ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ដ ម៉ាកហ្វតរ៉េងជើ ចុះពីលើផ្លូវលេខ២៧១ ចូល តាមខ្លោងទ្វារវត្ដដំបូកខ្ពស់ ស្រាប់តែបួង ចង្កូតជ្រុលបុកចូល ហាង អ៊ុតសក់ កាលពីវេលាម៉ោងជិត១២ ថ្ងៃត្រង់ទី៣០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ ២៧១ កែងផ្លូវចូលវត្ដដំបូកខ្ពស់ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
មុនកើតហេតុគេឃើញ យន្ដហ្វតរ៉េងជើ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២ភ-០៩៤៨ ចុះពីលើផ្លូវលេខ២៧១ ចូលតាមខ្លោងទ្វារវត្ដដំបូកខ្ពស់ ប៉ុន្ដែទំនងបួងចង្កូតខ្លាំង បណ្ដាលឱ្យជ្រុលទៅ បុកតូបអ៊ុតសក់នៅខាងស្ដាំដៃ ខូចខាតទ្រព្យសម្បត្ដិនិងសម្ភារមួយចំនួន។ ម្ចាស់រថយន្តបង្កព្រមចេញសងថ្លៃខូចខាតទាំងស្រុង៕