ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ចៅអធិការ​វត្ត​ខេមរៈ​សីមា ករណី​មនុស្សឃាត​

ឃាត់ខ្លួន​ចៅអធិការ​វត្ត​ខេមរៈ​សីមា ករណី​មនុស្សឃាត​

​ខេត្តព្រះវិហារ ៖ សមត្ថកិច្ច​អាវុធហត្ថ​ខេត្តព្រះវិហារ ឃាត់ខ្លួន​ព្រះចៅអធិការ​វត្ត​ខេមរៈ​សីមា ហៅ​វត្ត​កំពង់ព្រះ​ឥ​ន្ធ ពីបទ​មនុស្សឃាត​គិតទុក​ជាមុន ទៅលើ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​នៅក្នុង​កុដិ​បណ្តាល​ឲ្យ​ស្លាប់ ដោយ​មូលហេតុ​ជម្លោះ​ទាក់ទង​ទៅនឹង​បញ្ហាដីធ្លី ឋិត​ក្នុងភូមិ​កំពង់ព្រះ​ឥ​ន្ធ ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ។​

 
​តាម សម្តី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ល្ងាច​ថ្ងៃទី​២៧ ធ្នូ​ឆ្នាំ​២០១៤​នេះ ក្រោយពី​មាន​ក្លិនស្អុយ បាន​ជះ​ចេញពី​ក្នុង​បរិវេណ​វត្ត​ខេមរៈ​សីមា ដោយ​រក​មូលហេតុ​មិនឃើញ ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ការស្រាវជ្រាវ នៅ​ថ្ងៃទី​២៨ ខែធ្នូ ក៏បាន​រកឃើញ​សាកសព​ដែល​បាន​កប់​ចោល​ក្បែរ​កុដិ​របស់​ចៅអធិកា​វត្ត​ខាងលើ ប្រហែល​៥០​ម៉ែត្រ និង​បាន​រកឃើញ​វត្ថុតាង នៅក្នុង​បរិវេណ​វត្ត​ខាងលើ​ផងដែរ ។​

 

​តាម​លោក​វរៈសេនីយ៍ត្រី​ជូ ប៊ុន​សុង នាយរង​សេនាធិការ​កងរាជអាវុធហត្ថ ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ធ្នូ ២០១៤​នេះ​ថា ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​សាកសព និង​វត្ថុតាង​បទល្មើស​ខាងលើ​រួចមក​សមត្ថកិច្ច​ក៏បាន​កំណត់​មុខសញ្ញា ជនល្មើស​រួចមក​ឃើញថា ព្រះសង្ឃ​មួយអង្គ ដែលមាន​នាទី​ជា​ព្រះចៅអធិការ​វត្ត​ខេ​រម​សីមា ហៅ​វត្ត​កំពង់ព្រះ​ឥ​ន្ធ ពិតជា​ជនដៃដល់​ពិតប្រាកដ​មែន បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​រាយការណ៍​ទៅ​មន្ទីរ​ធម្មការ​ខេត្តព្រះវិហារ ធ្វើការ​ផ្សឹក ព្រះសង្ឃ​មួយអង្គ​ខាងលើ ដើម្បី​ប្រគល់​ខ្លួន​ដល់​សមត្ថកិច្ច នៅ​ថ្ងៃទី​២៨ ធ្នូ បញ្ជូនទៅ​បញ្ជាកា​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាមផ្លូវ​ច្បាប់ ៕វ​វ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya