ ឬក៏​បញ្ជូនទៅ​ព្យាបាល នៅឯ​បរទេស​ទៀតផង​។ ម្យ៉ាងវិញទៀត កម្មករ បុគ្គលិក​ចិន ក្នុង​លក្ខខណ្ឌ​ការងារ នៃ​ក្រុមហ៊ុន​រោងចក្រ​ស៊ីម៉ងត៍​នេះ គឺ​ទទួលយក​ចិន​បរទេស​តែ​ចំនួន ៣០​នាក់​ប៉ុណ្ណោះ ជៀសវាង​ប៉ះពាល់ លើ​ការងារ​ដល់ក​ម្មករ បុគ្គលិក​ខ្មែរ ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន គោរព​ទៅតាម លក្ខខណ្ឌ ដែលមាន​នោះទេ រហូតមកដល់​ពេលនេះ កម្មករ បុគ្គលិក​ចិន បាននិងកំពុង​ធ្វើការ នៅក្នុង​រោងចក្រ​ស៊ីម៉ងត៍​នេះ ឡើងដល់​រហូត ៨៧​នាក់​ឯណោះ​។​
​កម្មករ បុគ្គលិក​បន្តទៀតថា ពួកគេ​មក​ធ្វើ​ការតវ៉ា​នៅថ្ងៃនេះ គោលបំណង​ឲ្យ​ខាង​ក្រុមហ៊ុន ចេញមក​ធ្វើការ​សម្រួល និង​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ទាំង ០៤​ចំណុច ខាងលើ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នៅតែ​បន្ត​ជួប​ប្រមូល​ផ្តុំគ្នា ធ្វើការ​តវ៉ា​ជា​រៀងរាល់ថ្ងៃ ឬក៏​ឣា​ច​ឈានទៅ​ធ្វើ​សកម្មភាព ដុត​កង់ឡាន​ទៀតផង​។​
​ប៉ុន្តែ​ទោះបីយ៉ាងណា ក៏​គេ​ឃើញ​វត្តមាន​លោក ឣ៉ឹ​ង ប៉ូ​ហេង ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត រួមជាមួយ​សហការី​ក្នុង​មន្ទីរ ចុះមក​កន្លែងកើតហេតុ ដើម្បី​ឈរ​ជា​ឣា​ជ្ញា​កណ្តាល រវាង​ក្រុមហ៊ុន និង​តំណាង​កម្មករ នឹងធ្វើ​ការដោះស្រាយ​គ្នា ដោយ​សន្តិវិធី ប៉ុន្តែ​លទ្ធផល មិនទាន់​ចេញ​ជា​ផ្លែផ្កា​នៅឡើយ​ទេ ដោយ ឣ​គ្គ​នាយក​នៃ​ក្រុមហ៊ុន​ខាងលើ​នៅ​ភ្នំពេញ បាន​សន្យា នៅវេលា​ម៉ោង​០៣​រសៀល ថ្ងៃទី​៣១ ស្អែក​នេះ នឹង​ចុះមក​ជួបគ្នា​ជាមួយ​កម្មករ បុគ្គលិក និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ដើម្បី​ឈានទៅ សម្របសម្រួល ដោះស្រាយ​គ្នា ហើយ​ក្រុមកម្មករ និង​បុគ្គលិក​ដែល​មក​តវ៉ា​នោះ ក៏បាន​ឯកភាពគ្នា និង​រំសាយ​វិល​ទៅ​កន្លែង​ស្នាក់នៅ រៀងៗ​ខ្លួន​វិញ​ផងដែរ​។​
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​រោងចក្រ​ស៊ីម៉ងត៍​ខាងលើ បានចាប់ផ្តើម​កសាង មកដល់ពេលនេះ ឣ​ស់​រយៈពេល​ប្រមាណ ៣​ឆ្នាំ ហើយ​ក្រុមហ៊ុន​ក៏បាន​នាំ​បុគ្គលិក កម្មករ​ប្រុស​-​ស្រី​ខ្មែរ យកទៅ បណ្តុះបណ្តាល ឣំ​ពី​ជំនាញ​ពាក់ព័ន្ធ នៅឯ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​រយៈពេល​០៣​ខែ បាន​ចំនួន​៩៥​នាក់​។ កម្មករ បុគ្គលិក​ខាង​ខ្មែរ នាពេល​បច្ចុប្បន្ននេះ ទទួលបាន​ប្រាក់បៀវត្ស ពី​ក្រុមហ៊ុន​៖ កម្លាំង​សន្តិសុខ គិត​ជា​មធ្យម​ក្នុង​ម្នាក់​១០០$, បុគ្គលិក​ជំនាញ​មកពី​បណ្តុះបណ្តាល​
​ប្រទេស​ចិន​ជា​មធ្យម ៣០០$, និង​បុគ្គលិក កម្មករ​ទូទៅ​ជា​មធ្យម ១៨០$ ហើយ​កម្មករ បុគ្គលិក ភាគច្រើន ស្នាក់​នៅក្នុង​រោងចក្រ​ខាងលើនេះ​តែម្តង​។ ចំណែក​កម្មករ បុគ្គលិក​ចិន​វិញ ទទួល​ប្រាក់​ក្នុង​០១​ខែ យ៉ាង​ទាប​បំផុត គឺ​១០០០$៕18

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya