ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធ មុនីរ័ត្ន បានចេញសារាចរណែនាំមួយដល់ក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ គ្រឹះស្ថានសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធទាំងអស់ ឲ្យកែប្រែការបើកប្រាក់ឧបត្ថម្ភ ប្រាក់បុព្វលាភ ប្រាក់បំណាច់សម្រាប់មន្ត្រីរាជការ ជាដើម ដោយបង្វែរចូលគណនីធនាគារផ្ទាល់ របស់មន្ត្រីរាជការទាំងនោះ ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់កំហិតដល់ក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធទាំងអស់ អនុវត្តមានសារាច រឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៤ តទៅ។ សូមជម្រាបថា ការសម្រេចកែប្រែ ការបើកប្រាក់ជូនមន្ត្រីរាជការនេះ ត្រូវបានគេមើលឃើញថា ដើម្បីជៀសវាងអំពើពុករលួយ ដែលអាចកើតមាន នៅក្នុងការបើកប្រាក់គ្រប់ប្រភេទទាំងនោះ ៕